Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការបង្ហាញសង្កាត់/ខណ្ឌ ដែលមានចំនួនអ្នកឆ្លងកូវីដច្រើននៅរាជធានីភ្នំពេញ សម្រាប់ទិន្នន័យថ្ងៃទី១០ ខែមិថុនា ហើយអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ទាំងនោះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងសូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០% ដោយសង្កាត់/ខណ្ឌទាំងនោះរួមមាន៖ 🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ១, កាកាប១, ចោមចៅ២, ចោមចៅ៣) 🔴🔴🔴 ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ៣, បឹងទំពុន២, ស្ទឹងមានជ័យ២) 🔴🔴🔴 ខណ្ឌ

    June 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០២១នេះ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ ក្នុងឱកាសចុះពិនិត្យមើលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ នៅក្នុងមូលដ្ឋានសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល គោលដៅចាក់វ៉ាក់សាំងបន្ទាប់របស់ គ.វ.ក១៩ គឺខេត្តព្រះសីហនុ ដែលជាខេត្តកំពុងមានការប្រឈមខ្លាំង នឹងការវាយលុកពីវីរុសកូវីដ-១៩។ លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា តាមការគ្រោងទុក យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្រុងតាខ្មៅ និងស្រុកទាំង១០ជុំវិញរាជធានីភ្នំពេញ

    June 11, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកជំងឺកូវីដ-១៩ចំនួន ៣៤នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ និងករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៧៣នាក់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនថា នៅថ្ងៃទី១១ ខែមិថុនា មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៧៣នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ

    June 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានចោរឆក់កាបូបលុយអស់ជាង ៣០០ដុល្លារ ប៉ុន្តែក្រុមជនសង្ស័យនោះភ័យពេកនាំគ្នារត់ចោលម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍ឆក់កាបូបនេះកើតឡើងនៅវេលាម៉ោង១០ និង១០នាទីព្រឹក​ ស្ថិតនៅតាមបណ្តោយផ្លូវ​សេះស​ ស្ថិត​ក្នុង​សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។ តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ក្រហម ចេញពីផ្ទះបម្រុងទៅទិញម្ហូប ខណៈជិះមកដល់ចំណុចកើតហេតុហើយផ្លូវស្ងាត់ផងនោះ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៤នាក់បានជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបពីគាត់ ដែលមានលុយជាង ៣០០ដុល្លារ ហើយភ្លាមៗនោះរូបគាត់ក៏បានស្រែកឆោឡោធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយធ្វើឲ្យក្រុមជនសង្ស័យភ័យរត់ចោលម៉ូតូមួយគ្រឿងម៉ាកហុងដា BEAT ពណ៌សលាយខៀវពាក់ស្លាកលេខ ភ្នំពេញ1BC-8917 នៅកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម និងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ​ ៕

    June 11, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពី ការផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្មរបស់ក្រុមហ៊ុន ធី អិល អ៊ែរ អិចប្រេស ឯ.ក មានទីតាំងស្ថិតនៅអគារលេខ៣៤៥ ផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។ សូមអានខ្លឹមសារនៃសេចក្តីសម្រេចទាំងស្រុងដូចខាងក្រោម៖

    June 11, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះវិហារ បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ លើស្រ្តីម្នាក់ និងកុមារាម្នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករវៀង ស្រុករវៀង នាព្រឹកថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័ក​រវៀង​ បានយកសំណាកលើស្រ្តី០១ នាក់ និងកុមារា ១នាក់ដែលចូលមណ្ឌចត្តាឡីស័កស្រុករវៀងកាលពីថ្ងៃទី០៦ ខែមិថុនា​ឆ្នាំ២០២១​ ជាលទ្ធផលរកឃើញជំងឺកូវីដ១៩​ មានដូចខាងក្រោម: ១-ឈ្មោះស្វាយ កនិការ ​ភេទស្រី អាយុ១៩ ឆ្មាំធ្វើដំណើរតាមឡានតាក់ស៊ីមកពីភ្នំពេញនិងបានដាក់ចូលមណ្ឌលកាលពីថ្ងៃទី០៦ ខែមិថុនា​ឆ្នាំ២០២១ ២-កុមារា​ ពេញ​ រតនា​ ភេទប្រុស អាយុ០៥ឆ្នាំ ត្រូវជាប្អូនរបស់ឈ្មោះពេញ សុខរ័ត្នដែលរកឃើញកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមិថុនា​ឆ្នាំ២០២១។ ប្រភព:

    June 11, 2021
  • កូវីដ-១៩

    នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥៥នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៨១០នាក់ និងមានអ្នកបាត់បង់ជីវិត១១នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៧,៣២១នាក់, ករណីជាសះស្បើយសរុប ៣០,៦១៧នាក់ និងស្លាប់សរុប ៣១១នាក់៕

    June 11, 2021
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានសម្រេចផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរក្នុងផ្សារទួលសាំង ស្ថិតនៅភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ដែលជាតំបន់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ពាក់ព័ន្ធ ព្រឹត្តិការសហគមន៍២០ កុម្ភៈ។ រដ្ឋបាលខេត្តតាកែវ ត្រូវបានផ្អាកជាបណ្ដោះអាសន្នអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងផ្សារទួលសាំង ភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ចាប់ពីម៉ោង ១៧៖០០នាទីល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំនឹងជាថ្មី។ ក្នុងគោលបំណង ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ

    June 11, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ស្តីពីការចុះផ្សាយព័ត៌មានមិនពិតនៅលេីបណ្តាញសង្គម​ Tik Tok ថាមានជនជាតិចិនរត់ចេញពីកន្លែងធ្វេីចត្តាឡីស័ក។ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះតាមបណ្តាញសង្គម​ Tik Tok ភ្លាម​ ថាមានជនជាតិចិនលួចរត់ចេញពីកន្លែងធ្វើចតាឡីស័ក​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានទាក់ទងទៅអធិការនគរបាលខណ្ឌ​ដូនពេញ និងប៉ុស្តិ៍ដេីម្បីចុះធ្វេីការស្រាវជ្រាវ​ និងត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង​ ដោយមានកម្លាំងគណបញ្ជាការឯកភាពខណ្ឌដូនពេញ​ ដឹងនាំដោយលោក​ សុ​ខ​ ពេញវុធ​ ភិបាលខណ្ឌដូនពេញ​ លោកវរសេនេយ៍ឯក ទៀង​ ចាន់សារ​អធិការនគរបាលខណ្ឌដូនពេញ​ លោកនាយប៉ុស្តិ៍នគរបាលស្រះចក​ បានចុះធ្វេីការត្រួតពិនិត្យដល់គោលដៅក្រុមហ៊ុនសំណង់ដែលស្ថិតនៅបឹងកក់​ ភូមិទី២​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ និងបានឲ្យអ្នកដែលកំពុងធ្វើចតាឡីស័កទាំងអស់ចេញមកតម្រង់ជួរ​ ដេីម្បីធ្វេីការត្រួតពិនិត្យ​

    June 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចមុខផ្ទះលេខ៥C ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ឈុន មករា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ C១៥ ផ្លូវ បេតុង ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់សាច់ជ្រូក។ ជនសង្ស័យឃាត់ខ្លួនបានរួមមាន៖ ទី១.ជនសង្ស័យឈ្មោះ ហៃ ហេង ហៅ

    June 11, 2021