- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅមន្ទីរសម្រាកព្យាបាល អប្សរាភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទទួលការព្យាបាល នៅទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់ផ្ទាល់ចំនួន ២នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន ៤ នាក់ មិនទាន់បានទៅយកសំណាកនៅឡើយទេ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល
May 13, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួររាជធានីភ្នំពេញ បានសម្រេចធ្វើការដោះលែងកញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ២០ឆ្នាំ ជាពិធីការិនីទូរទស្សន៍ MYTV និងជាអតីតបេក្ខនារី Miss Grand Cambodia ឲ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ។ គួររំលឹកផងដែរថា នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន
May 13, 2021 - កូវីដ-១៩
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លងទៅ លោកជំទាវ មាសសាឯម ដានី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអាយុ៧១ឆ្នាំ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca (Covishield) ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត។ លោកជំទាវចាប់ផ្ដើមមិនស្រួលក្នុងខ្លួននៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើតេស្តនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់លោកជំទាវ ដែលមានតាំងនៅផ្ទះលេខ២១ ផ្លូវលេខ៤២២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយលោកជំទាវបានលទ្ធផលវិជ្ជមាន។ ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១
May 13, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៤៤៦ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៩៨០នាក់ និងបាត់បង់ជីវិត៦នាក់ទៀត។ រូបតំណាង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ផងដែរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាញរបស់អ្នកជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ចំនួន ១៥៤នាក់ ហើយនៅក្នុងនោះផងដែរ មានមន្ត្រីកងរាជអាវុធហត្ថ ដែលបានឆ្លងកូវីដ១៩ រហូតដល់ទៅ ១០នាក់មានដូចខាងក្រោម៖
May 13, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង ៦ និង០០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺមានវិជ្ជមានកូវីដ១៩ ម្នាក់ទៀតបានស្លាប់ ឈ្មោះ យឹម យឿន ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះជាករណីទី៤ហើយ ដែលមានប្រជាពលរដ្ឋបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នៅក្រុងប៉ោយប៉ែត។ រដ្ឋបាលក្រុងសូមសំដែងនូវការសោកស្តាយនិងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ទាំងអស់គ្នា៕
May 13, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឆ្លើយតបនឹងសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយបំពុល និងប៉ាន់ស្មានដោយគ្មានប្រភពច្បាស់លាស់នោះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយក្នុងគោលបំណង ដើម្បីបកស្រាយបំភ្លឺដល់សាធារណជនទូទៅ ជុំវិញករណីរូបចម្លាក់មួយ ដែលកន្លងមកមានប្រជានេសាទបានប្រគល់ជូនរដ្ឋបាលខេត្តកែប យកមករក្សាទុក ដើម្បីឱ្យអ្នកជំនាញធ្វើការពិនិត្យស្រាវជ្រាវកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ថាតើចម្លាក់នេះមានទម្រង់ និងរចនាបទជារូបអ្វី ធ្វើឡើងពីអ្វី របស់បុរាណឬក៏មិនមែន ហើយមានតម្លៃប៉ុណ្ណា។ ក្នុងសន្និសីទសារព័ត៌មាន វាគ្មិនដែលជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត និងមន្ត្រីជំនាញបានបញ្ជាក់ថា អាជ្ញាធរខេត្តកែបកំពុងរក្សាទុករូបចម្លាក់នេះនៅទីកន្លែងសុវត្ថិភាព មិនបានបាត់ទៅណានោះទេ។ ទោះយ៉ាងណាយើងក៏នៅមិនទាន់អាចកំណត់អត្តសញ្ញាណរូបចម្លាក់នេះឱ្យបានច្បាស់លាស់១០០% នៅឡើយ។ លោក អ៊ឹង វុទ្ធី នាយករដ្ឋបាល និងជាអនុប្រធានអ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានឱ្យដឹងថា រូបចម្លាក់ដែលមានទម្ងន់ប្រមាណជិត
May 13, 2021 - កូវីដ-១៩
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៤៤៦ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៩៨០នាក់ និងបាត់បង់ជីវិត៦នាក់ទៀត៕
May 13, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ ក្នុងនោះ៖ នៅស្រុកកងមាស ចំនួន ០៣នាក់ ស្រុកស្រីសន្ធរចំនួន ០៣នាក់ ស្រុកបាធាយ ចំនួន ០៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ចំនួន ០៤នាក់ ក្នុងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលខេត្ត សូមជម្រាប បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកបាឆាយ បងប្អូនកម្មករ កម្មការិនីរោងចក្រ លីឈាងខប និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ដែលមានឈ្មោះ
May 13, 2021 - សិល្បៈ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួររាជធានីភ្នំពេញ បានសម្រេចធ្វើការដោះលែងកញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ២០ឆ្នាំ ជាពិធីការិនីទូរទស្សន៍ MYTV និងជាអតីតបេក្ខនារី Miss Grand Cambodia ឲ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ។ គួររំលឹកផងដែរថា នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន
May 13, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានធ្វើការចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសព លោក សុី នួនសារ៉ាក់ ប្រជាពលរដ្ឋរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើដំណើរមកពីគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្មីៗនេះ។ សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យពិនិត្យឃេីញថា គាត់មានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្ដៅខ្លួន និងក្អកខ្លាំង ហេីយក្រុមគ្រូពេទ្យបានខិតខំសង្គ្រោះអស់ពីលទ្ធភាពនៅតែមិនអាចសង្គ្រោះបាន។ មរណទុក្ខ ក្ដុកក្ដួលក្រៀមក្រំជាទីបំផុតនេះ ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក
May 13, 2021









