- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 911នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 1002នាក់ និងមានអ្នកបាត់បង់ជីវិត23នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 61,870នាក់, ករណីជាសះស្បើយសរុប 53,477នាក់ និងស្លាប់សរុប 925នាក់៕
July 12, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងពី ការតាមដានរោគសញ្ញា និងការថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ករណីមានរោគសញ្ញាស្រាលមានដូចជា៖ + មានកំដៅលើស ៣៧.៥អង្សា + មានឈឺសាច់ដុំ + មានឈឺបំពង់ក ការព្យាបាល៖ ចំពោះមនុស្សពេញវ័យ ឬកុមារចាប់ពី ៣០គីឡូក្រាមឡើង៖ + ប៉ារ៉ាសេតាម៉ុល (Paracetamol) ៥០០ មីលីក្រាម ទទួលទាន ៣ដង ក្នុងមួយថ្ងៃ ចំពោះកុមារចាប់ពី ២០ ដល់ ២៩គីឡូក្រាម៖ + ប៉ារ៉ាសេតាម៉ុល (Paracetamol)
July 12, 2021 - កូវីដ-១៩
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ នៅក្នុងឪកាសនោះផងដែរ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា គិតមកទល់ពេលនេះ អ្នកជំងឺកូវីដ១៩ កំពុងតែសម្រាកព្យាបាលនៅតាមផ្ទះមានចំនួន ១០៣៣នាក់ ហើយអ្នកព្យាបាលនៅតាមផ្ទះជាសះស្បើយ ២៦៨នាក់រួចហើយ៕
July 12, 2021 - កូវីដ-១៩
ខេត្តឧត្ដរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់១,៨២៥ ករណី ខណៈរកឃើញថ្មី២៤០ ករណី (០១ករណី សហគមន៍ និង២៣៩ ករណីនាំចូលពីប្រទេសថៃ) និងជាសះស្បើយចំនួន៥៨ នាក់ បន្ថែមទៀតដោយគិតត្រឹមម៉ោង១៩៖០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យឲ្យជ្រាបថា៖ ក្រុមគ្រូពេទ្យបង្អែកខេត្តឧត្តរមានជ័យ បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៥៨នាក់ និងរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៤០ ករណីបន្ថែមទៀត ដូចខាងក្រោម៖
July 12, 2021 - កូវីដ-១៩
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៦១នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៥នាក់ និងស្លាប់ចំនួន ២នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៣៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣៥ ដល់ទី៤១ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៤២ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។ ក្នុងនោះ ករណីទី៤៣ ដល់ទី១២៥ ជាករណីមានប្រភពចម្លងចេញពីការដ្ឋានRosae Apple Sqare ករណីទី១២៦ ដល់ទី១២៨
July 12, 2021 - ព័ត៌មានជាតិ
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកជំនាញមជ្ឍមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថាស៊ីម៉ាក់ ” CMAC ” បានជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានប្រមាណជាង៣០០គ្រាប់ យកទៅរក្សាទុក នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន ដើម្បីត្រៀមកំម្ទេចចោល។ មជ្ឍមណ្ឌលនេះ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានចម្ងាយប្រមាណជិត ៣០គ.ម ពីក្រុងសៀមរាប។ លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានអោយដឹងនៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ គ្រាប់បែកដៃនោះមានប្រមាណ ៣២៥គ្រាប់នោះ ផលិតនៅប្រទេសអង់គ្លេស ម៉ាក់(36 UK
July 12, 2021 - ព័ត៌មានជាតិ
នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយឃ្លាដោយទ្រាំមិនបាននឹងអាជ្ញាកណ្តាលក្នុងការប្រកួតកីឡាប្រដាល់មួយ ដែលបានលើកការប្រកួតក្រោយមានកីឡាករវាយខុសក្បួន ធ្វើអោយគូរប្រកួតមិនអាចប្រកួតបាន ហើយក៏មិនបានប្រកាសលទ្ធផលកាត់ក្តីនោះដែរ។ ជុំវិញករណីនេះដែរ លោក ស៊ីថូ ណាថាន់ ដែលជាពិធីករកម្មវិធីកីឡាដ៏ល្បីឈ្មោះ បានបញ្ជាក់នៅលើ Facebook លោកថា “សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយ៍ទូរទស្សន៍CNC សំរេចមិនលើកពេលប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដោយប្រគល់ជ័យលាភីឲ្យទៅ ឃីម បូរ៉ា”។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
July 11, 2021 - ព័ត៌មានជាតិ
ករណីដ៏រសើបមួយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកមកនិយាយទាំងយប់ ព្រោះតែទ្រាំមិនបានក្រោយឃើញករណីប្រកួតប្រដាល់មួយ ដែលវាយខុសក្បួនហើយអាជ្ញាកណ្តាលបែរជាមិនកាត់ក្តី ប្រកាសលទ្ធផលស្រាប់តែអោយលើកពេលទៅប្រកួតនៅពេលក្រោយទៅវិញ។ សម្តេចតេជោ បានរៀបរាប់នៅលើទំព័រ Facebook ថា៖ “ដោយអត់ទ្រាំមិនបានខ្ញុំសូម ចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយសូម្បីតែបាល់ទាត់ បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយ ដេញចេញឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយ មិនទុកពេលឱ្យតវ៉ានោះទេ។ ខ្ញុំមិនបន្ទោសកីឡាករទេព្រោះពួកគាត់ស្តាប់ តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ អ្វីដែលខ្ញុំសុំគឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន៕”
July 11, 2021 - ព័ត៌មានជាតិ
ដើម្បីពន្លឿន ផ្តល់ភាពងាយស្រួល និងសម្រួលដល់ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័ស បន្ថែមលើយន្តការដែលមានស្រាប់។ តាមរយៈប្រព័ន្ធនេះ អ្នកដាក់សំណើបញ្ជាទិញនឹងទទួលបានព័ត៌មានអំពីការបញ្ជាទិញ បរិមាណអាចទិញបាន របៀបនៃការទូទាត់ និងកាលបរិច្ឆេទមកទទួលឧបករណ៍ តាមរយៈតេឡេក្រាម Bot ដោយស្វ័យប្រវត្តិ។ ដើម្បីដាក់សំណើបញ្ជាទិញ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រង អាចចូលទៅកាន់តំណភ្ជាប់ mptc.gov.kh/rt ហើយចុចលើពាក្យ “ដាក់បញ្ជាទិញ” រួចអនុវត្តតាមជំហ៊ានទាំង ៦ ដូចខាងក្រោម៖ ១.ចុចលើពាក្យ “Start” រួចចុចលើពាក្យ “ចុចទីនេះដើម្បីបញ្ជូនលេខទូរសព្ទរបស់អ្នក” ហើយចុចលើពាក្យ
July 11, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ ៖ រថយន្តធុនត្រាមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក ទើបរេចង្កូតធ្លាក់ផ្លូវលិចទឹកមួយកំណាត់មុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង១០៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តខាងលើម៉ាក TUNDRA ពាក់ស្លាកលេខ ភ្នំពេញ 2BJ-3755 មួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងងុយដេកមួយភាំង ទើបរេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនដឹងថាមានអ្នករបួសឬក៏អត់នោះទេ ។ បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងកន្លែងកើតហេតុ និងស្វែងរកម្ចាស់ឲ្យមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
July 11, 2021









