- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៣៩៣ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦១២នាក់ និងមានអ្នកបាត់បង់ជីវិត០៣នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៣,២៨២នាក់, ករណីជាសះស្បើយសរុប ១៤,៩៥៥នាក់ និងស្លាប់សរុប ១៥៩នាក់៕
May 19, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅផ្ទះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ នៅកន្លែងលក់គុយទាវ (ក្នុងផ្លូវឌឿងហែម) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩២ Eoz ផ្លូវលេខ ២១៧ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា (ខាងជើងផ្សារអូរឫស្សី) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ គឺជាអ្នកលក់ទៅទីតាំងខាងលើនេះ ហើយគ្រួសារអ្នកលក់សរុបចំនួន ៤ នាក់ ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ១៩។
May 19, 2021 - កូវីដ-១៩ក្រុមគ្រូពេទ្យចុះយកសំណាកអ្នកសង្ស័យនៅបុរី New Home ទួលពង្រតំបន់ក្រហម ចំនួន៦៣១នាក់ រកឃើញវិជ្ជមាន១៧នាក់
យោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានឲ្យដឹងថា ក្រុមគ្រូពេទ្យរបស់យើងនៅតែខិតខំ ប្រឹងប្រែង កាត់ផ្ដាច់ជំងឺដ៏កាចសាហាវមួយនេះនៅក្នុងតំបន់ក្រហម បើទោះវាមានហានិភ័យកម្រិតខ្ពស់ក៏ដោយ។ យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅបុរី New Home ទួលពង្រតំបន់ក្រហម ខណ្ឌពោធិសែនជ័យ សរុបបានចំនួន ៦៣១នាក់ រកឃើញមានវិជ្ជមាន ១៧នាក់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ
May 19, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកំពង់សៀម បងប្អូនកម្មក-កម្មការិនីរោងចក្រ ខាងលីនតុន (ខាមបូឌា) រោងចក្រ ជួហួយ ហ្វ៊ូតវវែ ក្នុងស្រុកជើងព្រៃ និងរោងចក្រ មេតថេក (ខេមបូឌា) ខប លីមីតធីត ក្នុងស្រុកកំពង់សៀម បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣៥នាក់ (ក្នុងនោះ ស្រុកបាធាយ ២២នាក់, ស្រុកជើងព្រៃ ១០នាក់(ពលករមកពីថៃ ០៥នាក់) និងស្រុកកំពង់សៀម ០៣នាក់) ដែលមានឈ្មោះដូចខាងក្រោម៖
May 19, 2021 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា រដ្ឋបាលខេត្តបានរកឃើញមនុស្ស ១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកនីមួយៗមានដូចជា៖ ស្រុកពាមរក៍ : ២នាក់ ស្រុកពារាំង : ១នាក់ ស្រុកស្វាយអន្ទរ : ២នាក់ ស្រុកកំចាយមារ : ៤នាក់ ស្រុកកញ្ជ្រៀច : ១នាក់ ស្រុកស្វាយអន្ទរ : ១នាក់ ស្រុកពាមជរ : ២នាក់ ស្រុកបាភ្នំ : ២នាក់
May 19, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនជាតិចិន និងវៀតណាមប្រមាណជាង៦០នាក់ បានជុំគ្នាផឹកស៊ី ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប និងបានឃាត់ខ្លួនទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេង ក្នុងអាគារខុនដូរមួយកន្លែងជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិន និងជនជាតិវៀតណាម ប្រុសស្រី ប្រមាណជាង៦០នាក់ បានប្រមូលផ្តុំគ្នាផឹកស៊ី ដែលល្មើសនឹងវិធាការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ទើបកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចុះទៅបង្ក្រាប ហើយនៅក្នុងប្រតិបត្តិការនោះផងដែរ សមត្ថកិច្ចបានរកឃើញមានការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនថែមទៀត។ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ និងនាំខ្លួនជនសង្ស័យបញ្ជូនទៅកាន់ការិយាល័យជំនាញ
May 19, 2021 - ព័ត៌មានជាតិ
នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិតរហូតបាត់បង់ស្មារតី (បែកថ្នាំ) បានសម្រុកផ្លោះរបងចូលក្នុងមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យដែលប្រចាំការ ក្នុងមណ្ឌល រហូតដល់ កម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅទីតាំងនោះផ្ទាល់ នាំគ្នាដេញចាប់បុរសរូបនោះ រហូតបានសម្រេច។ ប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសម័យកូវីដ-១៩ ពិតជាមានការលំបាកណាស់ ព្រោះសមត្ថកិច្ចមិនអាចស្មានដឹងថា ជនណាម្នាក់មានផ្ទុកជំងឺកូវីដនោះឡើយ ហេតុដូច្នេះហើយដើម្បីសុវត្ថិភាពដល់កងកម្លាំង ដែលអាចប្រឈមជាមួយការឆ្លងមេរោគគ្រប់ជំហាន មុនពេលចូលចាប់ជនណាម្នាក់ អាវុធហត្ថរាជធានីភ្នំពេញត្រូវស្លៀកសម្លៀកបំពាក់ការពារមេរោគផង ពាក់កំបាំងមុខផង
May 18, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅទីតាំងថ្មី អាគារបន្ទប់ជួល សរុប ៣៧បន្ទប់ ទៅពិនិត្យសំណាក រកឃើញ វិជ្ជមានកូវីដ១៩ សរុប៧នាក់ ស្រី៣នាក់ នៅខាងក្រោយផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ និង មួយទីតាំងទៀតស្ថិតនៅ ផ្ទះជួល សរុប ១០បន្ទប់ រកឃើញ វិជ្ជមានកូវីដ១៩ ម្នាក់ ក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ យើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនអាចភ្លេចយើងទេ សូមចូលរួម
May 18, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកមេរោគកូវីដ១៩ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៤៨នាក់។ អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៤៨នាក់ គឺជាអាជីវករ កសិករ កុមារ កម្មករ និងកម្មការិនីរោងចក្រ ដូចមានរាយនាមខាងក្រោម៖
May 18, 2021 - ព័ត៌មានជាតិ
(ខេត្តកណ្តាល)៖ ក្រោយពីទទួលបាននូវព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់រហូតដល់០៩នាក់ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ ក្នុងឱកាសនោះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស និងស្រាថ្នាំ ដែលសង្ស័យថាជាដើមហេតុនៃការស្លាប់របស់ជនរងគ្រោះ។ ការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើង ដោយមានការចូលរួមសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តដោយឧបករណ៍រថយន្តពិសោធន៍ចល័ត និងទទួលបានលទ្ធផលបឋម ដូចខាងក្រោម៖ – ស្រាសត្រាំថ្នាំ
May 18, 2021









