សង្គម

មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣៖ “មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងកូវីដមកលេីខ្លួនឯងវិញសោះ”

BY
Khmernote Media
May 15, 2021

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា “សូមអគុណបងប្អូនទាំងអស់ដែលតែងតែបារម្មណ៍ពីពួកខ្ញុំ ចាប់ពីពេលដែលខ្ញុំចុះបេសកកម្ម ចូលរួមផ្សព្វផ្សាយ នឹងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីត១៩ រយៈពេលកន្លងមក ខ្ញុំតែងតែសង្ឃឹមថាពេលចប់បេសកកម្ម ខ្ញុំបានទៅជួបជុំក្រុមគ្រួសាររបស់ខ្ញុំវិញ🙈🥺 តែអ្វីៗវាផ្ទុយពីការគិតទាំងស្រុង😔 មិនទាន់បំពេញភារកិច្ចចប់ផង បែរជាត្រូវឆ្លងមកលេីខ្លួនឯងវិញសោះ 🥺អ្វីដែលខ្ញុំសោកស្តាយបំផុត 🙏គឺខ្ញុំមិនអាចបំពេញភារកិច្ចខ្លួនឯងអោយបានចប់ចុងចប់ដេីម🥺 ខ្ញុំសូមប្តេជ្ញាចិត្តថាបេីមានឪកាសម្តងទៀតខ្ញុំនឹងលះបង់ដេីម្បីប្រទេសជាតិរបស់ខ្ញុំ👮👮🚓🙏❤️❤️🇰🇭។

បងប្អូនដែលនៅតំបន់ក្រហមគួរយល់ពួកខ្ញុំផង🙏🙏 ជាពិសេសខ្ញុំសូមអគុណដល់ឯកឧត្តមប្រធានអង្គភាព នឹងថ្នាក់ដឹកនាំអង្គភាពអន្តរាគមន៍ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ ខលមកសួសុខទុក្ខពួកខ្ញុំដែលជាកូនចៅជាប្រចាំ🙏🙏🙏❤️❤️❤️❤️🇰🇭🇰🇭 ពេលមេខលមក គាត់មានប្រសាសន៍ថា ជូនពរបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បេីយពីជំងឺ 😊😊🙏🙏ពេលនោះពួកខ្ញុំម្នាក់ៗសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡេីយ ហាក់ដូចជា ជាពីជំងឺនេះភ្លាមៗចឹង ❤️❤️❤️😊🙏🙏🙏៕

Share This Post: