- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ក្នុងនាមរដ្ឋបាលខណ្ឌប្ញស្សីកែវ ខ្ញុំពិតជាមានសេចក្ដីសោកសង្រេងយ៉ាងពន់ពេក និងសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារខាងក្រោមនេះ មានទីលំនៅ នៅក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានស្វាមីទទួលមរណភាពដោយជម្ងឺកូវីដ១៩។ លើសពីនេះទៀត ខ្ញុំពិតជាមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង ដែលភរិយារបស់សព មានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ទៀត បានឆ្លងមេរោគកូវីដ១៩ថែមទៀត បច្ចុប្បន្ននេះ ប្អូនស្រីនិងកូន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងឱកាសដ៏ក្រៀមក្រំ និងសោកសង្វេគនេះ រដ្ឋបាលខណ្ឌ នឹងជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកា ទៅតាមលទ្ធភាពរបស់រដ្ឋបាលខណ្ឌ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារប្អូនស្រី ចាប់ពីពេលដែល ប្អូនស្រីមានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់
May 14, 2021 - សិល្បៈ
តារាកំប្លែងជើងចាស់ល្បីឈ្មោះគឺលោកយាយ ណយ សំណាង បានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ ដោយខណៈពេលនេះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលដោយឃើញមានកូនប្រុសរបស់គាត់គឺលោក វណ្ណា ស័ក្តិ បានធ្វើដំណើរទៅជាមួយផងដែរ។ ក្នុងនោះដែរលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានបញ្ជាក់នៅលើ Facebook របស់លោកថា “តាមការបញ្ជាក់របស់តារាចម្រៀង វណ្ណា ស័ក្តិ ត្រូវជាកូនប្រុសរបស់លោកយាយ ណយ សំណាង បានបញ្ជាក់ថា លោកយាយបានឆ្លងជំងឺកូវីដ19! សូមទេវតាតាមជួយថែរក្សាលោកយាយឲ្យឆាប់ជាសះស្បើយ”។ តាមរយៈកិច្ចសំភាសន៍របស់ លោក វណ្ណា ស័ក្តិ ជាមួយអ្នកសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា លោកយាយ ណយ សំណាងមានអាការៈរៀងហត់ ២-៣ថ្ងៃ និងឈឺបំពង់ក ហើយពេលនេះតារាកំប្លែងជើងចាស់រូបនេះកំពុងតែសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដនៅម្តុំជិត
May 14, 2021 - PR
ពិតជាមានភាពភ្ញាក់ផ្អើលមែន! ដំណឹងល្អសម្រាប់ប្រិយមិត្ត vivo។ នាព្រឹកថ្ងៃទី14 ខែឧសភា ឆ្នាំ2021 នេះដែរ នៅលើប្រពន្ធ័បណ្តាញសង្គម Facebook ផេកផ្លូវការ របស់ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការ Surprise ទៅកាន់អតិថិជនរបស់ខ្លួន ជាមួយនឹងការប្រូម៉ូសិន បញ្ចុះតម្លៃយ៉ាងពិសេសទៅលើស្មាតហ្វូន vivo V20។ ស្មាតហ្វូន vivo V20 គឺជាស្មាតហ្វូននៃត្រកូល V ដែលទទួលបានជោគជ័យខ្លាំង នឹងត្រូវបានធ្វើការសម្ពោធកាលពីអំឡុងថ្ងៃទី24 តុលា ឆ្នាំ2020 ជាមួយនឹងព្រឹត្តិការណ៏ប្រគំតន្រ្តីយ៉ាងគគ្រឹកគគ្រែង ដែលមានការចូលរួមពីសំណាក់តារាដំណាង BA ដ៏ដូចជា KOL ជាច្រើនរូបផងដែរ។
May 14, 2021 - កូវីដ-១៩
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល លេខ ២៣៦ សខល ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដោយបានស្នើអោយអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ធ្វើការពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត។ នៅក្នុងលិខិតដដែលនេះដែរបានបញ្ជាក់អោយដឹងថែមទៀតថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លើលិខិតលេខ ២២៩ សខល ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីរបាយការណ៍កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ការដាក់វិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺជាមេរៀនបទពិសោធន៍ ដែលគូួរត្រូវបានដកស្រង់ដើម្បីប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង។
May 14, 2021 - សិល្បៈ
តារាកំប្លែងជើងចាស់ល្បីឈ្មោះគឺលោកយាយ ណយ សំណាង បានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ ដោយខណៈពេលនេះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលដោយឃើញមានកូនប្រុសរបស់គាត់គឺលោក វណ្ណា ស័ក្តិ បានធ្វើដំណើរទៅជាមួយផងដែរ។ ក្នុងនោះដែរលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានបញ្ជាក់នៅលើ Facebook របស់លោកថា ៖ “តាមការបញ្ជាក់របស់តារាចម្រៀង វណ្ណា ស័ក្តិ ត្រូវជាកូនប្រុសរបស់លោកយាយ ណយ សំណាង បានបញ្ជាក់ថា លោកយាយបានឆ្លងជំងឺកូវីដ19! សូមទេវតាតាមជួយថែរក្សាលោកយាយឲ្យឆាប់ជាសះស្បើយ”។ លោក វណ្ណា ស័ក្តិ តារាចម្រៀងល្បីឈ្មោះនិងជាម្ចាស់បទ “លាក់ប្រវត្តិក្បត់ក្បែរបេះដូងស្មោះ” បានរៀបរាប់នៅលើ Facebook លោកដែរថា “មិនគួរណាមានបញ្ហារចឹងមកលើម៉ាក់ខ្ញុំ
May 14, 2021 - កូវីដ-១៩
បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះបានអោយដឹងថា៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ✅ អ្នកឆ្លងមេរោគ #កូវីដ១៩ ថ្មី នៅ #រាជធានីភ្នំពេញ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុង 🟡 តំបន់លឿង៖ ៥០.០៧% 🔴 តំបន់ក្រហម៖ ៣២.១៩% 🟠 តំបន់លឿងទុំ៖ ១៤.៣៤% 🟢 តំបន់ផ្សេងទៀត៖ ៣.៤% 🙏 សូមបងប្អូន បន្តចូលរួមពាក់ម់ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ
May 14, 2021 - កូវីដ-១៩
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៣៥៨ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៣៤៨នាក់ និងបាត់បង់ជីវិត៥នាក់ទៀត៕
May 14, 2021 - កូវីដ-១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារនៅលើ Facebook ស្តីពីការផ្តល់រង្វាន់ ១០លានរៀលជូនទៅដល់កម្មការនីរោងចក្រម្នាក់ ដែលបានចាក់វ៉ាក់សាំង ចំលេខរៀងទី ២លាន។ សម្តេចតេជោ បានបង្ហោះសារលើបណ្តាញសង្គមថា៖ “បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត។ ថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំងដែលបានទៅក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។ ថ្ងៃនេះ ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន
May 14, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញថា អ្នកជំងឺកូវីដ១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៥០នាក់។ អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៥០នាក់ គឺជានិស្សិត អាជីវករ ជាងដែក និងកម្មករ កម្មការិនីរោងចក្រ ពលករ ដូចមានរាយនាមខាងក្រោម៖
May 14, 2021 - ព័ត៌មានជាតិ
យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា៖ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញកាហ្វេនៅ ហាងកាហ្វេ អាម៉ាហ្សូន សាខាផ្សារថ្មី (ក្បែរបេនឡានសូរិយា) ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការខាងផ្នែកឆុងកាហ្វេ នៅទីតាំងខាងលើនេះ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់
May 13, 2021









