Khmernote Media
  • ព័ត៌មានជាតិ

    ​ខេត្តសៀមរាប​ ៖​ បុរស​មាន​ប្រពន្ធ​២​ម្នាក់​ បាន​មក​រួម​រស់នៅ​ជាមួយ​ប្រពន្ធចុង​ ហើយ​ខណៈ​ប្រពន្ធចុង​មិន​នៅផ្ទះ​ ក៏​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​លួច​លុយ​និង​មាស​ រួច​យក​ទៅ​ផ្ញើ​ប្រពន្ធដើម​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ​ ហើយ​ត្រូវ​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​។​ ​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​ប្រពន្ធចុង​រួច​ កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​ ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២១​ ដោយ​មានការ​ចង្អុលបង្ហាញ​ ពី​លោក​ឧត្តមសេនីយទោ​ ទិ​ត្យ​ ណា​រុង​ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ និង​មានការ​សម្របសម្រួល​ពី​ឯកឧត្ដម​ ព្រះរាជអាជ្ញា​ លោក​ឧត្តម​សេនី​ត្រី​ ភឹង​ ច​ន្តា​រ៉េ​ត​ ស្នងការ​រង​ ប្រធាន​ផែនការ​ងារ​ព្រហ្មទណ្ឌ​ និង​ដឹកនាំ​ស្រាវជ្រាវ​ផ្ទាល់​ដោ​លោក​វរសេនីយឯក​ ណុ​ប​ សា​រ៉ា​ក់​ ស្នងការ​រង​ ទទួល​ការងារ​ការិយាល័យ​នគរ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​និង​លោក​វរសេនីយទោ​ សុខ​ ម៉េ​ង​ អ៊ា​ង​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​

    June 24, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ តទៅ លើកលែងតែផ្សារមិនរៀបរយ មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    June 24, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥៥នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៩៦នាក់ និងមានអ្នកបាត់បង់ជីវិត១៨នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៥,៣៦៦នាក់, ករណីជាសះស្បើយសរុប ៤០,០១០នាក់ និងស្លាប់សរុប ៤៩៣នាក់៕

    June 24, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា (WHO) ថ្លែងថា គ្មានការចាំបាច់ទេ ក្នុងការធ្វើតេស្តរកអង់ទីគ័រក្រោយពេលចាក់វ៉ាក់សាំងរួច ខណៈវ៉ាក់សាំងដែលកម្ពុជាកំពុងចាក់ជូនប្រជាពរដ្ឋនាពេលបច្នុប្បន្ន ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់និងបាន ដាក់ចូលក្នុងបញ្ជីរប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្នរួចហើយ។ លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាហៅកាត់ថា (WHO) មានប្រសាសន៍ឱ្យដឹងថា មានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ទៅរកការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩នោះ គឺអង្គការសុខភាពពិភពលោក មិនធ្លាប់បានផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យទៅទិញឧបករណ៍ធ្វើតេស្តរកអង់ទីគ័រនោះទេ ហើយឧបករណ៍ធ្វើតេស្តរកអង់ទីគ័រនេះ មិនទាន់បានទទួលស្គាល់ពីអង្គការ WHO ដែរ។ លោកស្រីបន្តថា ម្យ៉ាងវិញទៀត វ៉ាក់សាំងដែលកំពុងប្រើប្រាស់នៅកម្ពុជានាពេលនេះ គឺត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់គុណភាព និងដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្ន ដូច្នេះប្រជាពលរដ្ឋកុំចំណាយថវិកាដើម្បីទិញឧបករណ៍តេស្តរកអង់ទីគ័រនេះ

    June 24, 2021
  • ព័ត៌មានជាតិ

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ហ្វេសប៊ុកផេកមួយឈ្មោះថា “Police ប៉ូលិស“ ដែលបានចុះផ្សាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គមរហូតមកដល់ពេលនេះមិនទាន់មានសេចក្តីណែនាំណាមួយរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក៏ការណែនាំដោយផ្ទាល់ណាមួយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅឡើយទេ ទាក់ទងទៅនឹងការចេញបណ្ណផាកពិន័យអ្នកបើកបរល្មើសដល់ផ្ទះ ដូច្នេះព័ត៌មានដែលបានចុះខាងលើ ជាព័ត៌មានមិនពិត ក្នុងគោលបំណងបំពុលបរិយាកាសសង្គម ។ ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្រាវជ្រាវរកម្ចាស់ផេកនេះឲ្យចូលខ្លួនមកបំភ្លឺចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ ។ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការភាន់ច្រឡំ និងសូមទទួលជ្រាបជាព័ត៌មាន ៕

    June 24, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈពេលកំពុងជិះម៉ូតូឌុបត្រូវបានបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តស៊េរីទំនើបម៉ាក Ford Ranger បុកអូសម៉ូតូក្រោមរថយន្តជាច្រើនម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញតាមចាប់បានថែមទាំងវាយតៃកុងរថយន្តបង្កនោះ ហើមមុខហើមមាត់ ទើបប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩៖០៥នាទីយប់ ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២នេះ នៅតាមបណ្ដោយផ្លូវ២១៧ ខាងត្បូងស្តុបផ្សារថ្នល់បត់ប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-7399 បើកបរដោយបុរសចំណាស់ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសរ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន រួចក៏បុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម(Honda

    June 24, 2021
  • ព័ត៌មានជាតិ

    មុននេះបន្តិចរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ភូមិសាស្រ្ត «តំបន់លឿងទុំ» ក្នុងសេចក្ដីសម្រេចលេខ ១៣៩/២១ សសរ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ មកជា «តំបន់លឿង» សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។ សូមអានសេចក្តីសម្រេចនៅខាងក្រោមនេះ៖

    June 23, 2021
  • សិល្បៈ

    នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា

    June 23, 2021
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ(ព័ត៌មានបឋម)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ស្រុកពញាក្រែក​ នៅថ្ងៃនេះរកឃើញវិជ្ជមានកូវីដ១៩ ប្រមាណ៦២នាក់ ដែលភាគច្រើនជាកម្មករ-កម្មការិនី និងជាបុគ្គលិកអ្នកពាក់ព័ន្ធនៅភោជនីយដ្ឋាន និងរោងចក្រកែច្នៃជ័រកៅស៊ូ ខេមដារ៉ាប់ប៊ើរ ក្នុងឃុំកោងកាង។ -ភោជនីយដ្ឋានហ្គោលក្លឹប ក្នុងឃុំក្រែក បុគ្គលិកនិងអ្នកពាក់ព័ន្ធ វិជ្ជមានប្រមាណ៤២នាក់។ -រោងចក្រកែច្នៃជ័រកៅស៊ូ ខេមដារ៉ាប់ប៊ើរ ក្នុងឃុំកោងកាង កម្មករ-កម្មការិនី វិជ្ជមានប្រមាណ២០នាក់។ អ្នកវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បញ្ជូនទៅព្យាបាលភ្លាមៗ។ នេះបើតាមការឲ្យដឹងពីមន្ត្រីសុខាភិបាល រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។ សូមអំពាវនាវដល់បងប្អូនទាំងអស់ ដែលមានការពាក់ព័ន្ធទីតាំងទាំង០២ខាងលើ សូមអញ្ជើញទៅយកសំណាកធ្វើតេស្ដិ៍រកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត និងធ្វើចត្តាឡីស័ក

    June 23, 2021
  • ព័ត៌មានជាតិ

    រាជធាននីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បានឲ្យដឹងថា ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​សុនខ (​ឆ្កែ​) ដើម្បី​ស្រាវជ្រាវ ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​ នៅ​ពាក់​កណ្តាល​ខែក្រោយ​នេះ ​ខណៈ​សុនខ​ទាំងនេះ ត្រូវ​បាន​បង្ហាត់ រួចរាល់​ហើយ​ ដោយ​មន្ត្រី​ជំនាញCMAC ។ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ប្រាប់​សារព័ត៌មានក្នុងស្រុក ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា នេះ​ថា ​សុនខ ចំនួន​១០​ក្បាល ​នឹង​ត្រូវ​បាន​ប្រើប្រាស់ ​ដើម្បីស្រាវជ្រាវ ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ​មន្ត្រី​ស៊ីម៉ាក់ ​និង​ក្រសួងសុខាភិបាល​រំពឹងទុក​ថា

    June 23, 2021