Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរឈ្មោះ អ៊ូ សាត អាយុ៦២ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកៀវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំ ដោយអាការៈក្អក ហត់ ពិបាកដកដង្ហើម វេលាម៉ោង ២២:០៧នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ១៩។ ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ ហត់ ឡេះឡះ និងស្លេកស្លាំងខ្លាំង អ្នកជំងឺត្រូវបានដាក់សង្គ្រោះព្យាបាលនៅអគារសង្គ្រោះបន្ទាន់ផ្នែកជំងឺកូវីដ១៩។ ដោយសារការវិវត្តរបស់ជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីក្រុមគ្រូពេទ្យខិតខំថែទាំសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅវេលាម៉ោង ១៦:១៥នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ ការសន្និដ្ឋានរបស់គ្រូពេទ្យ

    June 5, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាង Shaburi and Kintan Buffet ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប AEON​ 2​ ជាន់ទី 2 សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១៖៣០នាទី ដល់ម៉ោង​ ១៣៖០០នាទី។ ដោយមូលហេតុ៖ មានអ្នកជំងឺកូវីដ១៩​​

    June 5, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានឲ្យដឹងថា ត្រីស័ក ព.ស ២៥៦៥ ឆ្នាំឆ្លូវ ខែជេស្ឋ ថ្ងៃសុក្រ ៩រោច ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង០៨ និង៣៥នាទី មានការត្រួតពិនិត្យជាក់ស្តែងនៅផ្ទះលេខ១ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានសហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច តាមដីកាចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយដឹកនាំសម្របសម្រួលនិតិវិធីពីលោក

    June 5, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ដូចខាងក្រោម: រូបតំណាង ១- ក្រុងព្រៃវែង ចំនួន៣នាក់ ២- ស្រុកព្រះស្ដេច ចំនួន២៩នាក់ ៣-ស្រុកបាភ្នំ ចំនួន១០នាក់ ៤- ស្រុកពោធិ៍រៀង ចំនួន១នាក់ ៥- ស្រុកស្វាយអន្ទរ ចំនួន៣នាក់ ៦- ស្រុកមេសាង ចំនួន២នាក់ ៧- ស្រុកពាមរក៍

    June 5, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានឲ្យដឹងថា មន្ទីរព័ត៌មានខេត្តព្រៃវែងសូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អ្នកជម្ងឺកូវីដ19 ម្នាក់គាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅខេត្តព្រៃវែង។ លោកសេងបញ្ញារិទ្ធប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា អ្នកជំងឺឈ្មោះ យ៉ាត ចេក អាយុ29ឆ្នាំ ភេទស្រី មានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហើម ក្អក ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ អ្នកជំងឺ មិនទាន់មានសញ្ញា ឈឺពោះឆ្លងទន្លេនៅឡើយទេ។ G3P1A1 ,SaO2 :89%, RR 35/mn P : 115/mn ,TA 138/ 90mmhg.

    June 5, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត Sequencing រកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩ ដែលជាប្រភេទវីរុសបម្លែងថ្មី B.1.617 លើអ្នកជំងឺចំនួន៣រូប ដែលជាពលករកម្ពុជាត្រឡប់មកពីប្រទេសថៃ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    June 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ រកឃើញ០២ទីតាំង ដែលអ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការនៅធានាគារ ABA សាខាសន្ធម៉ុក និងអ្នកជំងឺកូវីដ១៩​​ បានទៅទិញអីវ៉ាន់នៅឡាក់គី (Lucky​ Market) សាខារង្វង់មូលតាព្រហ្ម ដោយអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា៖ ផ្សារទំនើបឡាក់គី (Lucky​ Market) សាខារង្វង់មូលតាព្រហ្ម ជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៥០ ដល់ម៉ោង​ ១១៖៣០ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩​​ បានទៅទិញអីវ៉ាន់មួយចំនួននៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ មិនទាន់បានទៅយកសំណាកនៅឡើយគិតត្រឹមព្រឹកថ្ងៃទី០៤

    June 4, 2021
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ នៅថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងស្រាស នៅផ្សារព្រៃល្វា ក្នុងខេត្តតាកែវ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៦១លីត្រ។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតយកអាល់កុលទាំងនេះដោះស្រាយតាមនីតិវិធី ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង

    June 4, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខចម្រឹងដែក ទប់សំរាមនៅស្ថានីយបូមទឹក ផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ ដែលជាគម្រោងការពារទឹកជំនន់ជំហានទី៤របស់ចៃកា ដើម្បីរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោក Toshikazu TOKIOKA លេខាទី១ស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA កាលពីថ្ងៃទី៣ ខែមិថុនា បានដាក់ឲ្យ ដំណើរការម៉ាស៊ីនកាយប្រមូលសំរាម ស្វ័យប្រវត្តិមុខចម្រឹងដែក នៅស្ថានីយ៍បូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ ដោយសារសំរាមជាឧបសគ្គបាំងបិទសម្រាស់ស្ថានីយ ធ្វើឲ្យលំហូរទឹកមិនអាចហូរទាន់ពេលមកដល់ស្ថានីយ៍បូម និងអាងស្តុកទឹកក្រោមដី។

    June 4, 2021
  • ព័ត៌មានជាតិ

    ខេត្តមន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលក្រុងសិរីសោភ័ណ សូមធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធប៉ះពាល់ជាមួយអ្នករត់តាក់ស៊ីឈ្មោះ ចាន់ សុភក្ត្រ័ នៅអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រថយន្តពាក់ស្លាកលេខ ភ្នំពេញ 2H-8396 រត់ពីស្វាយ-ប៉ោយប៉ែត។ អ្នកដែលធ្លាប់ជិះរត់យន្តខាងលើ សូមចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បីផ្តល់សំណាកជាបន្ទាន់ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ បើក្នុងករណីមានអាការៈមិនស្រួលខ្លួនសង្ស័យ ត្រូវប្រញ៉ាប់រួសរាន់ទៅជួបគ្រូពេទ្យជាបន្ទាន់។ សូមអំពាវនាវសារថ្មី ដល់បងប្អូនពលរដ្ឋបន្តអនុវត្តវិធានការ “៣ការពារ ៣កុំ ” ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា

    June 4, 2021