Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 825នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 1022នាក់ និងមានអ្នកបាត់បង់ជីវិត21នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 68,796នាក់, ករណីជាសះស្បើយសរុប 61,039នាក់ និងស្លាប់សរុប 1,149នាក់៕

    July 20, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន១០លានរៀល និងសម្ភារ ឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៦លាន ដែលបានទៅលោកស្រី ផេង សឿន អាយុ៦៧ ជាកសិករ សព្វថ្ងៃរស់នៅស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០

    July 20, 2021
  • សង្គម

    យោងតាមការចែកចាយរូបភាពតៗគ្នាពេញបណ្តាញសង្គម Facebook ដែលស្តែងអោយឃើញពីសកម្មភាពរបស់ក្រុមអ្នកបើកបរឡានធំដឹកដី ដឹកខ្សាច់ បានប្រមូលផ្តុំគ្នាតវ៉ាក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានធ្វើការចាប់រថយន្តដឹកធុនធំរបស់ពួកគេរក្សាទុកមួយឆ្នាំ ព្រោះតែល្មើសនឹងការកំណត់ទំងន់ផ្ទុក ធ្វើអោយខូចខាតផ្លូវសាធារណៈ។ ក្នុងការប្រមូលផ្តុំនោះដែរ គេសង្កេតឃើញថា ក្រុមអ្នកបើកបររថយន្តធុនធំទាំងនោះបានសរសេរបំណងរបស់ពួកគេ ដោយស្នើអោយក្រសួងសាធារណការនិងដឹកជញ្ជូន បន្ថែមទំងន់ផ្ទុក អោយបានច្រើនជាងមុន ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនខ្សាច់របស់ពួកគេ។ ក្នុងនោះដែរក៏មានការបញ្ចេញមតិយោបល់ជាច្រើនដោយមិនយល់ស្របចំពោះការតវ៉ារបស់ក្រុមអ្នកបើកឡានធំនោះឡើយ។ តើប្រិយមិត្តយល់យ៉ាងណា? រូបភាព Traffic Cambodia

    July 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រុមចោរទាក់ឆ្កែអាជីពមានគ្នា២នាក់ ជិះម៉ូតូWave RSX ចេញធ្វើសកម្មភាពទាក់ឆ្កែរបស់ប្រជាពលរដ្ឋ នៅម្ដុំទួលទំពូង មិនញញើតសមត្ថកិច្ចបន្តិចសោះឡើយ ហ៊ានចូលទៅទាក់ឆ្កែដល់មុខផ្ទះ ហើយជិះអូសឆ្កែនឹងថ្នល់រហូតទាល់តែងាប់ទើបច្រកចូលប៉ាវ តែត្រូវជើងខ្លាំងខាងប្រដេញ P1 កម្លាំង ស៊ីវិលរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចេញប្រដេញតាមចាប់ក្រុមចោរទាក់ឆ្កែនោះ តែដោយសារម៉ូតូរបស់ជនសង្ស័យជិះជាម៉ូតូកែច្នៃម៉ាញុង មានល្បឿនលឿន ទើបកម្លាំងដេញតាមរហូតដល់ខណ្ឌឬស្សីកែវ ជនសង្ស័យបានផ្ដួលម៉ូតូរត់យករួចខ្លួនលោតចូលទន្លេបាត់ស្រមោល។ ហេតុការណ៍អំពើចោរកម្ម ចោរលួច(ទាក់សត្វឆ្កែ)នេះ កើតឡើងកាលពីវេលាម៉ោង០២៖៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នៅ ចំណុច ផ្លូវបំបែកជា ៥ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយតាមទៅឃាត់បានតែម៉ូតូនិងឆ្កែច្រកក្នុងបាវ៥ក្បាល នៅចំណុចផ្លូវលំមួយកន្លែង(ច្រកភូមិសាមគ្គី) នៅតាមបណ្ដោយផ្លូវជាតិលេខ៥

    July 20, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តនឹងធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបតាមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹកតទៅ។ ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ១៩នេះ រដ្ឋបាលខេត្តនឹងរៀបចំឡើងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ការចាក់វ៉ាក់សាំងកូវីដ១៩នេះ គឺផ្តល់ជូនចំពោះជនបរទេសដែលបានធ្វើសំណើមករដ្ឋបាលខេត្តសៀមរាបនៅពេលកន្លងមក។ ជាមួយគ្នានេះ ចំពោះជនបរទេសទាំងឡាយណា ដែលមិនបានធ្វើសំណើមករដ្ឋបាលខេត្ត ហើយកំពុងរស់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប និងមានបំណងចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវទៅធ្វើការចុះឈ្មោះ នៅរដ្ឋបាលក្រុងសៀមរាបចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនជនបរទេសដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបនេះ គឺធ្វើឡើងតាមគោលការណ៍មិនគិតថ្លៃ និងស្របតាមគោលការណ៍ស្ម័គ្រចិត្ត។ ដូច្នេះចំពោះជនបរទេសទាំងឡាយណាដែលមានបំណងទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩នេះ សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធរួមមាន៖ ១- លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជានៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០

    July 20, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នាវេលាម៉ោង២១ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានការប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងប៉ាស់បំពងសំលេងបង្កភាពអនាធិបតេយ្យ ល្មើសនឹងបម្រាមរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាអោយវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងបាស់ បំពងសំលេង បង្កភាពអនាធិបតេយ្យនេះ ។ ជាលទ្ធផលសមត្ថកិច្ច

    July 20, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ឆ្លើយតបទៅនឹងគណនីហ្វេសប៊ុក ឈ្មោះ Ty Sodyta ដែលបានបង្ហោះរូបភាពកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅទីតាំងលក់ដូរអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ និង មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលអាចមានហានិភ័យការឆ្លងជំងឺកាចសាហាវកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សដទៃទៀត ។ រដ្ឋបាលខណ្ឌដូនពេញ ស្នើដល់បងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ចំពោះកាលៈទេសៈដ៏លំបាកមួយនេះ ព្រោះបញ្ហាសុខភាពសាធារណៈជារឿងសំខាន់ជាង ដោយហេតុថា: ១-ដោយសារការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់លើបុគ្គលិកផ្សារ និងអាជីវករផ្សារកណ្ដាលជាលើកទី២ ទើបរដ្ឋបាលខណ្ឌសម្រេចបិទផ្សាររយៈពេល ១៤ថ្ងៃ ។ ២-ការមិនអនុញ្ញាតឲ្យលក់ដូរនៅជុំវិញផ្សារ មិនថាមុខផ្ទះរបស់បងប្អូនក្តី គឺសុទ្ធតែស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ ចំពោះការឆ្លង និងចម្លងមេរោគដ៏កាចសាហាវកូវីដ១៩នេះ ។ ៣-រដ្ឋបាលខណ្ឌ

    July 20, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ផ្សារព្រះដាក់នឹងត្រូវបានរើទៅកាន់ទីតាំងថ្មីមួយជាបណ្តោះអាសន្នសិនសម្រាប់រយៈពេល១ខែ ដើម្បីបញ្ជៀសហានិភ័យនៃការរីករាលដាលឆ្លងនៃមេរោគកូវីដនៅក្នុងសហគមន៍ ដោយហេតុតែទីតាំងបច្ចុប្បន្នមានភាពតូចចង្អៀត និងមិនមានខ្យល់ចេញចូលបានល្អ ជាពិសេសក្នុងកាលៈទេសៈដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ត្រូវមានការប្រុងប្រយត្ន័ខ្ពស់មិនឱ្យមានផ្ទុះឆ្លងនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលកំពុងរង់ចាំការចាក់វ៉ាក់សាំងដូសទី២។ ការរៀបចំនៅលើផ្លូវបេតុងថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់អ្នកព្រះដាក់ក្នុងការទិញអីវ៉ាន់បំពេញតម្រូវការចាំបាច់របស់ខ្លួន និងអនុញ្ញាតឱ្យបងប្អូនអាជីវករជាអ្នកលក់ដូរនៅក្នុងផ្សារ អាចបន្តមុខរបរប្រចាំថ្ងៃរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមទៅលើជីវភាពរបស់ពួកគាត់ផងដែរ។ កន្លែងលក់បណ្តោះអាសន្ននេះនឹងធ្វើឡើងតែក្នុងរយៈពេលមួយខែប៉ុណ្ណោះ ដែលរៀបចំជារបៀប ”ផ្សារក្រមួន” នៅលើទីវាល មានគម្លាតត្រឹមត្រូវ ហើយក្រុមការងារសហគមន៍នឹងផ្តល់ការសម្របសម្រួលគ្រប់រូបភាព ទាំងលើបញ្ហាសណ្តាប់ធ្នាប់ សំរាម ចំណត និងការគ្រប់គ្រងទូទៅផ្សេងៗទៀត។ បន្ទាប់ពី១ខែនេះ ពួកគាត់អាចវិលទៅរកទីតាំងចាស់វិញបាន ហើយក៏នឹងមានហានិភ័យទាបដែរនៅពេលនោះ ដោយហេតុតែយុទ្ធនាការចាក់វ៉ាក់សាំងនឹងត្រូវបានបញ្ចប់ ហើយប្រជាពលពលរដ្ឋគ្រប់គ្នាសុទ្ធតែបានចាក់រួចរាល់ហើយ។

    July 20, 2021
  • ព័ត៌មានជាតិ

    សៀមរាប៖ អាជ្ញាធរស្រុកវ៉ារិន ខេត្ដសៀមរាប បានសម្រេចបិទការចេញចូលផ្សារចំនួន២ នៅឃុំស្រែណូយ ស្រុកវ៉ារិន ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញប្រជាពលរដ្ឋដែលរស់នៅខាងមុខផ្សារនេះចំនួន ១១នាក់ មានឆ្លងមេរោគកូវីដ-១៩។ លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន បានអោយដឹងថា នៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា ប្រជាពលរដ្ឋ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១១នាក់នោះ ពួកគាត់បានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ជាអ្នកលក់ផ្លែឈើមកពីទីរួមខេត្ដសៀមរាប ប្រហែលជិត១០ថ្ងៃមុន។ លោកបានបន្ដថា ប្រជាពលរដ្ឋចំនួន ២១នាក់ មានការសង្ស័យឆ្លងមេរោគនោះ ទើបនៅព្រឹកថ្ងៃទី១៩នេះ អាជ្ញាធរបានធ្វើតេស្ដពួកគាត់ចំនួន២១នាក់ ជាលទ្ធផលរកឃើញមេរោគកូវីដ-១៩ចំនួន ១១នាក់ ក្នុងចំណោម ២១នាក់នោះ។ លោកបានបន្ដថា

    July 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​​មន្ទីពេទ្យ​ សម្ភពសោភា ហ្គោល​ ដែលមានទីតាំងស្ថិតនៅអគារលេខ១០១-១០៣ ផ្លូវលេខ១៤១ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖២៤ ដល់ ១៨៖១០ ដោយមូលហេតុ៖ អ្នកជំងឺ កូវីដ១៩ (COVID-19) បាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះ។ អ្នកជំងឺមិនបានចូលខាងក្នុងទេ គឺអង្គុយរង់ចាំ នៅកន្លែងដែលមន្ទីរពេទ្យបានរៀបចំនៅខាងមុខ។ អំឡុងពេលរង់ចាំ មានបងប្រុសម្នាក់ រួមជាមួយកូនតូច ដែលនៅរង់ចាំដូចគ្នា បានអង្គុយនៅក្បែរអ្នកជំងឺ និងមានការសន្ទនាផងដែរ

    July 19, 2021