- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមដំណឹងបឋមដែលក្រុមការងារខ្មែរណូតទើបទទួលបានឲ្យដឹងថា មានករណីចោរឆក់ខ្សែក នៅគល់ស្ពានព្រែកហូរ ហើយរត់គេចខ្លួន លោតចូលទឹកបឹង ត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកហូរ សហការជាមួយកម្លាំងចរាចរណ៍ក្រុងតាខ្មៅ និងកម្លាំងអធិការដ្ឋាននគរបាលតាខ្មៅ ឡោមព័ទ្ធនិងជិះទូករុករកទាល់តែឃើញ និងចាប់ឃាត់ខ្លួនបានម្នាក់ហើយ នាព្រឹកថ្ងៃសៅរិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ កំពុងបញ្ជូនទៅសាកសួរ នៅអធិការដ្ឋានក្រុងតាខ្មៅ៕
July 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះប្រភេទស៊ីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ប្រទេសកម្ពុជា។ កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង
July 10, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុន មិត្តហ្វូន (Metfone) សាខាម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅនៅផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ ទីតាំងខាងលើនេះមានអ្នកវិជ្ជមាន កូវីដ១៩ ចំនួន ៤ នាក់។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់
July 10, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ រថយន្តកូរ៉េដឹកទឹកកអនាម័យ យកទៅដាក់ឲ្យម៉ូយ ស្រាប់តែធ្លាក់ធុងទឹកកកពីក្នុងឃ្លប់រថយន្តចេញមកក្រៅចំរថយន្ត HYUNDAI បាក់កញ្ចក់មួយចំហៀង ហើយសំពះសុំទោសគេ ព្រោះមិនមានលុយសងឡើយ ទើបម្ចាស់រថយន្តណែនាំលើកក្រោយ ត្រូវប្រុងប្រយ័ត្ននិងគិតពីសុវត្ថិភាពអ្នកដំណើរតាមដងផ្លូវផង មិនមែនលើកដៃសំពះសុំទោសបែបនេះ គេព្រមនោះទេ ព្រោះបើធ្លាក់ត្រូវគេរបួស និងខូចខាតរបស់គេ គេមិនមែន មានមនោសញ្ចេតនា បែបនេះគ្រប់គ្នានោះទេ រួចទារសំណងម្ដងទៀត តែ១ដុល្លារប៉ុណ្ណោះដើម្បីបព្ចាប់រឿង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពី វេលាម៉ោង ០០៖៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចមុខអាគារ មជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា លើផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
July 10, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានធ្វើការប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ សម្រាប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈអ្នកជាសះស្បើយ មានចំនួន៣១នាក់ និងស្លាប់ចំនួន០១នាក់ ។ គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២១៣៨នាក់ បានព្យាបាលជាសះស្បើយចំនួន៧៣៨នាក់ ស្លាប់២២នាក់ និង១៣៧៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
July 10, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានអ្នកដំណើរប្រទះឃើញជួយហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូម៉ាក Wave ឌុបគ្នា មិនពាក់មួកការពារសុវត្ថិភាព ចុះពីលើស្ពានក្នុងល្បឿនលឿន ដល់ផ្លូវកោងបន្ថយល្បឿន មិនទាន់ ក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់ពេញទំហឹង បណ្ដាលឲ្យខ្ទាតបោកផ្ទប់នឹងខឿនស្ពានតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលយប់រំលងអាធ្រាត្រ ថ្ងៃសុក្រទី៩ ឈានចូលថ្ងៃសៅរិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចផ្លូវកោងគល់ស្ពានព្រះមុនីវង្ស(ត្រើយខាងលិច) ជាប់ក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមសម្ដីក្រុមអ្នករត់កង់បីឥណ្ឌាដែលអង្គុយរងចាំដឹកភ្ញៀវនៅទល់មុខកន្លែងកើតហេតុបានប្រាប់ក្រុមការងារខ្មែរណូតពីសភាពនៃរឿងហេតុដូច្នេះថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ(Honda Wave-110Cc) ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1X-9261 ឌុបគ្នាធ្វើដំណើរឡើងស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅ)
July 10, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធអនឡាញ (Zoom) នាព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តទិញវ៉ាក់សាំងកូវីដ-១៩ និងសម្រេចបន្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានតាមផែនការកំណត់ ព្រមទាំងពិចារណាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូសទី៣និងក្រោមអាយុ១៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។ នៅក្នុងប្រជុំនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ ស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ឧបករណ៍តេស្ដរហ័សដោយសន្សំសំចៃ និងប្រើថវិកាសន្សំដើម្បីទិញឧបករណ៍តេស្ដរហ័សសម្រាប់ប្រើប្រាស់នៅក្នុងសាម៉ី ក្រសួង-ស្ថាប័ន។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តនៅតាមព្រំដែន
July 10, 2021 - ព័ត៌មានជាតិ
យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ គិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៤នាក់ និងមានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១១៣នាក់ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ចំណែកនៅក្នុងខេត្តកំពង់ចាមវិញ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៤នាក់ ដូចគ្នា ក្នុងនោះរួមមាន៖ ក្រុងកំពង់ចាម ០៦នាក់,ស្រុកកំពង់សៀម ០២នាក់ ស្រុកបាធាយ ១៦នាក់, ស្រុកស្ទឹងត្រង់ ០៤នាក់, ស្រុកព្រៃឈរ ០៥នាក់,
July 9, 2021 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង និងសូមអំពាវនាវដោយទទូចដល់បងប្អូនអាជីវករលក់ដូរក្នុង និងក្រៅផ្សារសួងទាំងអស់ ដែលមិនទាន់បានទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួន មេត្តារួសរាន់ទៅយកសំណាកឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានលិខិតបញ្ជាក់ពីការិយាល័យសុខាភិបាលស្រុកសួង បញ្ជាក់ថាបងប្អូនអាជីវករមិនមានឆ្លងជំងឺកូវីដ-១៩ (លទ្ធផលតេស្តអវិជ្ជមាន) ទុកបង្ហាញក្រុមការងារក្រុងត្រួតពិនិត្យ ទើបបងប្អូនអាចចូលលក់ដូរបាន នៅពេលបើកដំណើរការផ្សារសួងឡើងវិញ។ ករណីបងប្អូនអាជីវករណាគេចវេសមិនព្រមទៅយកសំណាក ហើយគ្មានលិខិតបញ្ជាក់ធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ នោះក្រុមការងារក្រុង នឹងផ្អាកជាបណ្តោះអាសន្នមិនអនុញ្ញាតឲ្យចូលលក់ដូរវិញទេ ដោយត្រូវបំពេញកាតព្វកិច្ចយកសំណាកជាមុនសិន។ ក្រៅពីនេះ ក្រុងសួងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងចំនួន ១៤,៩៣៩នាក់ ស្មើ
July 9, 2021 - សិល្បៈ
យោងតាមការចុះផ្សាយនៅលើទំព័រ Facebook របស់ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល Central Youth CPP បានអោយដឹងថា តារាសម្តែងហុងកុងល្បីឈ្មោះគឺលោក ឈិន ឡុង បានធ្វើការឧបត្ថម្ភម៉ាស់ចំនួន៥ម៉ឺនម៉ាស់ជូន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ទំព័រ Facebook ដដែលបានរៀបរាប់ថា៖ “លោក 成龙 Jackie Chan ហៅឈិនឡុង តារាសម្តែងហុងកុង បានបរិច្ចាគម៉ាស់ចំនួន 1,050,000 ជូនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាង ឯកឧត្តមប្រធាន
July 9, 2021









