Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា រដ្ឋបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសព ព្រះតេជគុណ គន់ គីមហ៊ាង ព្រះសង្ឃគង់នៅវត្តពោធិ៍ស្នាយ ភូមិគ្រួស ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ២៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ និងសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សន់ សុភាព ប្រជាពលរដ្ឋរស់នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះសេ្តច ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ

    June 22, 2021
  • សិល្បៈ

    បើតាមការបង្ហោះនៅលើទំព័រ Facebook របស់លោក ឈាង រ័ត្ន ដែលជាស្វាមីរបស់អ្នកនាង នួន ស៊ុន្ទរី (ស្រីអូន) បានបង្ហាញអោយឃើញពីសកម្មភាពដែលរូបលោកនិងភរិយា បានដឹកនាំអ្នកសិល្បៈជាច្រើនរូបធ្វើដំណើរទៅកាន់ស្រុកឱរ៉ាល់ ដើម្បីលុញគ្រាប់បញ្ចុះកំដៅផែនដី ដែលជាគ្រាប់ពូជឈើក្រញូង ក្នុងយុទ្ធនាការព្យាបាលដំបៅផែនដី។ ក្នុងនោះដែរគេសង្កេតឃើញមានវត្តមានតារាល្បីៗជាច្រើនរូបដូចជា តារាកំប្លែង ពែកមី នាយគ្រឿន តារាចម្រៀង ឆន សុវណ្ណរាជ អ្នកនាង មាស សុខសោភា លោក ប៉ែន ចំរ៉ុង និងសិល្បៈករ សិល្បៈការនីជាច្រើនរូបទៀត៕

    June 21, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យទាំង៥នាក់ ដែលជាមុខសញ្ញា ឆក់ ប្លន់ កាចករម៉ូតូ សកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ និងខណ្ឌទួលគោក ដោយឃាត់ខ្លួនបានវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលលេខ 18DE0 តាមបណ្ដោយផ្លូវលេខ១១២ មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។ ជនសង្ស័យទាំង៥នាក់មានឈ្មោះ ទី១ ឈ្មោះ ពៅ រតនា ភេទប្រុស អាយុ៣០ឆ្នាំ។ ទី២ ហេង ណារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ។ ទី៣ ភឿន សីហា

    June 21, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការបង្ហាញពីខណ្ឌ/សង្កាត់ ដែលមានអ្នកឆ្លងច្រើននៅរាជធានីភ្នំពេញ សម្រាប់ទិន្នន័យអ្នកឆ្លងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលរស់នៅក្នុង ខណ្ឌ/សង្កាត់ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងសូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។ ខណ្ឌ/សង្កាត់ ទាំងនោះរួមមាន៖ 🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ២, ចោមចៅ៣, ចោមចៅ១) 🔴🔴 ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ, គីឡូម៉ែត្រលេខ៦) 🔴🔴 ខណ្ឌ កំបូល (កន្ទោក, ភ្លើងឆេះរទេះ,

    June 21, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលនិង ក្រុមការងាប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលផងនោះ។ គណនី ហ្វេសបុក(Facebook)សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សាររបស់ផេក(page)ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សូមធ្វើការឆ្លើយតប ជូនគណនីហ្វេសប៊ុក(Facebook) ដែលមានខ្លឹមសារថា៖ ខ្ញុំបាទសូមគោរពដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និង មន្ត្រីក្រោមឱវាទ សូមមេត្តាជួយមកពិនិត្យនៅឃុំ សារិកាកែវ ស្រុក ល្វាឯម ខេត្ត

    June 21, 2021
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩៩នាក់ (ស្រី ៦៧នាក់) បន្ថែមទៀត និងមិនមានករណីជាសះស្បើយជំងឺកូវីដ-១៩ នោះទេ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន

    June 21, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៣៥នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៥១៤នាក់ និងមានអ្នកបាត់បង់ជីវិត១០នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៣,៤៤៦នាក់, ករណីជាសះស្បើយសរុប ៣៨,០០៣នាក់ និងស្លាប់សរុប ៤៤១នាក់៕

    June 21, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា មានគណនីហ្វេសប៊ុកចំនួន៤ បាន និងកំពុងផ្សព្វផ្សាយលក់តេស្តរហ័សអង់ទីគ័រការពារជំងឹកូវីដ១៩ គ្មានលេខបញ្ជិកា និងពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក៏មានសេវាសុខាភិបាលឯកជនមួយចំនួនទៀត ក៏កំពុងយកឧបករណ៍ទាំងនេះទៅធ្វើតេស្តជូនប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។ ដូច្នេះក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ជ្រាបថា តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ១៩ ដែលកំពុងចរាចរខាងលើនេះ គឺពុំមានការចុះបញ្ជិការពីក្រសួងសុខាភិបាលនៅឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយដែរ ហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿជាក់បានឡើយ៕  

    June 21, 2021
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឲ្យដឹងថា មនុស្ស០៨នាក់បន្ថែម ត្រូវបានតេស្តឃើញវិជ្ជមានកូវីដ១៩ ក្នុងយុទ្ធនាការតេស្តរហ័សលើអ្នកពាក់ព័ន្ធនឹងប្តីប្រពន្ធវិជ្ជមានកូវីដ-១៩ ដែលជាករណីឆ្លងចូលសហគមន៍ដំបូងក្នុងខេត្តរតនគិរី។ ពាក់ព័ន្ធនឹងការឆ្លងរីករាលដាលក្នុងសហគមន៍ ក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលមានការពាក់ព័ន្ធនឹងប្ដីប្រពន្ធពីរនាក់ រហូតដល់មានកាធ្វើតេស្តអ្នកពាក់ព័ន្ធរកឃើញករណីវិជ្ជមានចំនួន១០៤នាក់ កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ដោយឡែកនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ក្រុមឆ្លើយតបបន្ទាន់មន្ទីសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានចុះយកសំណាកធ្វើតេស្តរហ័សដោយបានប្រើឧបករណ៍ Rapid Test Device លើប្រជាពលរដ្ឋដែលមានការសង្ស័យពាកព័ន្ធនឹងជំងឺកូវីដ-១៩ នៅចំនុចមុខផ្សារបានលុង ស្ថិតក្នុងភូមិជ័យជនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ហើយអ្នកដែលបានយកសំណាកមានចំនួន៦៨នាក់ ក្នុងនោះវិជ្ជមានចំនួន ០៨នាក់

    June 21, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញរបស់សាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរស្រុកកំរៀង បានចុះត្រួតពិនិត្យ សាច់មាន់-ស្លាបមាន់ , សាច់ជ្រូក , គ្រឿងក្នុងជ្រូក និងប្រហិតចម្រុះ សរុបចំនួន ១,៩០០ គីឡូក្រាម ដែលឈ្មួញនាំចូលពីបរទេសតាមព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង ហើយត្រូវបានសមត្ថកិច្ចឃាត់ចាប់បានកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៣.០០នាទីយប់។ ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការសន្និដ្ឋានថា៖

    June 21, 2021