- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា បុគ្គលិកធ្វើការនៅ ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ (TV5) ខាងផ្នែកកាត់ត សរុបចំនួន ២ នាក់ បានឆ្លងមេរោគកូវីដ១៩! អ្នកមានដែលមានទំនាក់ទំនងជាមួយ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែមិថុនា សូមទៅធ្វើតេស្ត! គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៩,២៥៥នាក់, ករណីជាសះស្បើយសរុប ៤៣,៤៧៣នាក់ និងស្លាប់សរុប ៥៧៥នាក់៕
June 30, 2021 - សិល្បៈ
រឿងរ៉ាវសត្វតោឈ្មោលមួយក្បាលត្រូវបានជនជាតិចិនម្នាក់បានលួចលាក់ចិញ្ចឹមនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ និងត្រូវបានអាជ្ញាធរធ្វើការរឹបអូស យកទៅថែរក្សានៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងពិន័យជាប្រាក់៣ម៉ឺនដុល្លារក៏ដូចជាអោយជនជាតិចិនរូបនោះធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពចិញ្ចឹមសត្វព្រៃតទៅទៀត បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម Facebook ដោយអ្នកលេង Facebook ចង់អោយអាជ្ញាធរអនុញ្ញាតអោយជនជាតិចិនរូបនោះ បន្តចិញ្ចឹមសត្វតោមួយក្បាលនោះជាបន្តទៀត ព្រោះតែមនោសញ្ចេតនា រវាងម្ចាស់និងសត្វតោ បានស្អិតរមួតជាមួយគ្នាទៅហើយ។ ក្នុងនោះដែរសូម្បីតែតារាចម្រៀងរូបស្រស់ប្រចាំផលិតកម្មសាន់ដេ គឺកញ្ញា សុខ ពិសី ក៏បានធ្វើការបង្ហោះសារស្នើសុំអោយសត្វតោមួយក្បាលនោះបានត្រលប់ទៅផ្ទះវិញដូចគ្នា។ កញ្ញា សុខ ពិសី បានរៀបរាប់ថា៖ “សូមមេត្តាអនុញ្ញាតអោយតោបានវិលត្រលប់មកផ្ទះវិញផង ព្រោះគេបានកាច់ចង្កូម និង ក្រចកអស់ហើយ បើខុសឆ្គង សូមអនុគ្រោះ”។ គួរបញ្ជាក់ផងដែរថា ការចិញ្ចឹមសត្វព្រៃជារឿងខុសច្បាប់ ហើយសូមបងប្អូនទាំងគ្នាមេត្តាបញ្ឈប់ការចិញ្ចឹមសត្វព្រៃ ដើម្បីកុំអោយមានការជួញដូរសត្វព្រៃបន្តទៅទៀត៕
June 30, 2021 - ព័ត៌មានជាតិ
បើយោងតាមម្ចាស់គណនីឈ្មោះ Qi Xiao ដែលអះអាងថាជាម្ចាស់សត្វតោឈ្មោលមួយក្បាលដែលត្រូវបានអាជ្ញាធរ ធ្វើការរឹបអូសយកទៅថែរក្សានៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានធ្វើការស្នើសុំដល់រដ្ឋាភិបាលបើកចិត្តដើម្បីអោយគាត់បានទទួលយកសត្វតោនោះទៅចិញ្ចឹមជាបន្ត ខណៈដែលលឺដំណឹងថាសត្វតោឈ្មោលមួយក្បាលនោះមិនព្រមស៊ីចំណីអស់រយៈពេល២ថ្ងៃ។ តាមរយៈសារនៅលើ Facebook ដែលសរសេរជាភាសាខ្មែរ ខុសខ្លះត្រូវខ្លះទំនងជាប្រើប្រាស់បច្ចេកវិទ្យា Google Translate បានរៀបរាប់ថា៖ “ក្នុងរយះមួយឆ្នាំនេះ សត្វតោមិនដែលចេញពីខ្លោងទ្វារផ្ទះម្ដងទេ ហើយក៏មិនដែលលេចមុខនៅទីសាធារណៈដែល ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ មិនមែនត្រឹមតែជាសត្វតោនឹងឆ្កែទេ នៅមានសត្វពពែទៀតចិញ្ចឹមជាមួយសត្វតោជាមួយគ្នា។ ដើម្បីកុំអោយសត្វតោបំភ័យប្រជាជន ខ្ញុំបានធ្វើរបងរនាំងខ្ពស់បាំង ហើយវាមានសុខភាពល្អ មិនដែលត្រូវបានគេធ្វើបាបរំលោភបំពាន សាច់គោឆ្អិន ៦ គីឡូក្រាមក្នុងមួយថ្ងៃ ទឹកដោះគោ ១ គីឡូក្រាម ប្រសិនបើខ្ញុំប្រើប្រាស់តោដើម្បីរកប្រាក់ចំណេញ ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ ខ្ញុំមិនចង់អោយពួកគេស្លាប់ទេ
June 30, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ បុរសជនជាតិចិនមួយក្រុម បើករថយន្ត LEXUS RX330 ទាំងស្រវឹងស្រា ក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅគន្លងផ្លូវម្ខាងទៀត ចំណែករថយន្តបាក់កាឡេកង់មុខខាងឆ្វេង អូសនិងថ្នល់ ជិត៣០ម៉ែត្រ បើកទៅមុខលែងរួច មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ០២៖១០នាទីយប់ទាបភ្លឺ ឈានចូល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវព្រះនរោត្តម ត្រង់ចំណុចទល់មុខក្រសួងមហាផ្ទៃ ដែលស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថានភាពផ្លូវគឺងងឹតឈឹង ចាប់ពីមុខ ព្រឹទ្ធសភារហូតដល់មុខមន្ទីរ វប្បធម៌
June 30, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ម្នាក់ គឺជាបុគ្គលិកធ្វើការនៅ ធនាគារ អេស៊ីលីដា (ACLEDA Bank) សាខាកណ្តាល ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រសិនបើអ្នកបានទៅកាន់ទីតាំងនេះ ឬ មានទំនាក់ទំនងជាមួយអ្នកជំងឺខាងលើចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។ សូមអរគុណ!
June 30, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ ចូលរួមសហការជាមួយគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោមកិច្ចសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើស ផលិតផលប្រើប្រាស់ រំលោភកម្មសិទ្ធបញ្ញាជាផលិតផលនាឡិកាដៃ និងវ៉ែនតា នៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕ ដោយ៖ បងម៉េង ខ្មែរណូត
June 30, 2021 - សង្គម
ដូចដែលបងប្អូនទាំងអស់បានដឹងរួចមកហើយថា ជនជាតិចិនម្នាក់បានលួចលាក់ចិញ្ចឹមសត្វតោខុសច្បាប់នៅក្នុងផ្ទះវីឡាមួយកន្លែងនៅក្នុងសង្កាត់បឹងកេងកង១ ហើយត្រូវបានអាជ្ញាធរធ្វើការរឹបអូស យកទៅថែរក្សានៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងពិន័យជាប្រាក់៣ម៉ឺនដុល្លារក៏ដូចជាអោយជនជាតិចិនរូបនោះធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពចិញ្ចឹមសត្វព្រៃតទៅទៀត។ ថ្មីៗនេះរូបថតប៉ុន្មានសន្លឹកត្រូវបានគេចែកចាយពេញបណ្តាញសង្គម Facebook ធ្វើអោយមហាជនដែលជាអ្នកនិយមចិញ្ចឹមនិងស្រលាញ់សត្វ នឹកស្រណោះយ៉ាងខ្លាំងពេលដែលឃើញជនជាតិចិនរូបនោះ បានធ្វើដំណើរទៅដល់ មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីមើលអំពីសុខទុក្ខរបស់សត្វតោឈ្មោលមួយនោះ និងបង្ហាញពីភាពស្និតស្នាលអោបថើប ដូចគ្រួសារតែមួយ។ ទោះជាយ៉ាងណាក្តីការចិញ្ចឹមសត្វព្រៃជារឿងខុសច្បាប់ ហើយសូមបងប្អូនទាំងគ្នាមេត្តាបញ្ឈប់ការចិញ្ចឹមសត្វព្រៃ ដើម្បីកុំអោយមានការជួញដូរសត្វព្រៃបន្តទៅទៀត៕
June 30, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ សហការជាមួយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និង មន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភំ្នពេញ ចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ការដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ19 ដែលសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលមិនអនុញ្ញាតអោយប្រើប្រាស និងដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ19លើទីផ្សារទេ នៅតាមឱសថស្ថានដែលមានទីតាំងស្ថិតនៅម្តុំផ្សារអូឡាំពិក និងផ្សារតាប៉ាង ដែលមានឱសថស្ថានចំនួន ៨៦ ក្នុងខណ្ឌចំនួន
June 30, 2021 - កូវីដ-១៩
យោងតាមលិខិតរបស់ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា យោងតាមចំណាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លើរបាយការណ៍ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ របស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១ និងយោងលើភាពចាំបាច់ជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេស ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍ តាមរយៈអ្នកដំណើរដែលចូលមកកម្ពុជាតាមបណ្តាច្រកព្រំដែននានា ពិសេសប្រជាពលរដ្ឋខ្មែរដែលមកពីប្រទេសថៃ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១ សូមធ្វើការណែនាំ ដូចខាងក្រោម៖
June 29, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការទាំង៥កន្លែងនេះ៖ + ធនាគារ ABA សាខាចំការដូង ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែក Teller នៅទីតាំងខាងលើនេះ។ + ធនាគារ ហត្ថា សាខាបឹងកេងកង២ ដែលមានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង II ខណ្ឌចំកាមន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥
June 29, 2021









