ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ស្រីស្អាតបើករថយន្ត PRIUS ឆ្លងផ្លូវបញ្ច្រាស និងឆ្លៀតប្រើទូរស័ព្ទដៃ ស្រាប់តែមានបុរសបើកម៉ូតូយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់បុកជាមួយរថយន្តរួញកង់ខាងមុខ បណ្ដាលអោយរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង

    BY Khmernote Media July 17, 2021
    ស្រីស្អាតបើករថយន្ត PRIUS ឆ្លងផ្លូវបញ្ច្រាស និងឆ្លៀតប្រើទូរស័ព្ទដៃ ស្រាប់តែមានបុរសបើកម៉ូតូយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់បុកជាមួយរថយន្តរួញកង់ខាងមុខ បណ្ដាលអោយរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង

    រាជធានីភ្នំពេញ៖ នារីម្នាក់បើករថយន្ត PRIUS ឆ្លងផ្លូវបញ្ច្រាសបំណងបត់ចូលផ្លូវបេតុង និងឆ្លៀតប្រើទូរស័ព្ទដៃ បានពាក់កណ្ដាលផ្លូវ ស្រាប់តែត្រូវបុរសម្នាក់បើកម៉ូតូឌ្រីមសង់ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្ដាំបែកកញ្ចក់ខូចខាតយ៉ាងដំណំ ចំណែកម៉ូតូរួញកង់ខាងមុខ រីឯបុរសម្ចាស់ម៉ូតូវិញរងរបួសធ្ងន់បាក់ដៃម្ខាងសន្លប់ស្ដូកស្ដឹង ត្រូវបានអ្នកដំណើរប្រទះឃើញ បញ្ជូនទៅគ្លីនិកឯកជនដែលនៅក្បែរកន្លែងកើតហេតុ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩៖៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះនៅជិតផ្ទះសំណាក់ម្លិះលាភ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ភាគីម៉ូតូម៉ាកហុងដាឌ្រីមសង់(Honda Dream) ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1G-5930 មានឈ្មោះ រាម រី (Ream Rey) ភេទប្រុស ជាបុគ្គលិកក្រុមហ៊ុន អ៊ែរដាក ខេម/ខេដ មានកាតសម្គាល់ខ្លួនលេខ No: P-009។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រុស (TOYOYA PRIUS) ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2BB-0317 បើកបរដោយនារីមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរមកតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីក្រុងតាខ្មៅចូលមកភ្នំពេញ ពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ (ជិតផ្ទះសំណាក់ម្លិះលាភ) គេឃើញរថយន្តបានបត់ឆ្លងផ្លូវបញ្ច្រាស បំណងបត់ចូលផ្លូវបេតុង និងឆ្លៀតប្រើទូរស័ព្ទដៃ បានពាក់កណ្ដាលផ្លូវហើយ ស្រាប់តែត្រូវបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ (Honda Dream) ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1G-5930 បានធ្វើដំណើរមកតាមបណ្ដោយផ្លូវជាតិលេខ២ ពីភ្នំពេញទៅក្រុងតាខ្មៅ (ពីជើងទៅត្បូង) ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំទ្វារខាងស្ដាំបែកកញ្ចក់ខូចខាតយ៉ាងដំណំ ចំណែកម៉ូតូរួញកង់ខាងមុខ ខូចខាតយ៉ាងដំណំ រីឯបុរសម្ចាស់ម៉ូតូវិញរងរបួសធ្ងន់ បាក់ដៃម្ខាងសន្លប់ស្ដូកស្ដឹង សំណាងហើយដែលគាត់ពាក់មួកការពារសុវត្ថិភាពក្បាល ទើបមិនគ្រោះថ្នាក់ធ្ងន់ដល់អាយុជីវិត ភ្លាមៗត្រូវបានអ្នកដំណើរប្រទះឃើញ បញ្ជូនទៅគ្លីនិកឯកជនឈ្មោះ មហាព្រហ្ម ដែលនៅក្បែរកន្លែងកើតហេតុ ដើម្បីសង្គ្រោះនិងព្យាបាលដែរ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនបន្តតាមរយៈគិលានសង្គ្រោះគ្លីនិកឯកជន សួគា៍ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកឯម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: