- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្រ្តរាជធានីភ្នំពេញ នឹងបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ ស្នាក់នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំង សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។
June 26, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ដែលជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា រកឃើញករណី “កូវីដពូជឥណ្ឌា (Delta) ២នាក់ មកពីថៃតាមច្រកអូរស្មាច់ មកដល់ខេត្តសៀមរាប ទៀតហើយ។ សូមមេត្តាប្រុងប្រយ័ត្នការពារខ្ពស់បំផុត🙏”។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨០៨នាក់ បានព្យាបាលជាសះស្បើយចំនួន ២៧៣នាក់ មរណភាព៩នាក់ និង ៥២៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕
June 26, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ស្ថិតក្នុងក្រុងសៀមរាប បានកើនឡើងដល់ចំនួន ៦៩នាក់ហើយ ក្នុងនោះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៣២នាក់ និង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៣៧នាក់ ដូច្នេះសូមចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។ សូមជម្រាបជូនថា មកទល់ពេលនេះខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨០៨នាក់ បានព្យាបាលជាសះស្បើយចំនួន ២៧៣នាក់ ស្លាប់ ០៩នាក់
June 26, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ ប្រញាប់មួយ ស្តីពីការពង្រឹងវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់នានា ដើម្បីប្រយុទ្ធទប់ស្តាត់ការរីករាលដាលដោយជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ក្នុងសហគមន៍៖ សូមអានសេចក្តីណែនាំខាងក្រោមនេះ៖
June 26, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ កាលពីយប់ម្សិលមិញបានចុះទៅពិនិត្យភ្លាមៗ បន្ទាប់ពីទទួលដំណឹងព្រះសង្ឃ១១អង្គ រកឃើញវិជ្ជមានកូវីដ១៩ នៅវត្តទួលទ្រាត្បូង ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ។ ដោយឡែកនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្តតេស្តឃើញវិជ្ជមានកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត ឯកឧត្តមបណ្ឌិត បានដឹកនាំក្រុមការងារ បន្តចុះទៅសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ទៅប្រគេនព្រះសង្ឃកំពុងអាពាធ ដោយជំងឺកូវីដ១៩ និងព្រះសង្ឃទាំងអស់ សរុបប្រមាណ១៥០អង្គ ដែលកំពុងធ្វើចត្តាឡីស័ក នៅវត្តទួលទ្រាត្បូងនេះ៕
June 25, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបសម្រេចបិទផ្សារលើធំថ្មី ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយសាររកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ជាមួយនឹងការឆ្លងកូវីដ-១៩នៅផ្សារលើធំថ្មីនេះ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មីតាមរយៈតេស្តសំណាក(តេស្តរហ័ស)រួចមក ក្រុមគ្រូពេទ្យបានបង្ហាញថាមានបងប្អូនចំនួន ១១នាក់ ស្រី ៨នាក់មានវិជ្ជមាកូវីដ-១៩។ លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាកា អ្នកវិជ្ជមានកូវីដ-១៩ មានខ្លះជាអ្នកលក់ចាប់ហួយ អ្នកដើរទារលុយផាស៊ី អ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ និង ជាអ្នកដេរស្បែងជើងនៅខាងមុខផ្សារនេះផងដែរ ហើយលោក បានបញ្ជាក់ទៀតថា ផ្សារនេះអាចមានអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់ឯណោះ។ ដោយឡែកចំពោះករណីអ្នកមានវិជ្ជជម្ងឺកូវីដ-១៩នេះ
June 25, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១០៧នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស និងមន្ទីរពិសោធន៍ជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលជាករណីឆ្លងនៅក្នុង ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ២០២១ លើបុរសស្ត្រីជនជាតិខ្មែរ ចំនួន៤៨នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖
June 25, 2021 - កូវីដ-១៩
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៩៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៥៩នាក់ និងមានអ្នកបាត់បង់ជីវិត១៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៦,០៦៥នាក់, ករណីជាសះស្បើយសរុប ៤០,៧៦៩នាក់ និងស្លាប់សរុប ៥០៩នាក់៕
June 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២១ ស្អែកនេះ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៧១៥,៧៥១នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់
June 25, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣២នាក់ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ ដែលរដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញនៅថ្ងៃទី២៤ ខែមិថុនានេះ គឺមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ស្ថិតក្នុងក្រុងសៀមរាប សូមចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។ សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧៥១នាក់។ ក្នុងនោះបានព្យាបាលជាសះស្បេីយចំនួន ២៦៧នាក់ ស្លាប់៩នាក់ និង៤៧៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ៕ ប្រភព៖
June 25, 2021









