- Khmernote Media
- ព័ត៌មានជាតិអំណោយ និងសម្ភារៈមួយចំនួនរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យហ្លួងម៉ែ
ឯកឧត្តម ប៉េង ពោធិ៍នា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាននាំយកថវិកានិងសម្ភារៈមួយចំនួន ប្រគល់ជូនដល់ លោកឧត្តមសេនីយ៏ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា
May 18, 2021 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ថ្មីៗនេះ សង្កេតឃើញនៅលើបណ្តាញសារព័ត៌មាន Kmedia.News CPC.NEWS និងបណ្តាញសង្គមមួយចំនួនទៀត បានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ករណីមន្រ្តីនគរបាលម្នាក់យកកាំភ្លើងបាញ់ឆ្កែចំនួន៤គ្រាប់ ដោយខឹងឆ្កែដេញខាំ បណ្តាលឲ្យប្រជាពលរដ្ឋនៅក្បែរនោះភិតភ័យ។ ក្រោយពីទទួលបានព័ត៌មានករណីខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យផែនការងារធនធានមនុស្សដែលមានការិយាល័យបុគ្គលិកជាសេនាធិការ បានចុះស្រាវជ្រាវករណីខាងលើ។ ជាលទ្ធផល៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ផ្អែកតាមការចុះស្រាវជ្រាវរបស់ការិយាល័យបុគ្គលិក និងផ្អែកតាមកំណត់ហេតុរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបញ្ជាក់ឲ្យដឹងថា៖ មន្រ្តីនគរបាលដែលបានយកកាំភ្លើងបាញ់ឆ្កែនោះ គឺលោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤
May 18, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ក្រុមការងារខ្មែរណូត ឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ស្អែកទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងកំណត់ឲ្យសឹងតែគ្មានជាតំបន់ក្រហមទៀតទេ ដោយសារចំនួនអ្នកឆ្លងកូវីដ១៩ បានថយចុះជាបន្តបន្ទាប់ ហើយបើមានក៏មានតួចតិចបំផុត។ ក្នុងនោះលោកអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញរូបនេះបានបញ្ជាក់ប្រាប់ដែរថា៖ សម្រាប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសម្រេចឲ្យបើកដំណើរការឡើងវិញ ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់ និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឲ្យមានការគោរតាមវិធានសុខាភិបាល។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា បានកើនឡើងរហូតដល់ចំនួន
May 18, 2021 - កូវីដ-១៩
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៣៤៥ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ១៣៣៧នាក់ និងមានអ្នកបាត់បង់ជីវិត០២នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២២,៨៨៩នាក់, ករណីជាសះស្បើយសរុប ១៣,៣៤៣នាក់ និងស្លាប់សរុប ១៥៦នាក់៕
May 18, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែឧសភា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជានឹងទទួលរងនូវឥទ្ធិពល ពីខ្យល់មូសុងនិរតីខ្លាំង (The Strong Monsoon) ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ខណៈដែលតំបន់មាត់សមុទ្រ ក្រសួងបានណែនាំឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរទេសចរណ៍តាមផ្លូវទឹក មានការប្រុងប្រយ័ត្ន ចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕
May 18, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆាបឆេះក្នុងហាង TIEM SRA Pub អតីតហាង “The Num Cake“ ហុយផ្សែងទ្រលោម ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់អស់ជាច្រើនបំពង់ និងយកទឹកជះពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីម៉ោង១១:០៧នាទីយប់ ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចហាងយីហោ “ទាមស្រាផាប់ – TIEM SRA Pub” មានទីតាំងស្ថិតនៅផ្លូវបំបែកជាបួន លើផ្លូវ១៤៣ កែងផ្លូវលេខ២៨៨ ក្រុម៤០ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង
May 18, 2021 - កូវីដ-១៩
នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការជូនដំណឹងដល់សាធារណជនអោយធ្វើការប្រុងប្រយ័ត្ននិងតាមដានសុខភាពរបស់ខ្លួនជាពិសេសអ្នកដែលបានទៅទិញកាហ្វេដូងវីនវីនដេប៉ូ សាខាទី៣ ក្រោយសាលាវ៉ាន់ដា ដោយមូលហេតុបានបញ្ជាក់ថា៖ “សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅផ្ទះ និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ កាហ្វេដូងវីនវីនដេប៉ូ សាខាទី៣ (ក្រោយ សាលាវ៉ាន់ដា) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ទៅទិញកាហ្វេនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ ក្នុងចន្លោះម៉ោង ១០ ទៅម៉ោង
May 17, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅផ្ទះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាង បេប៊ីអោតឡេត (Baby Outlet) ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៩ ផ្ទះលេខ៣៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧:១៤នាទី ដល់ម៉ោង ១៧:១៩នាទី ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ បានចូលទៅទិញរបស់នៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយ ១នាក់ និងអ្នកផ្ដល់សេវា ២ នាក់។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់
May 17, 2021 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន Wing Force។ ជាមួយគ្នានេះ តាមរយៈលទ្ធផលនៃការស្រាវជ្រាវរបស់រដ្ឋបាលខេត្តប៉ៃលិនបង្ហាញថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ឆ្លាប់បានធ្វើដំណើរទៅកាន់ទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប មាន១៦ទីតាំង រួមមានអាជីវកម្មដ្ឋានជួសជុល និងលក់សំបកកង់រថយន្តមួយចំនួនក្នុងភូមិសាស្រ្តខេត្តសៀមរាប និងបានស្នាក់នៅផ្ទះសំណាក់ វ៉ៃ ហុង អង្គរ
May 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ គឺឈ្មោះ ឃន ឈុនដារ៉ា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីទៀត ក្រោយ ឈ្មោះ ឃន ឈុនដារ៉ា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីជាប់ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ ថ្មីៗនេះ តុលាការបានចេញសេចក្តីថ្លែងការណ៍មួយដោយបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គីមហៀង ក្រោយទទួលស្គាល់កំហុស ធ្វើលិខិតសុំអភ័យទោស និងសន្យានថានឹងមិនឲ្យករណីនេះកើតមានឡើងជាថ្មីម្តងទៀត ហើយតុលាសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវ រកប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយលើបណ្តាញសង្គម។
May 17, 2021









