Khmernote Media
  • កូវីដ-១៩

    នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៧០នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ សាន់បូ។ ក្នុងសេចក្តីជូនព័ត៌មាននេះដែរ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

    May 16, 2021
  • កូវីដ-១៩

    នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣៥០នាក់ ក្នុងនោះនាំចូល ៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន១៣៨០នាក់ និងមានអ្នកបាត់បង់ជីវិត ៣នាក់៕

    May 16, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃអាទិត្យ ទី១៦ខែឧសភា ឆ្នាំ២០២១វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជា ។ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះគឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន ៥០មុឺនដូស ដឹកមកដល់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។ សម្រាប់ឆ្នាំ២០២១នេះ

    May 16, 2021
  • បច្ចេកវិទ្យា

    យើងធ្លាប់បានឃើញពីការវិវឌ្ឍន៍នៃការរចនារបស់ស្មាតហ្វូននៃក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុននាំមុខគេខាងផ្នែកបច្ចេកវិទ្យារួចមកហើយ។ កាលពីចុងឆ្នាំ២០១៩ realme បានបញ្ចេញ realme 5 ស៊េរី ដែលមានរការរចនាសាមញ្ញ នៅដើមឆ្នាំ២០២០ បានបញ្ចេញ realme 6 ស៊េរី ដែលមានរការរចនារាងកាចពន្លឺនៃរន្ទះ ហើយនៅចុងឆ្នាំ២០២០ បានបញ្ចេញ realme 7 ស៊េរី ដែលមានរការរចនារាងបែបក្លាស៊ិកព្រីមៀម។ ចំណែកថ្មីៗនេះនៅក្នុងខែ មេសា ឆ្នាំ២០២១ នេះ realme បានបញ្ចេញ ស្មាតហ្វូន realme 8 pro ដែលមានការរចនាថ្មីប្លែកបែបឆើតឆាយលេចធ្លោ អមជាមួយកាមេរ៉ាសិនស័រទំហំធំ

    May 16, 2021
  • ព័ត៌មានជាតិ

    នាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីមន្រ្តីសុខាភិបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស មុខរបរអ្នកលក់សំបកកង់រថយន្តក្រុមហ៊ុន wing force បានធ្លាប់បានធ្វើដំណើរពីខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មកកាន់ខេត្តព្រះវិហារ និងបានស្នាក់នៅផ្ទះសំណាក់ម៉ាលីម៉ា ក្រុងព្រះវិហារ និងចូលពិសារបាយពីល្ងាច និងព្រឹកនៅតូបបាយមួយកន្លែងទល់មុខសាលាក្រុងព្រះវិហារ ព្រមទាំងបានចែញពីខែត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ និងបន្តទោកាន់ខេត្តប៉ៃលិន ។ អាជ្ញាធរខេត្តព្រះវិហារ បានដាក់ចេញនូវវិធានការចំពោះអ្នកប៉ះពាល់ផ្ទាល់ឬប្រយោល ដោយយកសំណាករហ័ស និងយកទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលចតា្តឡីស័កកំរិត២។ ជាមួយគ្នានោះរដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានប្រវត្តិស្នាក់នៅ និងពិសារបាយ

    May 16, 2021
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ សមត្ថកិច្ចបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ គឺលោកឧកញ៉ា ឃន ឈុនដារ៉ា ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ ហើយនៅមុននេះបន្តិច កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនកូនស្រីបង្កើតរបស់លោកឧកញ៉ា ហេង សៀ ម្នាក់ទៀត ដែលបានរួមគំនិតជាមួយប្តីឈ្មោះ ឃន ឈុនដារ៉ា ធ្វើការជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ គួរបញ្ជាក់ផងដែរ លោកឧកញ៉ា ឃន ឈុនដារ៉ា គឺជាថៅកែហាងល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលមានដូចជាតែគុជ The KOI,

    May 15, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលបង្ក្រាបបានករណី ប្លន់ប្រដាប់អាវុធ រវាងជនជាតិចិនទៅលើជនជាតិចិន ដូចគ្នា ក្នុងនោះជនសង្សយ័បានបាញ់ ០២គ្រាប់ មកលើកម្លាំងសមត្ថកិច្ចនគរបាល។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៥០នាទី តាមផ្លូវសេតេ ស្ថិតនៅក្រុមទី៧ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដែលតាមពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថា មានជនជាតិចិនប្រើកាំភ្លើង ភ្ជង់ជនជាតិចិនដូចគ្នា និងមានផ្ទុះអាវុធ ០១គ្រាប់ផងដែរ ដោយខ្មាន់កាំភ្លើងពាក់អាវយឺតពណ៌ខ្មៅដៃខ្លី និងស្លៀកខោខូវប៊យជើងខ្លី ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ

    May 15, 2021
  • ព័ត៌មានជាតិ

    មុននេះបន្តិចនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ ជនដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសគឺកូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត

    May 15, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA បានឲ្យដឹងមុននេះបន្តិចថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ សូមអបអរសាទរ 👏👏 អ្នកជំងឺចំនួន ៣១៩នាក់ បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។

    May 15, 2021
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលស្រុកព្រៃកប្បាស បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ១៣នាក់ ដែលក្រុមគ្រូពេទ្យបានរកឃើញ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ បុគ្គលទាំង ១៣នាក់ អាជ្ញាធរបានដាក់អោយធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កបឋមសិក្សាម៉ារុយ៉ាម៉ាគោកកញ្ចាប ឃុំពោធិ៍រំចាក និងបានយកសំណាកធ្វើតេស្តកាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដោយឧបករណ៍តេស្តរហ័ស ក៏បានទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។ អាស្រ័យដូចបានគោរពជម្រាបខាងលើនេះ រដ្ឋបាកស្រុក សូមធ្វើការអំពាវនាវដល់សាធារណជនគ្រប់ៗរូប ឲ្យបានជ្រាប ជាពិសេសចំពោះអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយ បុគ្គលវិជ្ជមានកូវីដ សូមប្រញាប់រួសរាន់ផ្ដល់ព័ត៌មានដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរភូមិ ឃុំ ដើម្បីពិនិត្យយកសំណាកស្វែងរកជំងឺកូវីដ-១៩ ៕ ប្រភព៖ រដ្ឋបាលស្រុកព្រៃកប្បាស

    May 15, 2021