- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងឲ្យបានជ្រាបថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ Shinkansen Bank ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១៖៥០ ដល់ម៉ោង ១២៖០០ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវានៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួនដាច់ដោយឡែក
June 15, 2021 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តស្វាយរៀង ករណីជាសះស្បើយចំនួន ៩៤នាក់ ស្រី ៧០នាក់ និងរកឃើញករណីថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់ ស្រី ១៧នាក់ ដែលភាគច្រើនមានលើកម្មករ-កម្មការិនីរោងចក្រ។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តស្វាយរៀង កន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១២៨៩នាក់ ស្រី ៧៤១នាក់ ករណីជាសះស្បើយចំនួន ៨៧១នាក់ ស្រី ៥០៩នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៤១០នាក់ ស្រី ២៣០នាក់
June 15, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានឲ្យដឹងថា ព្រឹកថ្ងៃអង្គារ ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជួបពិភាក្សាការងារអំពីកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃ (Driver’s License Point Deduction Mobile App) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
June 15, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបង្ហាញពី ទិដ្ឋភាពអាជីករនៅផ្សារអូរឬស្សី និផ្សារធំថ្មី កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។ សូមបញ្ជាក់ផងដែរថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅទូទាំងរាធានីភ្នំពេញ ដើម្បីទប់ស្តាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕ ប្រភព៖ ក្រសួងព៍ត៌មាន
June 15, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ លោក ម៉ម សុខេន អាយុ៤៩ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានជំងឺរុំារ៉ៃប្រចាំកាយ និងធ្លាប់បានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ក្រោយការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាងមួយខែ លោកបានជាសះស្បើយជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តឃើញអវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំឋានវិញ និងបានណែនាំឱ្យបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀត។ ដោយសារស្ថានភាព សុខភាពមានជំងឺរុំារ៉ៃផងនោះ ទោះបីជាការព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានភាពសុខភាពមិនបានល្អឡើងវិញនោះឡើយ រហូតដល់យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម
June 15, 2021 - កូវីដ-១៩
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៩៥នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦០៤នាក់ និងមានអ្នកបាត់បង់ជីវិត១៣នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៩,៤៦៤នាក់, ករណីជាសះស្បើយសរុប ៣៤,៥៧១នាក់ និងស្លាប់សរុប ៣៦១នាក់៕
June 15, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ទីតាំងខារ៉ាអូខេចិនមួយកន្លែងយីហោ “ជិនជន” ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានលួចបើកដំណើរការខារ៉ាអូខេ មានមនុស្សជាច្រើនចូលច្រៀងកម្សាន្ដផឹកស៊ី មិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបនិងឃាត់មនុស្សប្រុសស្រី (មានទាំងភ្ញៀវជាជនជាតិចិននិងបុគ្គលិក) ជាង១០០នាក់ ដែលធ្វើឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ។ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ដោយសារតែព្រួយបារម្មណ៍អំពីការឆ្លងជម្ងឺកូវីដ១៩ ទើបសមត្ថកិច្ចធ្វើការបិទខ្ទប់ទីតាំងអាគារខារ៉ាអូខេខាងលើនេះ ដោយឲ្យភ្ញៀវជាជនជាតិចិនប្រុសស្រី រួមទាំងបុគ្គលិកទាំងអស់ ត្រូវស្នាក់នៅក្នុងអាគារនេះជាបណ្ដោះអាសន្នសិន ដើម្បីរងចាំអាជ្ញាធរនិងសហការជាមួយក្រុមគ្រូពេទ្យចុះយកសំណាកតនៅពេលព្រឹកនេះ។ ដោយបានចាក់សោរ និងមានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅយាមកាមទាំងមុខទាំងក្រោយផងដែរ ។ ប្រភពពីសមត្ថកិច្ចដែលយាមទីតាំងអាគារខារ៉ាអូខេខាងលើនោះបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា លុះម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី១៥ខែមិថុនានេះ
June 15, 2021 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំ២០២១ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ ជាពិសេសទំនិញអាល់កុលក្លែងក្លាយ (មេតាណុល) នៅក្នុងផ្សារតាខ្មៅថ្មី ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ
June 15, 2021 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំ២០២១ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព អាល់កុល ជែលលាងដៃ និងតាមដានទំនិញអាល់កុលក្លែងក្លាយ (មេតាណុល) និងឱសថស្ថាននានា ក្នុងក្រុងបានលុង ខេត្តរតនគិរី។ ជាលទ្ធផល មន្ត្រីជំនាញបានរកអាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន
June 15, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលស្រុករតនមណ្ឌល បានឲ្យដឹងថា នាល្ងាចថ្ងៃចន្ទ ៥ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលស្រុករតនមណ្ឌល សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានរៀបចំចាត់ចែងនៅឈាបនដ្ឋានចំណុចវត្តភ្នំស្លឹក ដើម្បីបូជាសពឈ្មោះ អ៉ិត ហ៊ុម ភេទប្រុស អាយុ ៧៧ឆ្នាំ សញ្ជាតិ ខ្មែរ មានអាស័យដ្ឋាននៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមិថុនា
June 15, 2021









