- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ រដ្ឋបាលក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងនាមរដ្ឋបាលក្រុងសិរីសោភ័ណ សូមអំពាវនាវដល់បុរសជាអ្នករត់ម៉ូតូឌុប ដែលបានដឹកបុរសដែលដេកស្លាប់នៅផ្ទះសំណាក អ៉ឹមប៊ី (ខាងត្បូងសួនមានជ័យ) ក្រោយមកតេស្តឃើញវិជ្ជមានកូវីដ-១៩។ អាជ្ញាធរអំពាវនាវដល់បុរសខាងលើ ដែលមានម៉ូតូស្លាកលេខ បាត់ដំបង 1AG 2131 ចូលរួមសហការជាមួយអាជ្ញាធរ ផ្តល់សំណាក តេស្តរកជម្ងឺកូវីដ-១៩ ក្រោយមានការជាប់ពាក់ព័ន្ធជាមួយបុគ្គលដែលស្លាប់រកឃើញវិជ្ជមាន។ មួយវិញទៀត បើបងប្អូនបានស្គាល់បុរសខាងលើ សូមទាក់ទងមកអាជ្ញាធរ ដើម្បីយកសំណាកមកវិភាគ និងធ្វើចត្តាឡីស័ក។ សូមជួយសៀរ ព័ត៌មាននេះដើម្បីឲ្យសាមីខ្លួនបានដឹង និងសហការជាមួយអាជ្ញាធរ៕
May 15, 2021 - ព័ត៌មានជាតិ
បន្ទាយមានជ័យ ៖ មានករណីបុរសជនជាតិខ្មែរម្នាក់បានដេកស្លាប់ នៅផ្ទះសំណាក់ និងអាហារដ្ឋាន អ៉ឹម ប៊ី ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី១៤ ខែឧសភា អាជ្ញាធរបានធ្វេីតេស្តលេីសព លទ្ធផលរកឃេីញវិជ្ជមាន កូវីដ-១៩។ ក្រោយពីមានលទ្ធផលរកឃេីញវិជ្ជមាន អាជ្ញាធក្រុងសិរីសោភ័ណ បានចុះប្រមូលអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ដែលមកស្នាក់នៅក្នុងផ្ទះសំណាក់ខាងលេីចំនួន២១នាក់(ស្រី០៦នាក់) ក្នុងនោះមានជនជាតិខ្មែរចំនួន០៩នាក់(ស្រីចំនួន០២នាក់), ជនជាតិថៃចំនួន១០នាក់ (ស្រីចំនួន០៣នាក់), ជនជាតិចិនចំនួន០១នាក់(ប្រុស) និងបុគ្គលិក នៅផ្ទះសំណាក់មានចំនួន០៥នាក់(ស្រី០១នាក់)។ បន្ទាប់ពីបានយកសំណាកធ្វេីតេស្តរហ័ស(Rapid Test) លទ្ធផលឃេីញវិជ្ជមានកូវីដ-១៩ម្នាក់ លេីបុរសជនជាតិថៃ ឈ្មោះ អាប់ ភីស៊ិត ប្រុស
May 15, 2021 - កូវីដ-១៩
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៣៣៥ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៨៧៣នាក់ និងមិនមានអ្នកបាត់បង់ជីវិតនោះទេ៕
May 15, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានរកឃើញ អ្នកជំងឺកូវីដ១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៣០នាក់ អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៣០នាក់ គឺជាអាជីវករ ជាងដែក កម្មករ និងកម្មការិនីរោងចក្រ ដូចមានរាយនាមខាងក្រោម៖
May 15, 2021 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី១៥ ខែឧសភានេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទផ្ទះសំណាក់MB ខាងត្បូងសួនមានជ័យ ស្ថិតនៅភូមិ៣ ឃុំព្រះពន្លា ក្រុងសិរីសោភ័ណ ដោយទីតាំងនេះមានការពាក់ពន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ គុម្ភៈ ២០២១ ជាបណ្តោះអាសន្នសំរាប់រយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី១៥-២៩ឧសភា ២០២១។ ការបិទបណ្តោះអាសន្ននេះក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀតរហូតមានការចេញសេចក្តីសម្រេចជាថ្មី។
May 15, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២បានដកហូតម៉ូតូហុងដាវ៉េវមួយគ្រឿងយកទៅរក្សាទុក បន្ទាប់ពីជនសង្ស័យជាមុខសញ្ញាទាក់ឆ្កែបានជិះទៅផ្តួលទុកចោលរត់គេចខ្លួនពីសមត្ថកិច្ចបានស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចគោលស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ជើងខ្លាំងខាងប្រដេញ “P1-ពេលរាត្រី” ដែលធ្លាប់តែចូលរួមជាមួយសមត្ថកិច្ចជួយដេញចាប់ជនសង្ស័យកន្លងទៅ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គ្រាន់តែឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1L-3886 បានជិះដឹកគ្នាដោយមានភ្ជាប់ជាមួយឧបករណ៍សម្រាប់ទាក់កឆ្កែជាប់ជាមួយ និងបំរុងធ្វើសកម្មភាពទាក់ឆ្កែនៅម្តុំខាងក្រោយផ្សារសុវណ្ណា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ស្របពេលនោះដែល ក៏មានរូបគាត់បានធ្វើដំណើរឆ្លងកាត់នោះ រួចក៏បានជិះទៅជួបជាមួយនឹងក្រុមជនសង្ស័យដែលបំរុងធ្វើសកម្មភាពទាក់ឆ្កែបន្ទាប់ពីក្រុមជនសង្ស័យបានឃើញបុរសនោះ ក៏បន្ថែមល្បឿនព្យាយាមជិះរត់គេចខ្លួន តែត្រូវបុរសនោះព្យាយាមជិះម៉ូតូដេញតាមពីក្រោយ និងបានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយធ្វើការអន្តរាគមន៍ផងដែរ ហើយក្រុមជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេចអស់ជាច្រើនផ្លូវ រហូតដល់ចំណុចកើតហេតុក្រុមជនសង្ស័យក៏បានផ្តួលម៉ូតូចោល រួចស្ទុះរត់គេចខ្លួនចូលទៅក្នុងផ្លូវឌឿងហែមដែលត្រូវបានបិទខ្ទប់
May 15, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ចំនួន៣០នាក់ បានជាសះស្បើយ ក្នុងនោះ នៅស្រុកកងមាស ចំនួន ១៣នាក់, ស្រុកកំពង់សៀម ចំនួន ០២នាក់, ស្រុកបាធាយចំនួន ០៤នាក់, ស្រុកស្រីសន្ធរចំនួន ០៧ នាក់ និងស្រុកចំការលើចំនួន ០៤នាក់។ ដោយមានការខិតខំប្រឹងប្រែងពីសសំណាក់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមេគង្គកំពង់ចាម អ្នកជំងឺកូវីដ-១៩ ចំនួន ៣០នាក់ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តធ្វើចត្តាឡីស័ក រយ:ពេលពីរសប្តាហ៍នៅតាមផ្ទះបន្ថែមទៀត។ គួរបញ្ជាក់ថា
May 15, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធមួយគូនិងស្ត្រីម្នាក់ទៀតជាបងថ្លៃ បានបើករ៉ឺម៉កដឹកបន្លែ រកកន្លែងដាក់លក់តាមចិញ្ចើមផ្លូវ ខណៈពេលកំពុងជិះយឺតៗ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា មកពីក្រោយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីប្រពន្ធដែលអង្គុយខាងក្រោយបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០០:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខាងត្បូងស្តុបណូគា(អូរបែកក្អម) តាមផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ តឿ អាយុ២៦ឆ្នាំ ត្រូវជាប្ដី មុខរបរអ្នកលក់បន្លែ បានប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា មុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ ដោយសារតែរកកន្លែងដាក់លក់មិនបាន ព្រោះសណ្ដាប់ធ្នាប់គេដេញ ក៏យកមកលក់នៅលើចិញ្ចើមផ្លូវម្តុំកន្លែងកើតហេតុ ដោយប្រពន្ធនិងបងស្រីម្នាក់ទៀត អង្គុយខាងក្រោយ ចុចទូរស័ព្ទ
May 15, 2021 - សង្គមមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣៖ “មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងកូវីដមកលេីខ្លួនឯងវិញសោះ”
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា “សូមអគុណបងប្អូនទាំងអស់ដែលតែងតែបារម្មណ៍ពីពួកខ្ញុំ ចាប់ពីពេលដែលខ្ញុំចុះបេសកកម្ម ចូលរួមផ្សព្វផ្សាយ នឹងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីត១៩ រយៈពេលកន្លងមក ខ្ញុំតែងតែសង្ឃឹមថាពេលចប់បេសកកម្ម ខ្ញុំបានទៅជួបជុំក្រុមគ្រួសាររបស់ខ្ញុំវិញ🙈🥺 តែអ្វីៗវាផ្ទុយពីការគិតទាំងស្រុង😔 មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងមកលេីខ្លួនឯងវិញសោះ 🥺អ្វីដែលខ្ញុំសោកស្តាយបំផុត 🙏គឺខ្ញុំមិនអាចបំពេញភារកិច្ចខ្លួនឯងអោយបានចប់ចុងចប់ដេីម🥺 ខ្ញុំសូមប្តេជ្ញាចិត្តថាបេីមានឪកាសម្តងទៀតខ្ញុំនឹងលះបង់ដេីម្បីប្រទេសជាតិរបស់ខ្ញុំ👮👮🚓🙏❤️❤️🇰🇭។ បងប្អូនដែលនៅតំបន់ក្រហមគួរយល់ពួកខ្ញុំផង🙏🙏 ជាពិសេសខ្ញុំសូមអគុណដល់ឯកឧត្តមប្រធានអង្គភាព នឹងថ្នាក់ដឹកនាំអង្គភាពអន្តរាគមន៍ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ ខលមកសួសុខទុក្ខពួកខ្ញុំដែលជាកូនចៅជាប្រចាំ🙏🙏🙏❤️❤️❤️❤️🇰🇭🇰🇭 ពេលមេខលមក គាត់មានប្រសាសន៍ថា ជូនពរបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បេីយពីជំងឺ 😊😊🙏🙏ពេលនោះពួកខ្ញុំម្នាក់ៗសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡេីយ ហាក់ដូចជា ជាពីជំងឺនេះភ្លាមៗចឹង ❤️❤️❤️😊🙏🙏🙏៕
May 15, 2021 - ព័ត៌មានជាតិ
រឿងរ៉ាវពាក្យបណ្តឹងទៅវិញទៅមករវាងតារាស្រីរូបស្រស់កញ្ញា មាន ពេជ្ររីតា ជាមួយនឹងលោកឧកញ៉ា ហេង សៀ ត្រូវបានមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយពេលក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MyTV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នរួចមក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួររាជធានីភ្នំពេញ ក៏បានសម្រេចធ្វើការដោះលែងកញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ២០ឆ្នាំ ជាពិធីការិនីទូរទស្សន៍ MYTV និងជាអតីតបេក្ខនារី Miss Grand
May 15, 2021









