ចរាចរណ៍

នារីរូបស្រស់សោភាបើករថយន្តបត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសម្នាក់បើកម៉ូតូយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកចំហៀងទ្វារខូចខាតយ៉ាងដំណំ

BY
srey nuch
July 22, 2021

រាជធានីភ្នំពេញ៖ នារីរូបស្រស់សោភាម្នាក់បើករថយន្តកាមរីហាយប្រ៊ីតមួយគ្រឿង បត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសម្នាក់បើកម៉ូតូសង់កូរ៉េស៊េរីចាស់ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុល ទៅបុកចំ ចំហៀងទ្វារខាងស្ដាំផ្នែកខាងមុខបណ្ដាលឱ្យខូចខាតយ៉ាងដំណំ និងបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសបែកចិញ្ចើមខាងឆ្វេង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៨៖៤០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅតាមផ្លូវលេខ២៧១ ត្រង់ចំណុចទល់មុខស្ថានីប្រេងឥន្ទនៈ PTT ក្នុងទឹកដីសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេបានឃើញ នារីម្នាក់បើករថយន្តកាមរីហាយប្រ៊ីតមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-4859 បានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវបានបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ស៊េរីចាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ ក3587 ភព១ ដំណើរតាមដងផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំ ចំហៀងផ្នែកខាងស្ដាំ បណ្ដាលឱ្យខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសបែកចិញ្ចើមខាងឆ្វេង បង្កការភ្ញាក់ផ្អើលដល់អ្នកប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ចុះសម្របសម្រួលមួយជំហ៊ានសិនផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូយល់ព្រមចេញសំណង៥០ដុល្លារ ទៅអោយភាគីខាងរថយន្តដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ មិនរំខានដល់សមត្ថកិច្ចចុះវាស់វែងឡើយ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: