អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកាចំនួន៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងការទិញឧបករណ៍តេស្តរហ័ស (Rapid Test) រកមេរោគកូវីដ១៩
- June 17, 2021
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយបានអោយដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា គិត ម៉េង គ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន បានប្រកាសឧបត្ថម្ភថវិកាជូន សម្តេច ចំនួន៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញឧបករណ៍តេស្តរហ័ស រឺហៅថា Rapid Test រកមេរោគកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ២០២០ អ្នកឧកញ៉ា គិត ម៉េង ក៏បានធ្វើការឧបត្ថម្ភវិការ ៣លានដុល្លារផងដែរជូនសម្តេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ៕
- Share This Post: