សង្គម

រូបភាពដំបូង ដែលជនជាតិចិន ម្ចាស់សត្វតោ ធ្វើដំណើរទៅដល់ភ្នំតាម៉ៅ ដើម្បីទៅមើលសុខទុក្ខសត្វតោរបស់ខ្លួន ធ្វើអោយមហាជនកាន់តែស្រណោះ

BY
Khmernote Media
June 30, 2021

ដូចដែលបងប្អូនទាំងអស់បានដឹងរួចមកហើយថា ជនជាតិចិនម្នាក់បានលួចលាក់ចិញ្ចឹមសត្វតោខុសច្បាប់នៅក្នុងផ្ទះវីឡាមួយកន្លែងនៅក្នុងសង្កាត់បឹងកេងកង១ ហើយត្រូវបានអាជ្ញាធរធ្វើការរឹបអូស យកទៅថែរក្សានៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងពិន័យជាប្រាក់៣ម៉ឺនដុល្លារក៏ដូចជាអោយជនជាតិចិនរូបនោះធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពចិញ្ចឹមសត្វព្រៃតទៅទៀត។

ថ្មីៗនេះរូបថតប៉ុន្មានសន្លឹកត្រូវបានគេចែកចាយពេញបណ្តាញសង្គម Facebook ធ្វើអោយមហាជនដែលជាអ្នកនិយមចិញ្ចឹមនិងស្រលាញ់សត្វ នឹកស្រណោះយ៉ាងខ្លាំងពេលដែលឃើញជនជាតិចិនរូបនោះ បានធ្វើដំណើរទៅដល់ មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីមើលអំពីសុខទុក្ខរបស់សត្វតោឈ្មោលមួយនោះ និងបង្ហាញពីភាពស្និតស្នាលអោបថើប ដូចគ្រួសារតែមួយ។ ទោះជាយ៉ាងណាក្តីការចិញ្ចឹមសត្វព្រៃជារឿងខុសច្បាប់ ហើយសូមបងប្អូនទាំងគ្នាមេត្តាបញ្ឈប់ការចិញ្ចឹមសត្វព្រៃ ដើម្បីកុំអោយមានការជួញដូរសត្វព្រៃបន្តទៅទៀត៕

Share This Post: