សង្គម

ក្រុមឡានធំដឹកដី ប្រមូលគ្នាតវ៉ា និងស្នើសុំអោយក្រសួងបន្ថែមទំងន់ផ្ទុក អោយបានច្រើនជាងមុន

BY
Khmernote Media
July 20, 2021

យោងតាមការចែកចាយរូបភាពតៗគ្នាពេញបណ្តាញសង្គម Facebook ដែលស្តែងអោយឃើញពីសកម្មភាពរបស់ក្រុមអ្នកបើកបរឡានធំដឹកដី ដឹកខ្សាច់ បានប្រមូលផ្តុំគ្នាតវ៉ាក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានធ្វើការចាប់រថយន្តដឹកធុនធំរបស់ពួកគេរក្សាទុកមួយឆ្នាំ ព្រោះតែល្មើសនឹងការកំណត់ទំងន់ផ្ទុក ធ្វើអោយខូចខាតផ្លូវសាធារណៈ។

ក្នុងការប្រមូលផ្តុំនោះដែរ គេសង្កេតឃើញថា ក្រុមអ្នកបើកបររថយន្តធុនធំទាំងនោះបានសរសេរបំណងរបស់ពួកគេ ដោយស្នើអោយក្រសួងសាធារណការនិងដឹកជញ្ជូន បន្ថែមទំងន់ផ្ទុក អោយបានច្រើនជាងមុន ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនខ្សាច់របស់ពួកគេ។ ក្នុងនោះដែរក៏មានការបញ្ចេញមតិយោបល់ជាច្រើនដោយមិនយល់ស្របចំពោះការតវ៉ារបស់ក្រុមអ្នកបើកឡានធំនោះឡើយ។ តើប្រិយមិត្តយល់យ៉ាងណា? រូបភាព Traffic Cambodia

Share This Post: