ស្រីស្អាតបើករថយន្ត BMW ស៊េរីទំនើបបណ្តើរ ប្រើទូរស័ព្ទបណ្តើរ ធ្វើឲ្យរេចង្កូតឡើងចិញ្ចើមផ្លូវបុកបង្គោលភ្លើងបាក់អស់មួយដើម រួចគេចខ្លួនបាត់
ភ្នំពេញ នារីស្រស់ស្អាតម្នាក់ បើករថយន្ត BMW ស៊េរ៊ីទំនើបបណ្ដើរ ហើយប្រើប្រាស់ទូរស័ព្ទទៀត ខ្វះការប្រុងប្រយ័ត្ន មិនបានមើលមុខ ក៏រេចង្កូតបានរេចង្កូតឡើងចិញ្ចើមផ្លូវទៅបុកផ្ការតាំងលំអរមុខផ្ទះ និងបន្តទៅបុកផ្ទប់បង្គោលខ្សែភ្លើងបាក់អស់អស់មួយដើម កៀបជាប់រថយន្តមួយកំណាត់មុខ សំណាងល្អមិនមានអ្នករបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលវេលាម៉ោង០០:៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាម បណ្ដោយផ្លូវ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាក BMW-X3 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-1123 បានបើករបរតាមបណ្ដោយផ្លូវ៦១៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ខណៈពេលកំពុងបោះពួយយ៉ាងលឿន និងឆ្លៀតប្រើប្រាស់ទូរស័ព្ទទៀត ខ្វះការប្រុងប្រយ័ត្ន មិនបានមើលមុខ ក៏រេចង្កូតបានរេចង្កូតឡើងចិញ្ចើមផ្លូវទៅបុកផ្ការតាំងលំអរមុខផ្ទះ និងបន្តទៅបុកផ្ទប់បង្គោលខ្សែភ្លើងបាក់អស់អស់មួយដើម កៀបជាប់រថយន្តមួយកំណាត់មុខ សំណាងល្អមិនមានអ្នករបួស ហើយម្ចាស់រថយន្តបានបើកទ្វារចេញគេចខ្លូន ពីកន្លែងកើតហេតុបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកវាស់វែងស្ទូចរថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លូន មកដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត