Khmernote Media
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បងប្អូនកម្មការិនីរោងចក្រក្នុងស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកចំការលើ ស្រុកព្រៃឈរ និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៧៧នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

    May 25, 2021
  • ព័ត៌មានជាតិ

    ប៉ុន្មានម៉ោងមុននេះ អ្នកនាងដេនីក្វាន់ បានប្រតិកម្មជានឹងសណ្ឋាគារ សមុទ្រមាស ដោយបានបង្កប់កាមេរ៉ានៅក្នុងបន្ទប់គេង ហើយគាត់បានគេងមួយយប់រួចហើយ។ ហេតុការណ៍នេះកើតឡើងតាំងពីខែ តុលា ឆ្នាំ ២០២០មកម្លេះ។ ហើយអ្នកនាងក៏បានប្រាប់ពីមូលហេតុទើបមកបង្ហោះពេលនេះ ដោយសារតែមិនមានដំណោះស្រាយល្អជាមួយនឹងម្ចាស់សណ្ឋាគារមួយនេះ ដោយសំណងជូនអ្នកនាង ១ម៉ឺនដុល្លារ។ អ្នកនាងក៏បានបង្ហាញពីទីតាំងដែលសណ្ឋាគារបង្កប់កាមេរ៉ាសុវត្ថិភាពដែរ។ ទាក់ទិននឹងករណីនេះលោកជំទាវហ៊ុន ស៊ីណាត បានបញ្ចេញមតិថា៖ “នេះវាជាកំហុស របស់ម្ចាស់សណ្ឋាគារផ្ទាល់ គ្មានច្បាប់ឯណា ក្នុងបន្ទប់ភ្ញៀវគេឲ្យដាក់ កាមេរា(Camera)ទេម្ចាស់នេះមានបំណងស្អីត្រូវតែរក វិធានការ ដើម្បីដោះស្រាយយ៉ាងណាប្រយ័ត្នរូបភ្ញៀវដេកនៅក្នុងCamera។” អ្នកនាងដេនីក្វាន់បានប្រតិកម្មដោយពោលថា៖ “ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់

    May 25, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន១៤១នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) ម៉ាស៊ីន Gene Xpert មង្គលបូរី និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរសជនជាតិខ្មែរ ចំនួន៨០នាក់ នៅក្រុងប៉ោយប៉ែត ដូចមានរាយនាមខាងក្រោម៖

    May 25, 2021
  • ព័ត៌មានជាតិ

    អ្នកនាងដេនីក្វាន់ បានប្រតិកម្មជានឹងសណ្ឋាគារ សមុទ្រមាស ដោយបានបង្កប់កាមេរ៉ានៅក្នុងបន្ទប់គេង ហើយគាត់បានគេងមួយយប់រួចហើយ។ ហេតុការណ៍នេះកើតឡើងតាំងពីខែ តុលា ឆ្នាំ ២០២០មកម្លេះ ហើយអ្នកនាងក៏បានប្រាប់ពីមូលហេតុទើបមកបង្ហោះពេលនេះ ដោយសារតែមិនមានដំណោះស្រាយល្អជាមួយនឹងម្ចាស់សណ្ឋាគារមួយនេះ។ អ្នកនាងបានរៀបរាប់ថា៖ “ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ😭😭😭😭😭 អយុត្តិធម៌ណាស់”។ អ្នកនាងបានបន្តថា៖ “ឈឺចាប់បំផុត

    May 25, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា បុរស២នាក់ បើកកង់បីឥណ្ឌា តាមបំបុកបុរសម្នាក់ បណ្ដាលឲ្យដួលបាក់ជើង២កំណាត់ ហើយយកថ្មជើងឆត្រ វាយអុកបន្ថែមទៀត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម សង្ស័យជំរះគំនុំចាស់ ហើយនាំគ្នាបើកកង់បីឥណ្ឌា ថយក្រោយរត់គេចខ្លួនទាំងភ័យស្លន់ស្លោរ ទៅបុកថូផ្កាផ្ទះអ្នកជិតខាងបណ្ដាលឲ្យបែកហើយបើកចេញទៅដេកផ្ទះរៀងៗខ្លួនអស់ លុះព្រឹកឡើងកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះទៅក្របួចដល់មុខផ្ទះ។ ជនសង្ស័យទាំងពីរនាក់មាន ទី១.មានឈ្មោះ កែវ យិនភី ហៅតួ អាយុ២៧ឆ្នាំ អ្នករត់កង់បីឥណ្ឌា ទីលំនៅផ្ទះលេខ៣៧ ផ្លូវលេខ៤៥BT សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។ ទី២.ឈ្មោះ រ៉េត បញ្ញា ហៅម៉ក់ អាយុ២៤ឆ្នាំ មុខរបរអ្នកមើលម៉ូតូផ្សារបឹងទំពន់(ទល់មុខកន្លែងកើតហេតុ) ទីលំនៅ

    May 25, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៥៦៨ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៦៣នាក់ និងមានអ្នកបាត់បង់ជីវិត០៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៦,៣២៩នាក់, ករណីជាសះស្បើយសរុប ១៩,០២២នាក់ និងស្លាប់សរុប ១៨៣នាក់៕

    May 25, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងបន្ដសហការជាមួយក្រុមការងារកងទ័ពនិងក្រុមគ្រូពេទ្យ ពន្លឿនការងារចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ខណៈអតីតតំបន់ក្រហមនៅក្នុងខណ្ឌចំនួន ៤ ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញចាក់ជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាង ៧៦ម៉ឺននាក់ហើយ ទាំងដូសទី១និងដូសទី២ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺនឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ពាក់ព័ន្ធនឹងតំបន់លឿងនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ព និងក្រុមគ្រូពេទ្យបានធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា

    May 25, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ដោយសូមជម្រាបជូនថា ប្រព័ន្ធសម្ពាធទាប(ITCZ) បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ ជាមួយគ្នានោះខ្យល់មូលសុងនិរតីខ្លាំងបក់លើ ព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ – នៅថ្ងៃទី២៦-២៨ ខែឧសភា នៅបណ្ដាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយក្នុងកម្រិតបង្គួរទៅខ្លាំង។ បន្ទាប់ពីនោះនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។

    May 25, 2021
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩​​ បានចូលទៅប្រើប្រាស់សេវា នៅខាងក្នុងនៃទីតាងខាងលើនេះ ទាំងជាន់ក្រោម និងជាន់លើ ធនាគារ​ ABA សាខាបាក់ទូក ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ7មក​រា (អគារ ឌីឡាណូ) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៨៖១៥ ដល់ម៉ោង ៩៖០០ ព្រឹក ។ ផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា៖ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលទៅទទួលសេវានៅធនាគារ និងសូមអំពាវនាវដល់

    May 25, 2021
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា មន្ទីរពេទ្យ ហ្លួងម៉ែសំបុត្រថ្ងៃនេះ….📩 អារម្មណ៌ រំភើប និងកក់ក្ដៅជាខ្លាំង នៅពេលដែលខ្លួនបានឃើញរាល់សកម្មភាពការងាររបស់ក្រុមគ្រូពេទ្យ ដែលលះបង់ កំលាំងចិត្ត និងពេលវេលាជួបជុំគ្រួសារ ដើម្បីមកព្យាបាលអ្នកជំងឺ មើលថែអ្នកជំងឺ និងបញ្ចុកអាហារដល់អ្នកជំងឺ។ នៅក្នុងលិខិតនោះសរសេរថា៖ “ជូនចំពោះ ក្រុមគ្រូពេទ្យ ហ្លួងម៉ែ ជាដំបូង កូនសូនអរគុណដល់ (សម្តេចពុក ហ៊ុន សែន) ដែលបានបង្កើត (ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត TYDA) នេះឡើង ហើយក៏សូមអរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់នៅមន្ទីរពេទ្យ “ហ្លួងម៉ែ” ដែលបានលះបង់

    May 24, 2021