ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    បុរសម្នាក់បើករថយន្តលឿនទាំងស្រវឹង ជ្រុលទៅបុករថយន្តយីឌុបដឹកគោ បណ្ដាលអោយខ្ទាតវិលមួយជុំ បុកចូលផ្ទះប្រជាពលរដ្ឋ

    BY Khmernote Media June 29, 2021
    បុរសម្នាក់បើករថយន្តលឿនទាំងស្រវឹង ជ្រុលទៅបុករថយន្តយីឌុបដឹកគោ បណ្ដាលអោយខ្ទាតវិលមួយជុំ បុកចូលផ្ទះប្រជាពលរដ្ឋ

    រាជធានីភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿនបានជ្រុល ទៅបុករថយន្តយីឌុបដឹកគោពេញ បណ្ដាលឲ្យរថយន្តខ្ទាតវិលមួយជុំ បុកចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ចំណុចជិតរង្វង់មូលកាំកូសុធី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

    យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តសេរីទំនើបម៉ាក FOREST ER X T ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AO 7756 ធ្វើដំណើរទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករះរថយន្តយីឌុប ក្បាលពណ៌ក្រហម ពាក់ស្លាកលេខពោធិ៍សាត់ 3A 1446 បើកដោយបុរសម្នាក់ រួមដំណើរនិងព្រូធ្វើដំណើរបញ្ចា្រសគ្នាទិសដៅ ពីជើងទៅត្បូងដឹកគោពេញ បណ្ដាលឲ្យរថយន្តបង្កវិលមួយជុំ បុកចូលផ្ទះប្រជាពលរដ្ឋ និងកិនកង់នៅក្រោមរថយន្តមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតរថយន្តខ្ទេច ផ្នែកខាងមុខដាច់កង់ទៅមុខលែងរួច។

    ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកចំណុចកើតហេតុខាងលើ ដោយមិនប៉ះពាល់សម្បត្តិរដ្ឋ បានឲ្យភាគីទាំងបីនាក់ធ្វើការដោះស្រាយគ្នា ដោយសន្តិវិធីខាងម្ចាស់រថយន្តបង្ក ព្រមសងសំណងការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: