- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះក្រោមការចង្អុលបង្ហាញពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិអភិបាលខេត្ត និងជាប្រធានគ ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងទឹកដីខេត្តបាត់ដំបង ដោយមានលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់បានចាត់តាំងឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានចុះបង្រ្កាបករណីល្បែងភ្នាល់ទឹកភ្លៀងនៅចំណុចភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងនោះបង្ក្រាបឃាត់ខ្លួនមេល្បែងភ្នាល់ទឹកភ្លៀង និងជាម្ចាស់ទីតាំងចល័ត លេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១នាក់ ឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ៤០
May 20, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាលបានសម្រេចធ្វើការបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋទាំងអស់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១៕
May 20, 2021 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកងមាស បងប្អូនកម្មករ-កម្មការិនីរោងចក្រ ខាងលីនតុន (ខាមបូឌា) រោងចក្រ ជួហួយ ហ្វ៊ូតវវែ ក្នុងស្រុកជើងព្រៃ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៥២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
May 20, 2021 - ព័ត៌មានជាតិ
ស្រុកបាទី៖ នៅយប់ថ្ងៃពុធ ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក រួមជាមួយលោក ហង្ស វិច្ឆិការាស្សី អភិបាលរង នៃគណៈអភិបាលស្រុក • លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី និងអាជ្ញាធរពាក់ពន្ធ័ បានអញ្ជើញ ប្រកាសបិទខ្ទប់ “ផ្សារសំរោងយ៉ោង” ជាបណ្ដោះអាសន្ន ដោយសារមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើនអ្នកជាមួយអ្នកមានជំងឺកូវីដ-១៩
May 20, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័៍រហ្វេសប៊ុករបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការអនុវត្តបម្រាមគោចរ នៅបន្តរយ:ពេលមួយ សប្តាហ៍ទៀត ដោយគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨យប់ រហូតដល់ម៉ោង ៣ទៀបភ្លឺ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប៕
May 19, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA បានឲ្យដឹងថា បេសកម្មក្រោមកម្ដៅថ្ងៃ កណ្ដាលផ្លូវ ក៏ពួកយើងនៅតែខិតខំប្រឹងប្រែង ដើម្បីឆាប់កាត់ផ្ដាច់ជំងឺដ៏កាចសាហាវមួយនេះ។ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ កម្មករសំណង់ MCC ខណ្ឌដូនពេញ សរុបបានចំនួន ៣០៤នាក់ រកឃើញវិជ្ជមាន ៥៥នាក់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ ៣ការពារ និងវិធានដ៏ទៃទៀតដែលរាជរដ្ឋាភិបាល
May 19, 2021 - កូវីដ-១៩
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៣៩៣ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦១២នាក់ និងមានអ្នកបាត់បង់ជីវិត០៣នាក់។ មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩១នាក់នៅក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះភាគច្រើនជាកម្មកររោងចក្រ និងកម្មករសំណង់៕
May 19, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បន្តអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេង កងនិងខណ្ឌសែនសុខ កុំទាន់មកចាក់វ៉ាក់សាំងបើមិនទាន់ដល់វេនឬការអញ្ជើញពីអាជ្ញាធរភូមិសង្កាត់ ដើម្បីការពារ កុំឱ្យមានការកកស្ទះនៅកន្លែងចាក់វ៉ាក់សំាង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ផងដែរ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ហៅកាត់ថា គ.វ.ក-១៩ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅខណ្ឌបឹងកេងកង ដែល តាមស្ថិតិមានចំនួនជាង៨ម៉ឺននាក់ និងនៅខណ្ឌសែនសុខ មាន ចំនួនប្រមាណជិត១៦ម៉ឺននាក់ សរុបទៅមានចំនួនប្រមាណ២៤ម៉ឺននាក់ ដែលត្រូវ ចាក់វ៉ាក់សំាងនាពេលនេះ ដោយប្រើប្រាស់ វ៉ាក់សាំងដែល បានមកដល់ចំនួនកន្លះលានដូស កាលពីពេលកន្លងមកដែលមាន លក្ខណៈគ្រប់គ្រាន់។ លោកជំទាវវេជ្ជបណ្ឌិត ឱ
May 19, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ លើបុរស ស្ត្រីជនជាតិខ្មែរ និងបរទេសចំនួន ៩៤នាក់នៅក្រុងប៉ោយប៉ែត ដូចមានរាយនាមខាងក្រោម៖
May 19, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៤៥នាក់ទៀត។ អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៤៥នាក់ គឺជាប្រជាពលរដ្ឋ បុគ្គលិកមីក្រូហិរញ្ញវត្ថុ កម្មករ និងកម្មការិនីរោងចក្រ ដូចមានរាយនាមខាងក្រោម៖
May 19, 2021









