Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គម្រោងនៃការកែលម្អ សួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មីពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពគាស់ការ៉ូឡា និងគាស់ដើមឈើចេញ ដើម្បីកែលម្អសួនមួយនេះឱ្យបានស្រស់ស្អាតពីទិសខាងលិច រហូតដល់មុខអគារក្រសួងការពារជាតិ ជាមួយនឹងការបើកផ្លូវចេញចូលក្រសួងនេះឱ្យបានធំទូលាយជាងមុន។ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និង រុក្ខជាតិនៃមន្ទីរសាធារណការនិង ដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៥កក្កដាថា នៅពេលនេះបើទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈក្តី ប៉ុន្តែក្រុមការងារនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពគាស់ការ៉ូឡានិងគាស់ដើមឈើចេញដើម្បីកែលម្អសួនច្បារឱ្យបានស្រស់ស្អាតពីខាងទិសខាងលិចមករហូតដល់មុខអគារទីស្តីការក្រសួងការពារជាតិថ្មីជាមួយនិងការកាត់សួនច្បារចាស់ចេញប្រវែង៤៥ ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលអគារទីស្តីការក្រសួងការពារជាតិនេះផងដែរ។ ការកែលម្អសួនច្បារមួយនេះ

    July 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,០០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៦០០រៀលក្នុងមួយលីត្រ ៕

    July 16, 2021
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន០៣កន្លែង ដែលមានទីតាំងស្ថិតនៅស្រុកពញាក្រែក និងក្រុងសួង ខេត្តត្បូងឃ្មុំ។ ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈ ១កន្លែង បានប្រព្រឹត្តអំពើមិនសុច្ចរិតពាក់ព័ន្ធនឹងបរិមាណ។ យោងលើលទ្ធផលដែលបានត្រួតពិនិត្យឃើញ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការមានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត។ ក្រៅពីនោះ មន្រ្តីជំនាញបានដកយកគំរូចំនួន

    July 16, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងក្រោមនេះដែលមានពាក់ព័ន្ធករណីកូវីដ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ ទីតាំងទាំងនោះរួមមាន៖ + ភោជនីយដ្ឋាន SUSHI HONDA ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១១ ខែកក្កដា​ ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ ខាងផ្នែកចុងភៅ នៅទីតាំងខាងលើនេះ។ +

    July 16, 2021
  • កូវីដ-១៩

    នៅថ្ងៃទី16 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 889នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 849នាក់ និងមានអ្នកបាត់បង់ជីវិត27នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 65,500នាក់, ករណីជាសះស្បើយសរុប 57,027នាក់ និងស្លាប់សរុប 1,052នាក់៕

    July 16, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១២០នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី១៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី១៦ ដល់ទី៤៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៤៥ ដល់ទី៤៦ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៤៧ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។ ក្នុងនោះ ករណីទី៤៨ ដល់ទី៧៧ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ករណីទី៧៨ ដល់ទី៧៩ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់

    July 16, 2021
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសំលេងជាពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ។ សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា តាមស្ថិតិ កុមារ និងយុវវ័យនៅប្រទេសកម្ពុជា មានចំនួនជិត២លាននាក់ ដូច្នេះយើងត្រូវការវ៉ាក់សាំងប្រមាណ ៤លានដូសសម្រាប់ចាក់ចូលកុមារ និងយុវវ័យ។ សូមស្តាប់ប្រសាសន៍លំអិតរបស់សម្តេចខាងក្រោម៖

    July 16, 2021
  • ព័ត៌មានជាតិ

    សៀមរាប៖ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា រដ្ឋបាលខេត្ត បាន សម្រេចយកវិទ្យាល័យ ១០មករា ១៩៧៩ ជាកន្លែងទី៤ នៅក្នុងក្រុងសៀមរាប សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីក្នុងអំឡុងខែមិថុនា បានយកវិទ្យាល័យអង្គរ ធ្វើជាកន្លែងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកម្រិតស្រាល ខណ: នៅមន្ទីរពេទ្យបង្អែកខេត្ត និង សាលាគរុសល្យ និងវិក្រឹតការខេត្ត ដែល បាននឹងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមានគ្រែគ្រប់គ្រាន់សម្រាប់ដាក់អ្នកជំងឺ ។ លោកវេជ្ជបណ្ឌិត មានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីបច្ចុប្បន្នភាព សៀមរាបអង្គរ របស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី១៤

    July 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ទទួលបានខំមិន និងការផ្តល់ព័ត៌មានជាបន្តបន្ទាប់ពីប្រជាពលរដ្ឋថា មានករណីលួចទាក់ឆ្កែ កម្លាំងតាមបណ្តាខណ្ឌ ប៉ុស្តិ៍ បានធ្វេីការស្រាវជ្រាវ ពួនស្ទាក់ ឈានដល់ការបង្ក្រាបបានក្រុមទាក់ឆ្កែបានចំនួន ២នាក់ នៅវេលាម៉ោង ២:៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ ដែលកំពុងធ្វើសកម្មភាពទាក់ឆ្កែនៅចំណុចខាងក្រោយសាលាបឋមសិក្សាហ៊ុន នាង ខាងត្បូងផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ជនសង្ស័យទី១ ឈ្មោះ តាំង វិត ភេទ ប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ទាក់ឆ្កែ ស្នាក់នៅភូមិ៥

    July 16, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី វត្តវារិន្ទព្រែកលៀប រាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀល ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ព្រះសិរីវិសុទ្ធិ សុខ សុភាព ព្រះចៅអធិការវត្តវារិន្ទព្រែកលៀប សហការជាមួយអាជ្ញាធរខណ្ឌ បានអញ្ជើញក្រុមគ្រូទេព្យមកធ្វើសំណាកព្រះសង្ឃ និងអ្នកស្នាក់នៅវត្តទាំងអស់សរុប ១០៥អង្គ/នាក់ ក្នុងនោះរកឃើញព្រះសង្ឃវិជ្ជមានជំងឺកូវីដ-១៩ចំនួន ២០អង្គ ហើយក្រុមគ្រូពេទ្យបាននិមន្តព្រះសង្ឃទៅព្យាបាលនៅមណ្ឌលរួចរាល់ហើយដែរ។ ក្នុងនាមព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យគ្រប់រូប អាជ្ញាធរខណ្ឌជ្រោយចង្វារ និងអាជ្ញាធរសង្កាត់ព្រែកលៀប ដែលបានសម្រួល ក៏ដូចជាពិនិត្យយ៉ាងយកចិត្តទុកដាក់

    July 15, 2021