- Khmernote Media
- ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចធ្វើការបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង “តំបន់លឿង” នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោង ១២ យប់នេះ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តទៅ៖
May 21, 2021 - កូវីដ-១៩
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ លើបុរស ស្ត្រីជនជាតិខ្មែរ និងជនបរទេស ចំនួន ១១៧នាក់ នៅក្រុងប៉ោយប៉ែត ដូចមានរាយនាមខាងក្រោម៖
May 21, 2021 - សិល្បៈ
មុននេះបន្តិច យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់តារាសម្តែងជើងចាស់ អ៊ឹម ផល្លា បានឲ្យដឹងថា៖ “ថ្ងៃនេះខ្ញុំបានចេញពីពេទ្យហើយ នាងខ្ញុំសុំថ្លែងឣំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន💓 និងសូមឣរគុណ ដល់ លោកក្មួយ ហ៊ុន ម៉ាណែត និងលោកជំទាវក្មួយ ដែលបានផ្ដល់ជាសំភារៈ និងឣាហារបបូរណាស់ ហើយខ្ញុំសូមឣរគុណដល់ក្រុមគ្រូពេទ្យឣាវស ដែលខិតខំយកចិត្តទុកដាក់មើលថែមីង និងឣ្នកជំងឺកូវីដ១៩ទាំងឣស់គ្នា ឣរគុណខ្លាំងណាស់។ ដឹងខ្លួនឯងឆ្លងកូវីដដំបូងគិតថា ប្រហែលមិនបានទៅផ្ទះវិញទេ ព្រោះខ្លួនខ្ញុំឈឺទ្រុតទ្រោមណាស់ ឥឡូវរយៈពេល ១៧ថ្ងៃ ខ្ញុំបានចេញទៅហើយ គ្រូពេទ្យយើងពូកែខ្លាំងណាស់❤ ខ្ញុំសូមឣរគុណម្ដងទៀតដល់ក្រុមគ្រូពេទ្យទាំងឣស់😍 ដឹ
May 21, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៤០នាក់។ អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៤០នាក់នោះ គឺជាអាជីវករ ពលករ សិស្ស កុមារ កម្មករ និងកម្មការិនីរោងចក្រដូចមានរាយនាមខាងក្រោម៖
May 21, 2021 - កូវីដ-១៩
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៤៦០ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៨២៤នាក់ និងមានអ្នកបាត់បង់ជីវិត០១នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៤,១៥៧នាក់, ករណីជាសះស្បើយសរុប ១៦,៥២៤នាក់ និងស្លាប់សរុប ១៦៥នាក់៕
May 21, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ លើកលែងតែផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ ក្នុងនោះផងដែរ អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយ ដែលមានវត្តមានក្នុងបរិវេណផ្សារត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។
May 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះខណ្ឌមានជ័យ បន្តអនុវត្តបម្រាមគោចរ ហាមធ្វើដំណើរបណ្តោះអាសន្ន ចាប់ពីម៉ោង០៨:០០នាទីយប់ ដល់ម៉ោង០៥:០០នាទីភ្លឺ នៅភូមិសាស្ត្រខណ្ឌមានជ័យ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើនបានដឹងអំពីបម្រាមគោចរនេះ ហើយបានចូលរួមគោរព និងសហការបានយ៉ាងល្អ ហើយមានតែពលរដ្ឋតិចតួចបំផុតដែលល្មើសនឹងបម្រាមនេះ ។ លោកអភិបាលរងខណ្ឌមានជ័យ ឌី រ័ត្នខេមរុណ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា ការដាក់គោលដៅអនុវត្តបំរាមគោចរនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យនេះ ធ្វើឡើងនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ មានគោលដៅបំរាមគោចរ ៣គោលដៅផ្សេងគ្នា គោលដៅទី១.នៅចំណុចផ្លូវជាតិលេខ២ មុខសាលាសង្កាត់ចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ តំណាងលោកពេជ្រ កែវមុនី
May 21, 2021 - ព័ត៌មានជាតិ
ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សាន សំអូន ប្រជាពលរដ្ឋរស់នៅភូមិអង្គាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី សាន សំអូន សូមបានទៅកាន់សុគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០នាក់ផ្សេងទៀត តាមរយៈការធ្វើតេស្តរហ័ស
May 21, 2021 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកកំពង់សៀម បងប្អូនកម្មករ-កម្មការិនីរោងចក្រ ខាងលីនតុន (ខាមបូឌា) រោងចក្រ ជួហួយ ហ្វ៊ូតវវែ ក្នុងស្រុកជើងព្រៃ និងរោងចក្រមេតថេក (ខេមបូឌា) ខប លីមីតធីត ក្នុងស្រុកកំពង់សៀម បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៩៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
May 21, 2021 - ព័ត៌មានជាតិ
កាលពីថ្មីៗនេះលោកឌួង ឆាយ មានបញ្ហានៅក្នុងគ្រួសារ ហើយគាត់បានចេញវិដេអូ Live ជាច្រើនក្នុងការបកស្រាយ រហូតបានទៅបួសដើម្បីស្ងប់ចិត្ត។ ក្រោយពីបានសឹកមកវិញលោកបានបញ្ចេញសំណេរមួយសរសេរបង្ហាញពីទឹកចិត្តឪពុក សុំទោសចំពោះកូនដែលមិនបានមើលថែឲ្យបានល្អ និងសម្តែងការអាណិតអាសូរកូនប្រុសច្បងមើលមិនទាន់ឃើញច្បាស់។ លោកបានសរសេររៀបរាប់ថា៖ “ពុកសូមទោសណាកូនៗដែលពុកគ្មានសមត្ថភាពមើលថែគ្រួសារអោយបានល្អ។ បង្កើតកូនៗមករងទុកដោយសារពុក។ ពុកពិតជានឹកកូនៗណាស់ជាង 2 ខែនេះមិនបានជួប និងគ្មានសម្ថភាពក្នុងការជួបឱបថើបកូនៗ។ ពុកសង្ឃឹមថានឹងបានជួបកូនៗឆាប់ៗនេះ ពួកយើងជាអ្នកបង្កើតគេមក មិនមែនគេចង់មកកើតជាមួយយើងនោះទេ។ ដូច្នេះសូមអោយមានការទទួលខុសត្រូវចំពោះកូនៗផង ខ្ញុំសូមអង្វរ។ អ្នកដែលពិបាករងគ្រោះបំផុតគឺកូនៗ។ អាណិតជាគេគឺកូនប្រុសច្បងគ្នាឈឺមើលមិនទាន់ឃើញច្បាស់ និងកូនស្រីពៅទើមជាង 1 ខួបមិនទាន់ដឹងអីហើយគ្រួសារត្រូវជួបរឿងបែបនេះ។ ជីវិតខ្ញុំបានជួបព្រុះភ្លៀងខ្លាំងៗជាច្រើនដង ដែលមនុស្សទូទៅមិនដែលសូម្បីតែលឺដល់ អនិច្ចាខ្លួនឯង។ សូមទោសនៅរាល់កំហុសរបស់ខ្ញុំ ខ្ញុំទទួលខុសទាំងអស់”៕
May 21, 2021









