Khmernote Media
  • ព័ត៌មានជាតិ

    រឿងរ៉ាវសត្វតោឈ្មោលមួយក្បាលត្រូវបានជនជាតិចិនម្នាក់បានលួចលាក់ចិញ្ចឹមនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ និងត្រូវបានអាជ្ញាធរធ្វើការរឹបអូស យកទៅថែរក្សានៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងពិន័យជាប្រាក់៣ម៉ឺនដុល្លារក៏ដូចជាអោយជនជាតិចិនរូបនោះធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពចិញ្ចឹមសត្វព្រៃតទៅទៀត បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម Facebook ដោយអ្នកលេង Facebook ចង់អោយអាជ្ញាធរអនុញ្ញាតអោយជនជាតិចិនរូបនោះ បន្តចិញ្ចឹមសត្វតោមួយក្បាលនោះជាបន្តទៀត ព្រោះតែមនោសញ្ចេតនា រវាងម្ចាស់និងសត្វតោ បានស្អិតរមួតជាមួយគ្នាទៅហើយ។ នៅក្នុងរឿងរ៉ាវនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារមុននេះបន្តិចដោយបានរៀបរាប់ថា៖ “ក្រោយក្តាប់បានរឿងសត្វ តោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យ ម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើ ទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្តិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសដែលបានផ្តល់យោបល់និងអាណិត ដល់សត្វតោ”។ ក្នុងនោះមាន បងប្អូនប្រជាពលរដ្ឋ បាន Comment

    July 4, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានបុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ Eberechi ogwuie ភេទប្រុស អាយុ៤៥ឆ្នាំ រឹងទទឹង និងព្យាយាមគេចវេស មិនព្រមទៅទទួលការព្យាបាល បន្ទាប់ពីបានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីតាំងព្រះវិហារយ៉េស៊ូ ផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ភ្លាមៗនោះកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដែលឈរជើងការពារនៅគោលដៅនោះផ្ទាល់ បានរូតរះស្លៀកពាក់សម្លៀកបំពាក់ការពារមេរោគ ទាញយកឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្ត សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ធ្វើការបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅឲ្យឡើងរថយន្តទៅជាមួយក្រុមគ្រូពេទ្យ ដើម្បីយកទៅធ្វើការព្យាបាល៕

    July 4, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១–តាមរយៈកិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះតាមរយៈ Video Conference នារសៀលថ្ងៃទី០៣ កក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការព្យាបាលតាមផ្ទះជាជម្រើសដ៏ល្អសម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួច ហើយ ហើយនៅមានការឆ្លងទៀត។ ​ ឯកឧត្តមបន្តថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយដែលមកដល់ពេលនេះមានអ្នកជំងឺជាង៣០០ នាក់កំពុងសម្រាកព្យាបាលនៅតាមផ្ទះ។ ឯកឧត្តម អភិបាលរាជធានីបន្តថា យើង នឹងពិភាក្សាលម្អិតថែមទៀតទៅលើយន្ត ការដែលត្រូវរៀបចំឱ្យបានល្អធានាដល់ការផ្តល់សេវាសុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីក៏បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល

    July 4, 2021
  • ព័ត៌មានជាតិ

    ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​២០​នាក់​ ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២១​ ។​ ​សមត្ថកិច្ច​តាម​បន្ទាត់​ព្រំដែន​ប្រាប់​ថា​ ដោយ​អនុវត្ត​តាប​បទបញ្ជា​របស់​អភិបាលខេត្ត​ស្រះ​កែវ​ ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​នៅ​តាម​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​ និង​កន្លែងធ្វើការ​របស់​ពលករ​បរទេស​ អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ សហការ​ជាមួយ​សមត្ថកិច្ច​ និង​ផ្នែក​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​បរិវេណ​កន្លែង​សាងសង់​អគារ​ធ្វើការ​ និង​អគារ​ស្នាក់​នៅ​ ក្នុង​ខេត្ត​ស្រះ​កែវ​ ។​ ​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ខាងលើ​ អាជ្ញាធរ​ថៃ​ និង​សមត្ថកិច្ច​បាន​រក​ឃើញ​ពលករ​ខ្មែរ​ប្រុស​ ស្រី​ ចំនួន​២០​នាក់​ ខណៈ​កំពុងធ្វើការ​ខាង​សំណង់​ សមត្ថកិច្ច​សុំ​ត្រួតពិនិត្យ​ឯកសារ​សំគាល់​ខ្លួន​ និង​ឯកសារ​អនុញ្ញាតិ​ឲ្យ​ធ្វើការ​ ។​ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថា​ ពលករ​ខ្មែរ​ទាំងអស់​មិន​មាន​លិខិត​អនុញ្ញាតិ​ធ្វើការ​នោះ​ឡើយ​ ។​ យ៉ាងណា​ក៏​ដោយ​ ក្រោយ​ពី​សមត្ថកិច្ច​ថៃ​ធ្វើការ​សួរនាំ​តំណាង​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ​ ភឿ​ អាយុ​២៣​ឆ្នាំ​

    July 4, 2021
  • កូវីដ-១៩

    នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៩៣នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦១៧នាក់ និងមានអ្នកបាត់បង់ជីវិត២៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥៤,២៩១នាក់, ករណីជាសះស្បើយសរុប ៤៦,៧៤០នាក់ និងស្លាប់សរុប ៧២០នាក់៕

    July 4, 2021
  • កូវីដ-១៩

    នៅវេលាយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៥នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី០៣ ខែកក្កនេះ រួមមាន ៖ ក្រុងសៀមរាប ចំនួន ៣៤នាក់ , ស្រុកសូទ្រនិគម ចំនួន ២៦នាក់ , ស្រុកជីក្រែង ចំនួន ១៦នាក់ , ស្រុកស្រីស្នំ ចំនួន ០៧នាក់ , ស្រុកក្រឡាញ់ចំនួន ០៦នាក់ , ស្រុកប្រាសាទបាគង ចំនួន ០៣នាក់ ,

    July 4, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅក្នុងខេត្តស្វាយរៀងមានករណីជាសះស្បើយចំនួន ៤៨នាក់ (ស្រី៣១នាក់) និងរកឃើញករណីថ្មីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤៧នាក់ (ស្រី៨៦នាក់) និងករណីស្លាប់ចំនួន ០៥នាក់ (ស្រី០៣នាក់)។ គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២២០១ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ២៧៦៧នាក់ (ស្រី១៥៧០នាក់) ករណីជាសះស្បើយចំនួន ១៥៨២នាក់ (ស្រី៩២៦នាក់) ករណីកំពុងសម្រាកព្យាបាលចំនួន ១១៥៤នាក់ (ស្រី៦២៨នាក់) និងករណីស្លាប់ចំនួន ៣០នាក់ (ស្រី១៦នាក់)៕

    July 4, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត បានចំនួន០៧ទីតាំង ដែលលបលួចបើកល្មើស និងការណែនាំ របស់ រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជា រដ្ឋបាល រាជធានីភ្នំពេញ

    July 4, 2021
  • សិល្បៈ

    ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយ ថ្មីៗនេះផលិតកម្ម រាម បានចេញបទចម្រៀងជាច្រើនបន្តបន្ទាប់រួចមកហើយ ដើម្បីបំពេញតម្រូវការសម្រាប់អ្នកគាំទ្រ ដែលមានគ្រប់ចង្វាក់ គ្រប់ទម្រង់ ។ ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ ផលិតកម្មក៏ទើបតែបញ្ចេញចម្រៀងមនោសញ្ចេតនាមួយបទ មានចំណងជើងថា «ព្រួយខ្លាចបាត់បង់» ដែលជាការបកស្រាយរបស់តារាចម្រៀងសំឡេងផ្អែម ដួង វីរៈសិទ្ធ និង រាជិនីសំឡេង មាស សុខសោភា ដោយគេសង្កេតឃើញមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនតែប៉ុណ្ណោះថែមទាំងលើកសរសើរមិនដាច់ពីមាត់នូវភាពពីរោះក្នុងបទចម្រៀងថ្មីនេះទៀតផង ។ យ៉ាងណាមិញ ដើម្បីជាការប្តូររសជាតិថ្មីមួយទៀតនោះ ផលិតកម្ម រាម បានយកចិត្តទុកដាក់ខ្ពស់ ដោយបានបញ្ចេញចម្រៀងថ្មីមួយបទទៀត ជាកាដូសម្រាប់អ្នកគាំទ្រក្នុងខែថ្មីនេះ ដែលមួយបទនេះមានការផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ជាមួយអត្ថន័យក៏ពីរោះ ចង្វាក់ភ្លេងក៏ថ្មីបែបរ៉េប

    July 3, 2021
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី ២៩ និង ៣០ ខែមិថុនា ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ឈានមុខគេមួយនៅកម្ពុជា បានណែនាំផលិតផល Camel Opti-Flow របស់ខ្លួនដែលជាផលិតផលថ្មីកាន់តែប្រសើរ នាពិធីបើកសម្ពោធផលិតផលតាមប្រព័ន្ធអនឡាញលើកដំបូងរយៈពេល ២ ថ្ងៃ ហើយក្រុមហ៊ុនពិតជាមានមោទនភាពដែលខ្លួនអាចបង្កើតផលិតផលថ្មីនេះចេញជារូបរាងឡើងដែលបំពេញទៅតាមតម្រូវការរបស់អតិថិជន។ ព្រឹត្តិការណ៍សម្ពោធផលិតផលតាមប្រព័ន្ធអនឡាញនេះដែលត្រូវបានបើកដោយលោកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន គឺ អ្នកឧកញ៉ា លាង ម៉េង និង លោក Nicholas George ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន

    July 3, 2021