Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ គឺឈ្មោះ ឃន ឈុនដារ៉ា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីទៀត ក្រោយ ឈ្មោះ ឃន ឈុនដារ៉ា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីជាប់ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ ថ្មីៗនេះ តុលាការបានចេញសេចក្តីថ្លែងការណ៍មួយដោយបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គីមហៀង ក្រោយទទួលស្គាល់កំហុស ធ្វើលិខិតសុំអភ័យទោស និងសន្យានថានឹងមិនឲ្យករណីនេះកើតមានឡើងជាថ្មីម្តងទៀត ហើយតុលាសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវ រកប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយលើបណ្តាញសង្គម។

    May 17, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការបញ្ជូនខ្លួនកូនប្រសារឧកញ៉ា ហេង សៀ គឺឈ្មោះ ឃន ឈុនដារ៉ា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីទៀត។ គួរបញ្ជាក់ផងដែរថា ឈ្មោះ ឃន ឈុនដារ៉ា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែឧសភា កន្លងទៅ ក្រោយជាប់ពាក់ព័ន្ធបង្កើតរូបភាពអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា៕

    May 17, 2021
  • កូវីដ-១៩

    នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៣៦០ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៨៨៦នាក់ និងមានអ្នកបាត់បង់ជីវិត០៤នាក់៕

    May 17, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការសម្រេចផ្អាកជាបណ្តោះអាសន្ននូវទីតាំងចំនួន០៤កន្លែង នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងដាក់ជា មណ្ឌលចត្តាឡីស័ក។ ទីតាំង ០៤កន្លែងនោះមាន ទី១- អគារកាស៊ីណូអន្តរជាតិវួយនីស៊ឺ, ទី២- ផ្សារទំនើបខ្នាតតូច ឡានធានហ្គូជីសាងធឹង, ទី៣- ធនាគាររួចលី (RULI Bank) និងទី៤- សណ្ឋាគារយៀកឡាយ (YUELAI HOTEL)។ សូមអានខ្លឹមសារនៃសេចក្តីសម្រចដូចខាងក្រោម៖

    May 17, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងពីរដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានធ្វើការចេញសេចក្តីជូនដំណឹងអំពីអត្តសញ្ញាណអ្នកមានលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥០នាក់ (ស្រី ៣៩នាក់) ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ២០កុម្ភៈ ដែលមានរាយនាមដូចខាងក្រោម។ រដ្ឋបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ១៩ ទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកទៅតាមទីតាំង ដែលបានកំណត់ក្នុងនោះមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកបាទី ព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕

    May 17, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង អត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះត្រូវបានបង្ហាញចំនួន៨នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកបាភ្នំ ស្រុកកំចាយមារ​ ស្រុកពាមរក៌​ ស្រុកមេសាង​ ស្រុកកញ្ជ្រៀច​ និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ឈ្មោះ និងកន្លែងស្នាក់នៅជាមួយប្រវត្តិធ្វើដំណើររបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៨នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ ជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត នៅតែសូមអំពាវនាវដល់បងប្អូនត្រូវប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល (៣ការពារ ៣កុំ)៕

    May 17, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA បានឲ្យដឹងថា នៅផ្សារ K Mall_ខណ្ឌពោធិសែនជ័យ មិនថាយប់ឬថ្ងៃ នេះជាភារកិច្ចជាចាំបាច់សម្រាប់ក្រុមគ្រូពេទ្យរបស់យើង 🇰🇭❤️ សូមបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងកិច្ចការពារពីជំងឺកូវីដ១៩ 🙏🙏។ រាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ បងប្អូនដែលរស់នៅម្ដុំផ្សារ K Mall សរុបបានចំនួន ១៣៦២នាក់ មានវិជ្ជមាន ៨៥នាក់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ

    May 17, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ក្រោមបញ្ជាផ្ទាល់ពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ក្រុមអ្នកលេងបាល់ទះចំនួន០៩នាក់ ក្នុងនោះមានស្រីម្នាក់ ផាកពិន័យក្នុងម្នាក់ៗចំនួន២០ម៉ឺនរៀល ខណៈម្ចាស់ទីតាំងតារាងបាល់ទះ ត្រូវផាកចំនួន២លានរៀល ។ ប្រតិបត្តិការចាប់អ្នកលេងបាល់ទះ ផាកពិន័យនេះបានធ្វើឡើង នៅតំបន់លឿង ក្នុងភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។ មូលហេតុនៃការឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៩នាក់ខាងលើ បន្ទាប់ពីមានពលរដ្ឋរាយការណ៍ថា៖ មានការប្រមូលផ្តុំអ្នកនិយមហាត់ប្រាណ និងលេងល្បែងស៊ីសងបាល់ទះភ្នាល់គ្នាដាក់លុយ ដែលល្មើសនិងការណែនាំរបស់ក្រសួងសុខាភិបាល មិនឲ្យមានការប្រមូលផ្តុំគ្នានិងបំពានវិធានការ ៣កុំ និង៣ការពារ។ ទើបលោកអភិបាលបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនគរបាល ផ្សារដេប៉ូទី៣

    May 17, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA បានឲ្យដឹងថា នៅផ្សារឯករាជ្យ១ ខណ្ឌពោធិសែនជ័យ កាលពីរំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង បងប្អូនប្រជាពលរដ្ឋដែលរស់នៅខាងក្រោយផ្សារឯករាជ្យ១ សរុបបានចំនួន ៧៤៤នាក់ មានវិជ្ជមាន ៣៩នាក់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ ៣ការពារ និងវិធានដ៏ទៃទៀតដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធបានដាក់ចេញ៕

    May 17, 2021
  • ព័ត៌មានជាតិ

    តាមការអោយដឹងនៅលើទំព័រ Facebook GRK បានអោយដឹងថា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាទិញម៉ូតូចំនួនជាង១០០គ្រឿង ដើម្បីទុកអោយកងកម្លាំងអាវុធហត្ថ ប្រើប្រាស់ក្នុងការជិះល្បាតក្នុងភូមិសាស្ត្រ គោលដៅការពារអោយបានលឿនទាន់ហេតុការណ៍ ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ម៉ូតូ Honda ADV ដែលបានបញ្ជាទិញជាង១០០គ្រឿងនោះ បានមកដល់បញ្ជាការដ្ឋាននៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ហើយទោះបីការលំបាកដោយសារជំងឺឆ្លងកូវីដ១៩ ជារឿងមួយ ប៉ុន្តែយើងមិនអាចមើលរំលងអំពីសន្តិសុខ សណ្ដាប់ធ្នាប់បានទេ កងរាជងាវុធហត្ថនៅតែយកចិត្តទុកដាក់ គិតវែងឆ្ងាយដល់ថ្ងៃខាងមុខទៀត ដែលជាភារកិច្ចសំខាន់ៗទទួលខុសត្រូវ៕

    May 16, 2021