- Khmernote Media
- ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដឹកជញ្ជូនតាមរយៈយន្តហោះពិសេស ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង។ សូមជម្រាបថា កាលពីថ្ងៃទី ១៧ ខែកក្កដា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស និងម៉ាស៊ីនផលិតអុកសុីសែនស្វ័យប្រវត្តិចំនួន
July 19, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់របស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា អតីតនិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ពីររូបគឺលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី។ យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី និស្សិតទាំងពីរបានបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលជំនាន់ទី០១
July 18, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំងចុះស្រាវជ្រាវជ្រាវរហូតដល់ឈានឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន០៥នាក់ ករណីធាក់ម៉ូតូផ្តួលប្លន់យកម៉ូតូ ដោយបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣:៤៩នាទី។ វត្ថុតាងដកហូត៖ ម៉ូតូ ០២គ្រឿង បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
July 18, 2021 - កូវីដ-១៩
នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 845នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 975នាក់ និងមានអ្នកបាត់បង់ជីវិត30នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 67,181នាក់, ករណីជាសះស្បើយសរុប 58,930នាក់ និងស្លាប់សរុប 1,106នាក់៕
July 18, 2021 - ព័ត៌មានជាតិ
ភ្នំពេញ ៖ កម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនអតីតអ្នកបើករថយន្ត សន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌដង្កោម្នាក់ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោក, ប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែកញ្ញា ឆ្នាំ២០២០ និងអំឡុងខែមិថុនា ឆ្នាំ២០២១ ។ ឃាត់ខ្លួននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចភូមិវិហារសួគ៌ ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នាង ណុយ ហៅ ម៉ាប់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ
July 18, 2021 - ព័ត៌មានជាតិ
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានចុះបង្រ្កាបគ្រឿងញៀន នៅក្នុងផ្ទះសំណាក់ឈ្មោះអិលអេស នៅក្នុងនោះឃាត់ខ្លួន មនុស្សប្រុសស្រីបាន១៥នាក់ រួមទាំងគ្រឿងញៀន ប្រភេទក្រាមពណ៌សមួយចំនួនធំ។ ហេតុការណ៍ចុះបង្រ្កាបនេះធ្វើឡើង នៅវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥៣ ចំណុចក្នុងផ្ទះសំណាក់ អិលអេស ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋថា នៅទីតាំងក្នុងផ្ទះសំណាក់ឈ្មោះអិលអេស មានបង្កប់ទៅដោយក្មេងស្ទាវ ពពាក់ពពូនគ្នា និងលួចប្រើប្រាស់គ្រឿងញៀនទៀតផង បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានដំណឹងមួយនេះ ក៏បានចុះទៅបង្រ្កាបភ្លាមៗតែម្តង ជាក់ស្តែងនៅក្នុងការចុះបង្រ្កាបគ្រឿងញៀនមួយនេះ
July 18, 2021 - ព័ត៌មានជាតិ
សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប បានអំពាវនាវដល់សប្បុរសជនជំនួយឧបត្ថម្ភ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យនេះ ខណ:មន្ទីរពេទ្យកំពុងជួបការខ្វះខាត រួមមានឧបករណ៍ធ្វើតេស្ដរហ័សរកកូវីដ-១៩, សម្ភារ:ឯកសណ្ឋានបរិក្ខាពេទ្យ ក្នុងពេលដែលមន្ទីពេទ្យមានគម្រោងរៀបចំកន្លែងសម្រាប់ដាក់អ្នកមានវិជ្ជមានកូវីដ-១៩ ឱ្យនៅដោយឡែក។ ការអំពាវនេះក្រោយពេល មន្ទីរពេទ្យមួយនេះ បានរកឃើញករណីវិជ្ជកូវីដ-១៩ចំនួន២ រកណីទៅលើកុមារពីររូបមកពីមកពីខេត្ដព្រះវិហារ និងខេត្ដកំពងធំ ដែលនេះជាការកឃើញដំបូងក្នុងមន្ទីរពេទ្យទេវតាមួយនេះ។ លោកស្រី ស៊ិន កេតអរុណ ប្រធានការិយាល័យទំនាក់ទំនង សាធារណ:ប្រចាំប្រទេសកម្ពុជា បានអោយដឹងតាមប្រព័ន្ធទូរស័ព្ទនៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា ការរកឃើញករណីវិជ្ជមានជំងឺកូវីត-១៩ ជាលើកដំបូងនេះ ជាកុមារមកពីខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ ដែលម្ដាយរបស់គាត់យកមកព្យាបាលកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោកស្រីបានបន្ដថា អ្នកជំងឺវិជ្ជមានម្នាក់មានអាយុវ៨ខែ មកពីខេត្ដព្រះវិហារ បានជាសះស្បើយ ហើយត្រឡប់ទៅវិញផ្ទះវិញហើយ
July 18, 2021 - កូវីដ-១៩
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា នាថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១១,៣៩៧នាក់បន្ថែមទៀត រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១០១នាក់ ។ នេះជាលើកទី២ ហើយដែលប្រទេសថៃរកឃើញករណីឆ្លងកូវីដលើស ១០,០០០ករណីក្នុងមួយថ្ងៃ។ គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ករណីឆ្លងកូវីដសរុបនៅក្នុងប្រទេសថៃមានចំនួន ៤០៣,៣៨៦នាក់ និងស្លាប់ ៣,៣៤១នាក់៕
July 18, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់របស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រខ័ណ្ឌទូទាំងប្រទេស តាមប្រព័ន្ធតេឡេក្រាម បានឲ្យដឹងថា “ខ្ញុំសុំអំពាវនាវ យើងកំពុងតែប្រឈមទៅនឹងការដើរហួសបន្ទាត់ក្រហម ប្រសិនបើបុគ្គល និងគ្រួសារ នៅតែមិនយកចិត្តទុកដាក់ ទទួលខុសត្រូវរៀងៗខ្លួនក្នុងការការពារទេនោះ។ ខ្ញុំបានលើកឡើងនូវការបារម្ភ និងសុំឱ្យបងប្អូនយើងងាកមករកការការពាររៀងៗខ្លួនឱ្យបានហ្មត់ចត់ឡើងវិញ កុំបន្ធូរបន្ថយឱ្យសោះបើយើងមិនចង់ឃើញសោកនាដកម្មសុខភាពសាធារណ: ដែលវាអាចនឹងទៅហួសបន្ទាត់ក្រហមនោះទេ។ រឿងវីរុសដែលតានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត័មានរួចហើយ។ អ្វីដែលសំខាន់នាពេលនេះ ទោះជាដែលតា ឫអាល់ហ្វា យើងត្រូវតែរួមគ្នាការពារ ព្រោះបច្ចុប្បន្ននេះ អាល់ហ្វាក៏កំពុងតែចរាចរខ្លាំងក្លា ទៅសឹងគ្រប់ខេត្ត-ទីក្រុងហើយ រីឯអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ។ ហេតុអ្វីយើងគិតតែពីដែលតា ហើយខ្វះការប្រុងប្រយ័ត្នបច្ចុប្បន្ននេះសម្រាប់កាត់ផ្តាច់ចរាចរអាល់ហ្វា ឫវីរុសកូវីដ-១៩ ជារួម
July 17, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន ដែលទើបបានដំឡើងថ្មីនេះ មានសមត្ថភាពផលិតក្នុងមួយម៉ោងបាន ៣៥ ម៉ែត្រគីប ស្មើនឹង០៥ បំពង់ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យដែលមានតម្រូវការចាំបាច់ ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺ។ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
July 17, 2021









