- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ករណីជំងឺកូវីដ១៩ បានរាលដាលឡើងវិញនៅក្នុងផ្សារអូឡាំពិក ដោយមានអាជីវករលក់ដូរក្នុងផ្សារមួយចំនួន ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់។ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានធ្វើការប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា៖ “គណៈកម្មការគ្រប់គ្រងផ្សារ សូមគោរពជម្រាបជូនដល់បងប្អូនអាជីវករអូឡាំពិកទាំងអស់ អញ្ជើញទៅយកសំណាក នៅវិទ្យាល័យទួលស្វាយព្រៃ ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ឱ្យបានគ្រប់ៗគ្នាដេីម្បីបញ្ជាក់ថាបងប្អូនអវិជ្ជមាន“។ ដូច្នេះសូមបងប្អូនអាជីវករលក់ដូរនៅផ្សារអូឡាំពិកទាំងអស់ មេត្តាទៅយកសំណាកតាមការប្រកាសរបស់ណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក៕
July 2, 2021 - កូវីដ-១៩
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ តួលេងអ្នកជំងឺកូវីដ ១៩ នៅក្នុងខេត្តសៀមរាប និងកំពត មានកើនឡើងយ៉ាងខ្លាំង ដោយរកឃើញចំនួនអ្នកវិជ្ជមានកូវីដ ១៩ ថ្មីដល់ទៅជាង១០០នាក់ក្នុងរយៈពេលតែមួយថ្ងៃ។ ១. ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប បានបង្ហាញពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១២៣នាក់ ជាសះស្បើយ ៤៧នាក់ និងស្លាប់ ២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ សរុបអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទូទាំងខេត្តសៀមរាប មានចំនួន ១២៦៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៨៣នាក់ ស្លាប់ ១៣នាក់ និង
July 2, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ បុរសដែលមានចរិត ស្លូតបូត សុភាពរាបសារ ចេះគោរពចាស់ទុំ ហើយអ្នកជិតខាងនិងមិត្តភ័ក្តប្រុសស្រីស្រលាញ់រាប់អានគ្រប់ៗគ្នា បានធ្លាក់ខ្លួនឈឺជម្ងឺជាច្រើនមុខ រលាកស្រោមខួរក្បាល និងដុះផ្សិតក្នុងខួរក្បាល ហើយក្លាយជាមនុស្សពិការភ្នែកទាំងសងខាងនោះ ត្រូវបានរថយន្តបើកបុកបណ្ដាលឲ្យដួលហើយមានរថយន្តមួយគ្រឿងទៀត បើកមកកិនបណ្ដាលឲ្យស្លាប់ភ្លាមៗ បន្ទាប់ពីជនរងគ្រោះបានកាន់ឈើច្រត់មួយ ដើរចេញពីផ្ទះដល់ផ្លូវ៦០ម៉ែត្រ បែរជាដើរឆ្លងផ្លូវក៏ជួបគ្រោះថ្នាក់រថយន្តបុកកិនស្លាប់យ៉ាងអាណោចអាធម៍ កាលពីវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ តាមផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ចាន់ សុភាព (ហៅពែក) ភេទប្រុស អាយុ៣០ឆ្នាំ ជាមនុស្សមានជម្ងឺរលាកស្រោមខួរ និងងងឹតភ្នែកទាំងសងខាង ស្នាក់នៅផ្ទះលេខ១៥០៥(ខាងត្បូងសាលាសង្កាត់ចាក់អង្រែក្រោម ៤០ម៉ែត្រ) ផ្លូវជាតិលេខ២
July 2, 2021 - កូវីដ-១៩
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១២៣នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ និងស្លាប់ ចំនួន២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ + ករណីទី១ ដល់ទី៦៧ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី៦៨ ដល់ទី៧៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី + ករណីទី៧៨ ដល់ទី៨២ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។ ក្នុងនោះ ករណីទី៨៣ ដល់ទី៨៤ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២ +
July 2, 2021 - កូវីដ-១៩
យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍។ ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ
July 2, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ដែលយើងបានឆ្លងកាត់នូវព្រឹត្តិការណ៍មួយចំនួនដែលអាច គ្រប់គ្រងបានជាបន្តបន្ទាប់។ ពេលនេះយើងត្រូវអនុវត្តបន្តទៀត ព្រោះអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះមានការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» ហើយមិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក ។ សម្តេចតេជោ ហ៊ុន សែន
July 1, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ដែលយើងបានឆ្លងកាត់នូវព្រឹត្តិការណ៍មួយចំនួនដែលអាច គ្រប់គ្រងបានជាបន្តបន្ទាប់។ ពេលនេះយើងត្រូវអនុវត្តបន្តទៀត ព្រោះអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះមានការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» ហើយមិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក ។ សម្តេចតេជោ បានប្រកាសដាក់ចេញយុទ្ធសាស្ត្របន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី (ដែលតា)
July 1, 2021 - កូវីដ-១៩
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៩៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧១៥នាក់ និងមានអ្នកបាត់បង់ជីវិត២៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥១,៣៨៤នាក់, ករណីជាសះស្បើយសរុប ៤៤,៨៥៨នាក់ និងស្លាប់សរុប ៦២៨នាក់៕
July 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានពីការឆ្លងជំងឺកូវីដ១៩ រលកទី៣ បើសិនគ្មានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មីឱ្យទាន់ពេលវេលានៃជំងឺនេះ។ ក្នុងការថ្លែងសារពិសេសអំពីស្ថានភាពជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ពីគេហេដ្ឋាន នាទីក្រុងតាខៅ្ម ខេត្ដកណ្ដាល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើសិនបើមិនមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បន្លែងខ្លួនថ្មី(Delta)នោះទេ នឹងមានរលកនៃការឆ្លងខ្លាំងទៀត ពីជំងឺកូវីដ១៩នេះ។ សម្តេចតេជោបានគូសបញ្ជាក់ថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៩៩នាក់ ប៉ុន្តែមិនទាន់ដឹងពីចំនួនតួលេខអ្នកស្លាប់
July 1, 2021 - ព័ត៌មានជាតិ
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក វេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលបានព្យាបាលជាសះស្បើយ ហើយអាចនឹងលាប់ជំងឺនេះឡើងវិញ បើសិនជាពួកគាត់មិនបានចូលរួមអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ រួមមាន ៖ កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញ ចូល , កុំទៅកន្លែងមនុស្សច្រើនកុះករ , កុំប៉ះពាល់គ្នា និង ៣ការពារ រួមមាន ៖ ត្រូវពាក់ម៉ាស់នៅគ្រប់ទីសាធារណ: , លាងដៃជាមួយសាប៊ូ អាល់កុលឬជែល ,
July 1, 2021









