Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូតែម្នាក់ទៅធ្វើការ ខណៈពេលជិះឡើងស្ពានអាកាសផ្សារដីហុយ ស្រាប់តែត្រូវជនសង្ស័យជិះម៉ូតូមកពីក្រោយធ្វើសកម្មភាព ឆក់យកកាបូបស្ពាយបានសម្រេច គេចខ្លួនទៅដោយសុវត្ថិភាព ស្ថិតនៅលើស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៦៖១៥នាទីព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។ សម្ភារក្នុងកាបូបដែលចោរឆក់យកទៅបាត់មានដូចជា ទូរស័ព្ទមួយគ្រឿង ម៉ាកអាយហ្វូន(iPhone 11Pro) និងលុយខ្មែរចំនួន ៨ម៉ឺនរៀល និងលុយដុល្លារចំនួន ៣០ដុល្លារ។ ជនរងគ្រោះមានឈ្មោះ អ៊ុក ស្រីស្រស់ អាយុ២៧ឆ្នាំ មុខរបរកម្មការីរោងចក្រ បានរងគ្រោះបាក់ដងកាំបិតខាងឆ្វេង ជិះម៉ូតូម៉ាក ហុងដាឃ្លីក (Honda Click) ពណ៌ក្រហម

    July 15, 2021
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ ឯកឧត្តម ប៊ុនលើក រដ្ឋលេខាធិការក្រសួងការពារជាតិនិងអាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះពិនិត្យមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ថ្មី មួយកន្លែងនៅមជ្ឈមណ្ឌលស៊ីននឹង ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលរៀបចំឡើងដោយប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ ក្រោមមូលនិធិឆ្មាបាត់ ដើម្បីជាតម្រូវការបន្ទាន់ចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលឆ្លងនៅក្នុងខេត្តកោះកុង។ អគារទាំងមូល អាចផ្ទុកគ្រែអ្នកជំងឺ សរុបបានចំនួនប្រមាណ ៦០០ នាក់។ ការរៀបចំបានសម្រេចប្រមាណជា 300 ជាងគ្រែរួចហើយ ដោយមានការជួយរបស់ក្រុមស្ម័គ្រចិត្តរបស់មហាគ្រួសារ Off road បានចុះជួយក្នុង ការដំឡើងគ្រែដែលធ្វើពីកេសក្រដាស និងបរិក្ខាផ្សេងៗទៀត មូលនិធិឆ្មាបាត់ នេះជាគំនិតផ្តួចផ្តើម របស់លោកស្រី

    July 15, 2021
  • ព័ត៌មានជាតិ

    ​បន្ទាយ​មាន​ជ័យ​ ៖​ សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​គ្រឿងក្នុង​ជ្រូក​ប្រមាណ​១០​តោន​ នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ល្មើសច្បាប់​ ដឹក​តាម​រថយន្ត​ធុន​ធំ​របស់​ថៃ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ស្តង់​ត្រី​ ក្រោយ​អគារ​ផ្កាយ​៣​ ក្នុងភូមិ​ក្បាលស្ពាន​១​សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​ ​លោក​ ហ៊ុយ​ ទូច​ ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​ បសុព្យាបាល​សត្វ​ ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា​ កម្លាំង​របស់​លោក​ សហការ​គ្នា​ជាមួយ​នគរបាល​ប្រឆាំង​សេដ្ឋកិច្ច​បទល្មើស​ខេត្ត​ កម្លាំង​ជលផល​ខេត្ត​ បាន​បង្ក្រាប​ផលិតផល​សត្វ​ ដែល​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ មាន​សាច់​ជ្រូក​៨០​កេស​ និង​មាន​សាច់​មាន់​ ឆ្អឹង​មាន់​ច្រើន​ទៀត​ សរុប​ទំងន់​ប្រហែលជា​១០​តោន​ ។​ ​លោក​ ហ៊ុយ​ ទូច​

    July 15, 2021
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​១៨​នាក់​ក្នុង​ចំណោម​នោះ​មាន​មួយ​ចំនួន​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ បាន​ធ្វើ​សកម្មភាព​ខុសច្បាប់​បង្ក​ឱ្យ​ប៉ះពាល់​កិត្តិយស​ព្រះពុទ្ធ​សាសនា​ ត្រូវ​បាន​នគរបាល​ខណ្ឌ​កំ​បូល​ បង្ក្រាប​ចាប់ខ្លួន​ ខណៈ​ពួក​គេ​ស្លៀកពាក់​គ្រង​ស្បង់​ជីវរ​ក្លែង​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ​រៃ​អង្គាសប្រាក់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ ។​ ​ជនសង្ស័យ​ទាំង​១៨​នាក់​ ក្នុង​នោះ​១៧​នាក់​ជា​ព្រះសង្ឃ​ក្លែងក្លាយ​ និង​០១​នាក់​ជា​អ្នក​បើករថយន្ត​ ត្រូវ​បាន​នគរបាល​ខណ្ឌ​កំ​បូល​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​។​ ​លោក​វរសេនីយ៍ទោ​ ឈឹ​ម​ សា​វុ​ទ្ធ​ អធិការរង​ ទទួល​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​ ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​បាន​ទទួល​ព័ត៌មាន​ប្តឹង​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ នៅ​ក្នុង​មូលដ្ឋាន​ថា​មាន​មនុស្ស​មួយ​ក្រុម​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​មួយ​កន្លែង​ ក្នុង​ខណ្ឌ​កំ​បូល​ ហើយ​នៅ​ពេល​ព្រឹក​បាន​ស្លៀកពាក់​គ្រង​ស្បង់​ជីវរ​ក្លែង​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ​ រៃ​អង្គាសប្រាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​កំ​បូល​ជា​យូរ​មក​ហើយ​ ។​ ​លោក​វរសេនីយ៍ទោ​បន្ត​ថា​ ក្រោយ​ពី​ទទួល​ព័ត៌មាន​នោះ​ លោក​អធិការ​នគរបាល​ខណ្ឌ​កំ​បូល​

    July 14, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ចោរឆក់ដៃស្អិតសកម្មខាងឆក់កាបូប អស់លក្ខណ៍ត្រូវនគរបាលក្រុងតាខ្មៅ ដេញចាប់ឃាត់ខ្លួនបាន នៅពេលចេញឆក់កាបូបបានសម្រេចពីស្ត្រីម្នាក់កំពុងជិះម៉ូតូជាមួយប្ដីយកលុយទៅបង់ពន្ធហើយជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ ស្រែកថាចោរៗ ទើបផ្អើលដល់ក្រុងតាខ្មៅ និងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនចេញជួយអន្តរាគមន៍ ជិះដេញតាមរហូតជិះបំបុកឲ្យដួល រួចតាមឃាត់ខ្លួនបានតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩៖៣០នាទីព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវ២០៦ (ត្រង់ចំណុចខាងកើតសាលាខេត្តកណ្ដាល) ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ស៊ន ស្រីនាង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន BIM ទីលំនៅផ្ទះលេខ៦៦ ផ្លូវលេខ១០ បុរីភពថ្មី២ភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ

    July 14, 2021
  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែកក្កដានេះ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចុះចាប់ និងពិន័យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន២០គ្រឿង ក្នុងខេត្តសៀមរាប កណ្តាល និងកំពង់ស្ពឺ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី១៤ ខែកក្កដានេះថា ចំពោះប្រតិបត្តិការនៅខេត្តសៀមរាប គឺស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន១៣គ្រឿង ដោយក្នុងនោះលើសទម្ងន់កម្រិតកំណត់ចាប់ពី៥តោន ដល់ ២៨តោន ចំនួន៧គ្រឿង ក្នុងនោះយានយន្តចំនួន៣គ្រឿងដែលលើសចាប់ពី២០ភាគរយនៃទម្ងន់អនុញ្ញាត ត្រូវឃាត់ទុករយៈពេល១ឆ្នាំ។ ដោយឡែក នៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន៧គ្រឿង ដោយក្នុងនោះលើសទម្ងន់កម្រិតកំណត់ចាប់ពី ១០តោន ដល់២២តោនទាំង៧គ្រឿង និងត្រូវបានឃាត់ទុករយៈពេល១ឆ្នាំដូចគ្នា។

    July 14, 2021
  • កូវីដ-១៩

    នៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 915នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 876នាក់ និងមានអ្នកបាត់បង់ជីវិត33នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 63,615នាក់, ករណីជាសះស្បើយសរុប 55,365នាក់ និងស្លាប់សរុប 986នាក់៕

    July 14, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម រយៈពេល១ខែ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១តទៅ តែលើកលែងករណីអ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមទេ កំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្ដោះអាសន្ននេះ។ ជាមួយគ្នានេះ សូម

    July 14, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដា

    July 14, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យ២រូប ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅលំនៅដ្ឋានពួកគេ នាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មកសាកសួរ ទៅតាមបណ្តឹងរបស់ម្ចាស់អាជីវកម្ម ផ្សារធម្មជាតិ24 ដែលគេស្គាល់ថា ជាផ្សារលក់ផលិតផលកសិផល និងអាហារសុវត្ថិភាព។ ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ គ.ស.គ មានមុខរបរ ជាអ្នកលក់អនឡាញ និងទី២ ឈ្មោះ យ.រ.វ ជាភេទទី៣ ជាអ្នកដឹកជញ្ជូន។ ប្រភពបានឱ្យដឹងថា ជនសង្ស័យតែងតែតាមដានផេក របស់ផ្សារធម្មជាតិ24 ដើម្បីរកអតិថិជនរូបណា ដែល Comment សួររកទិញទំនិញពីផ្សារ ដែលលក់តែផលិតផលកសិផល

    July 14, 2021