Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ។ កន្លងមកមានជនឆ្លៀតឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះតូចៗនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិតេយ្យដែលបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីមានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណិសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យខូចជីវៈចម្រុះក្នុងទឹក​ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតផងដែរ ៕ សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ​ ដូចខាងក្រោ៖ ប្រភព៖​ រដ្ឋបាលរាជធានីភ្នំពេញ

    June 2, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា ចាស់ក្មេង សរុប៣៣នាក់ ត្រូវបានក្រុមគ្រូពេទ្យ បង្អែកច្បារអំពៅ ពិនិត្យយកសំណាក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅទីតាំងភូមិមានជ័យ១ និង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យ បង្អែកច្បារអំពៅ ពិនិត្យយកសំណាក អ្នកពាក់ព័ន្ធ ផ្ទាល់ និងប្រយោល សរុប ៣៣នាក់ ចំពោះលទ្ធផលរយៈ៧៥ម៉ោង អាជ្ញាធរ និងសមត្ថកិច្ចបានធ្វើហុំព័ន្ធទីតាំងធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ ។ សូមចូល អនុវត្ត វិធានការការពារ ៣កុំ

    June 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌចំការមន បានធ្វើការព្រមានធ្ងន់ៗចំពោះម្ចាស់អាជីវកម្ម ហាងផឹកស៊ីចំនួន២កន្លែង មាននារីៗរូបស្រស់សោភា មិនពាក់ម៉ាស អង្គុយចាំទទួលភ្ញៀវ ចូលមកផឹកស៊ី មិនចូលរួមអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស រំលោភបំពាន សេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល។ មន្ត្រីខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា ការរឹតបន្តឹង និងព្រមានធ្ងន់ៗដល់ម្ចាស់អាជីវកម្មហាងផឹកស៊ីទាំង២ទីតាំងនេះមាន៖ ទី១.ហាង “ដាវី សាច់អាំង 168” ទី២.ហាង “តន្ត្រីពិភពសុបិន្ត 168” ដែលស្ថិតនៅជាប់គ្នាតែម្ដង នៅតាមផ្លូវ២៧១ ជិតស្តុបបឹងទំពន់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ធ្វើឡើងនាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញនោះ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចង្អុលបង្ហាញពីលោក

    June 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ រថយន្តធុនធំសណ្ដោងស៊ីទែនដឹកប្រេងឥន្ទនៈមួយគ្រឿង ចំណុះ៣២,០០០លីត្រ របស់ក្រុមហ៊ុន លីមឡុង បើកគេចពីម៉ូតូជ្រុលចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ដោយខ្លួនឯង កាលពីវេលាម៉ោង១១យប់ ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ខាងលិចអគ្គបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា រថយន្តដឹកប្រេងឥន្ទនៈខាងលើ ម៉ាក DONG-FANG ពណ៌ស ក្បាលរថយន្តមិនឃើញស្លាកលេខ និងកន្ទុយស៊ីទែនប្រេងឥន្ទនៈខាងក្រោយ ចំណុះ ៣២,០០០លីត្រ ពាក់ស្លាកលេខភ្នំពេញ 4A-4368 របស់ក្រុមហ៊ុន ប្រេងឥន្ធនៈ លីម ឡុង បើតាមសម្ដីអ្នកបើកបរសុំមិនបញ្ចេញអត្តសញ្ញាណម្នាក់ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនកើតហេតុ

    June 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបង្ហាញមុខជាសាធារណៈជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន, កាច់កម៉ូតូ គាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលើមាន៖ ទី១.ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរជាងពិតាន

    June 1, 2021
  • ព័ត៌មានជាតិ

    ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ បន្ថែមទៀត (ចំនួនច្រើនបំផុត មិនធ្លាប់មាននៅខេត្តព្រៃវែង) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន១៣នាក់ ២- ស្រុកព្រះស្ដេច ចំនួន២៦នាក់ ៣-ស្រុកបាភ្នំ ចំនួន១៤នាក់ ៤- ស្រុកពាមជរ ចំនួន៤នាក់ ៥- ស្រុកមេសាង ចំនួន៧នាក់ ៦- ស្រុកកំពង់ត្របែក ចំនួន១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៥នាក់ខាងលើ

    June 1, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ (គិតចាប់ពីថ្ងៃទី២៤-៣០ ខែឧសភា ឆ្នាំ២០២១) ខណ្ឌ ដែលមានអ្នកឆ្លងច្រើនជាងគេរួមមាន៖ 🔴🔴🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ 🔴🔴🔴🔴ខណ្ឌ មានជ័យ 🔴🔴🔴ខណ្ឌ សែនសុខ 🔴🔴ខណ្ឌ ឫស្សីកែវ 🔴 ខណ្ឌ កំបូល អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌទាំងនេះ ​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា​ គ្រប់ទីកន្លែង និងសូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ,

    June 1, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២ ខែមិថុនា ដល់ថ្ងៃទី៨ ខែមិថុនា បានឲ្យដឹងថា ក្នុងមួយសប្តាហ៍ទៅមុខនេះ កម្ពុជាទទួលឥទ្ធិពលនៃខ្យល់មូសុងនិរតីក្នុងនោះ៖ + ពីថ្ងៃទី២-៤ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងខ្សោយ + ពីថ្ងៃទី៥-៨ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងពីបង្គួរទៅខ្លាំង + នៅយប់ថ្ងៃទី៣១ ខែឧសភា ស្ថិតនៅខាងកើតហ្វីលីពីនមានការកកើតនូវព្យុះទី៣ឈ្មោះ ឆយវ៉ាន់ (Choi-wan) ដែលកំពុងធ្វើដំណើរស្របប្រទេសហ្វីលីពីន ឆ្ពោះទៅភាគឦសានដោយមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ – សីតុណ្ហភាពអតិបរមា

    June 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានធ្វើការជួយសង្គ្រោះទារក៣នាក់វិជ្ជមានកូវីដ-១៩ និងមានជំងឺប្រចាំកាយ ព្រមទាំងអាណាព្យាបាល៣នាក់ សរុប៦នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ បានត្រឡប់ទៅផ្ទះវិញ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។ មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ បាន​ឱ្យ​ដឹងទៀត​ថា ​ក្រុមគ្រូពេទ្យយុទ្ធជនអាវស គ្រប់វេនយាមប្រចាំការ រាល់ការព្យាបាលទាំងអស់ ហើយនេះជាលទ្ធផលនៃការពិនិត្យ ព្យាបាលដោយមិនបង់ថ្លៃ និងមិនមានការរើសអើង ដែលអាចបន្តប្រព្រឹត្តទៅបាន ដោយសារការបរិច្ចាគរបស់សប្បុរសជនទាំងអស់៕

    June 1, 2021
  • ព័ត៌មានជាតិ

    ក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ដោយមានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការបន្តស្រាវជ្រាវ និងបង្ក្រាបករណីអាល់កុលក្លែងក្លាយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានណែនាំឱ្យមន្រ្តីក្រោមឱវាទទាំងអស់ បង្កើនសកម្មភាពត្រួតពិនិត្យគុណភាពអាល់កុល ដែលកំពុងចរាចរដាក់លក់ និងចែកចាយក្នុងក្របខណ្ឌទូទាំងប្រទេស។ ជាក់ស្តែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត

    May 31, 2021