Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌបឹងកេងកង បានចេញសេចក្ដីជូនដំណឹង ដល់អាជីវករផ្សារបឹងកេងកងទាំងអស់ឲ្យបានជ្រាបថា អាស្រ័យស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករផ្សារបឹងកេងកង បានឆ្លងវីរុសកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដែលស្ថានភាពនេះបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។ ក្រុមគ្រូពេទ្យចុះយកសំណាងធ្វើតេស្តរកមេរោគកូវីដ-១៩ នៅបរិវេណផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយរកឃើញអាជីវករ ឆ្លងកូវីដ១៩។ អាជីករក្នុង ផ្សារបឹងកេងកងទាំងអស់ ត្រូវបានតម្រូវ ឲ្យទៅយកសំណាក នៅក្នុងវិទ្យាល័យបឹងកេងកង ដែលស្ថិតនៅ ជិតផ្សារបឹងកេងកង។ នៅពេលនេះមិនទាន់មានការបង្ហាញពីចំនួន អាជីវករ

    June 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្មេងកំព្រាក្រីក្រម្នាក់ដែលមានឆន្ទៈតស៊ូ ប្រឹងប្រែងជំនះ ភាពក្រ សុំស្នាក់នៅវត្តជួយការងារវត្តនិងបម្រើព្រះសង្ឃផង រត់កង់បីផង ដឹកឥវ៉ាន់ផង ទំរាំបង់រំលោះម៉ូតូបានមួយ តែអាចោរចង្រៃលួចយកជិះរតបាត់ ទំរាំសន្សំលុយ បង់រំលស់ ម៉ូតូមួយគ្រឿង ទុកជិះធ្វើការរកស៊ីលក់គោដុតបានមួយរយៈពេលខ្លី ធ្វេសប្រហែសបន្តិច ខណៈពេលម៉ូតូដែលបង់រំលស់នោះទុកក្បែរកន្លែងលក់ ភ្លេចដកសោរមួយភ្លេតសោះ ត្រូវជនសង្ស័យចូលមកលួចយកជិះគេចខ្លួន ហើយប្រពន្ធខំរត់ចេញមកស្រែកចោរៗដែរ តែមិនមានអ្នកណាជួយដេញតាមឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ នៅជាប់ក្រុមហ៊ុន មាសសុខសោភា សម្រស់ធម្មជាតិ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម៉ូតូដែលចោរលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ

    June 28, 2021
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ អមដំណើរ ដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងមន្ត្រីក្រោមឱវាទជាច្រើនាក់ទៀតបានចុះយកសំណាកប្រជាពលរដ្ឋប្រុស ស្រី ក្នុងក្រុងសិរីសោភ័ណ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានករណីផ្ទុះកូវីដ-១៩ ក្នុងនោះមានអ្នកពាក់ព័ន្ធប្រុស ស្រី ១៤១នាក់ ត្រូវបានយកសំណាកទៅពិនិត្យនឹងរកឃើញ វិជ្ជមានកូវីដ-១៩ ប្រុស ស្រីចំនួន ៧៧នាក់អ្នកដែលពាក់ព័ន្ធនិងប្រយោលចំនួន៨៤នាក់ ដែលក្នុងនោះបានធ្វើការបិទទីតាំងសណ្ឋាគារ រុងរឿង យានដ្ឋានជួសជុលរថយន្ត២កន្លែង

    June 28, 2021
  • កូវីដ-១៩

    នៅមុននេះបន្តិចក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការរកឃើញករណីនាំចូលជំងឺកូវីដ-១៩ ប្រភេទ Delta ជាច្រើនករណីលើពលករចំណាកស្រុកមកពីប្រទេសថៃ ហើយក្នុងនោះក្រសួងបានសង្កត់ធ្ងន់ថា វីរុសនេះ មានភាពសាហាវខ្លាំងជាងវីរុសកូវីដ-១៩ បំប្លែងមុនៗ ប្រហែល១៥ដងឯណោះ។ ក្នុងនោះដែរក្រសួងសុខាភិបាល បានទទូចដល់សាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែសង្កេតឃើញថា បុគ្គលមួយចំនួនមានការភ្លេចខ្លួនដែលបណ្តាលអោយវិធានការការពាររបស់ពួកគាត់មានភាពធូររលុង ជាពិសេសនៅតាមទីប្រជុំជន។ សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

    June 28, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៨៣នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦០៧នាក់ និងមានអ្នកបាត់បង់ជីវិត១៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៨,៥៣២នាក់, ករណីជាសះស្បើយសរុប ៤២,៧៦៤នាក់ និងស្លាប់សរុប ៥៥៦នាក់៕

    June 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការច្រានចោលពាក្យចចាមអារាមថា មានការប្រមូលផ្តុំគ្នាចាក់វ៉ាក់សាំងកូវីដ-១៩ ដោយត្រូវបង់ប្រាក់។ កាលពីថ្មីៗនេះ មានការលេចចេញនូវពាក្យចចាមអារ៉ាមនៅក្នុងស្រទាប់សាធារណជនថា ការចាក់វ៉ាក់សាំង ត្រូវបានបង់ប្រាក់ក្នុងចំនួនណាមួយមិនច្បាស់លាស់ មានការកៀគរគ្នាទៅចាក់ ដោយបង់ប្រាក់នូវវ៉ាក់សាំងប្រភេទ អាស្ត្រាហ្សានីកា។ ជាក់ស្តែងក្រុមការងារ បានចុះស្រាវជ្រាវ និងមានការលើកឡើងថា និយាយលេង និងឮគេនិយាយតៗគ្នា។ ម្យ៉ាងទៀត មកទល់ពេលនេះ មិនមានវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា ដែលនៅសល់សម្រាប់ចាក់ក្នុងការប្រមូលផ្ដុំគ្នាបែបនេះដែរ ព្រោះប្រើប្រាស់អស់លទ្ធភាព និងហួសសុពលភាពប្រើប្រាស់ ហើយក៏មិនមានវ៉ាក់សាំងប្រភេទនេះ មកដល់កម្ពុជាបន្ថែមទៀតដែរ។ សូមបញ្ជាក់ជូនសារជាថ្មី ក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន

    June 28, 2021
  • សិល្បៈ

    លោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ខណៈដែលម្តាយបង្កើតរបស់លោកក៏ត្រូវបានជំងឺកាចសាហាវមួយនេះ បានឆក់យកជីវិតដូចគ្នាផងដែរ។ ក្នុងនោះដែរអ្វីដែលគេកត់សំគាល់នោះគឺ ភរិយារបស់លោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ ដែលគេស្គាល់ថាជាតារាសម្តែងល្បីឈ្មោះមួយរូបគឺអ្នកនាង ឈឹម អារីយ៉ា សុខចិត្តកោរសក់កាន់ទុក្ខស្វាមី និងម្តាយក្មេក ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩។ គួរបញ្ជាក់ផងដែរថាគិតមកទល់នឹងពេលនេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា កើនដល់ជាង៤ម៉ឺននាក់ ខណៈដែលមានអ្នកទទួលមរណភាពប្រមាណជាង៥០០នាក់៕

    June 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្រសួងការពារជាតិ សូមជូនដំណឹងអំពីការចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋដែលបានមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២រួចហើយតែពុំទាន់បានទទួលប័ណ្ណចាក់វ៉ាក់សាំងនៅឡើយ សូមអញ្ជើញមកទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិដោយឥតបង់ប្រាក់ និងភ្ជាប់មកជាមួយលិខិតចាក់វ៉ាក់សាំងផ្ទាល់ខ្លួន និងធ្វើការទំនាក់ទំនងជាមួយកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដែលទទួលខុសត្រូវនិងទទួលបន្ទុកចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅមូលដ្ឋានសង្កាត់ចំនួន៤៧ និងខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់រហូតដល់ចប់ជាស្ថាពរ។

    June 28, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧ករណី នៅក្នុងក្រុងសិរីសោភ័ណ នៅថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដោយរដ្ឋបាលក្រុងសិរីសោភ័ណ បានរកឃើញករណីវិជ្ជមាននៅសណ្ឋាគារ រុងរឿង ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណចំនួន ៥៧ករណី (ព័ត៌មានបឋម) ក្នុងចំណោមអ្នកពាក់ព័ន្ធបានយកសំណាក់១៤១នាក់។ រដ្ឋបាលក្រុងសិរីសោភ័ណ នឹងធ្វើការល្អិតព័ត៌មាននៅពេលក្រោយ សូមបងប្អូនបន្តអនុវត្តវិធាន “៣ការពារ ៣កុំ” ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ៕

    June 28, 2021
  • ព័ត៌មានជាតិ

    ​សៀមរាប​៖ មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្តសៀមរាប បានឱ្យដឹងថា ចំនួន​អ្នកពាក់ព័ន្ធ ដែល​ចូលខ្លួន​ផ្តល់​សំណាក​វិភាគ ក្នុង​ព្រឹត្តិការណ៍​ចម្លង​ជម្ងឺ​កូ​វីដ​-១៩ នៅ​ផ្សា​លើ​ធំថ្មី នៃ​ក្រុង​សៀមរាប គឺជា​ការកត់សម្គាល់​មួយ បង្ហាញ​អំពី​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ចំពោះ​សុខភាព​ខ្លួនឯង សុខភាព​គ្រួសារ និង​ជាការ​ចូលរួម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍ ! បន្ទាប់ពី​មានការ​ផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍​ចម្លង​វា​រ៉ុ​ស​កូ​វីដ​-១៩ នៅ​ផ្សារលើ​ធំថ្មី​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​កន្លងទៅ រដ្ឋបាលខេត្ត​បានចេញ​សេចក្តីប្រកាស​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​ការចេញចូល​លក់ដូរ​រ​យ​:​ពេល​១៤​ថ្ងៃ ព្រម​ជាមួយនឹង​ការរៀបចំ​បន្ទាន់ កន្លែង​ទទួល​ការផ្តល់​សំណាក​វិភាគ​ពី​អ្នកពាក់ព័ន្ធ​នៅមុខ​ទីតាំង​ផ្សារលើ​ធំថ្មី​ផ្ទាល់​តែម្តង​ផងដែរ​។​ លោក មួង ណារិន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ ដែលជា​ថ្ងៃ​បិទ​បញ្ចប់​ការយក​សំណាក​ធ្វើ​វិភាគ​រក​វីរុស​កូ​វីដ​-១៩ នៅមុខ​ផ្សារលើ​ធំថ្មី​នោះ​ថា​៖ លទ្ធផល​នៃ​ការយក​វត្ថុ​វិភាគ ដោយ​ចាប់​គិតពី​រសៀល​ថ្ងៃទី​២៤ ដល់​ព្រឹក​ថ្ងៃទី​២៧​មិថុនា​នេះ

    June 28, 2021