Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានព្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធិក្នុងការចែកប័ណ្ណចាក់សាំងការពារកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរ នឹងការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ បើមានករណីបែបនេះ គឺ ឯកឧត្តមមិនមានការយោគយល់ជាដាច់ខាត។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំតាមរយៈ video ពីចម្ងាយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ដើម្បីធានាប្រសិទ្ធ ភាពក្នុងអំឡុងពេលចាក់វ៉ាក់សំាងបានប្រព្រឹត្តទៅដោយរលូន។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ

    July 28, 2021
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងឱកាសប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ដោយមានការចូលរួមផងដែរពីសម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នឹងចាប់ផ្តើមបើកយុទ្ធនាការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែល គ.វ.ក-១៩ នឹងរៀបចំចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងនេះ។ តាមរយៈកិច្ចសំភាសន៍រវាងលោ​កជំទាវវេជ្ជបណ្ឌិត​ ឱ

    July 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់សុខាភិបាល បានស្នើពលរដ្ឋត្រូវបន្តការធ្វើចត្តាឡីស័កឱ្យលើសពី១៤បន្ថែមទៀត ខណៈដែល វីរុសបំប្លែងថ្មីអាចសម្ងំក្នុងខ្លួនមនុស្សរយៈពេលយូរ ដើម្បីបង្ការការចម្លងរីករាលដាល វីរុសបំប្លែងថ្មីនេះ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា កន្លងមកនេះវីរុសបំប្លែងថ្មីអាល់ហ្វាបានវាយលុកយ៉ាងសកម្មទៅហើយនៅកម្ពុជា ប៉ុន្តែបច្នុប្បន្ននេះ ក៏មិនត្រូវមើលរំលងនូវលទ្ធភាពនៃការចម្លងពីបុគ្គលមួយទៅបុគ្គលមួយទៀត ដោយពពួកវីរុសដែលតា (Delta)ខណៈដែលក្រសួងបានរកឃើញពពួកដែលតានេះទៅលើពលរដ្ឋ ហើយបានចម្លងទៅបុគ្គលផ្សេងទៀត។ លោកជំទាវបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋទាំងអស់មិនខិតខំរួមសាមគ្គីគ្នា នៅក្នុងការទប់កុំឱ្យមានការឆ្លងពីបុគ្គលចូលទៅក្នុងសហគមន៍ទេ នោះវីរុសនេះនឹងបង្កភាពធ្ងន់ធ្ងរនៅក្នុងសហគមន៍យើង ដោយសារតែស្ថានភាពនៃការចម្លងពពួកដែលតា នេះគឺមានសភាពឆ្លងលឿនជាងប្រភេទវីរុសបំប្លែងផ្សេងទៀត។ លោកជំទាវបានអំពាវនាវ យ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់

    July 28, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានជួប ឬ ស្គាល់ ឬ មានទំនាក់ទំនងជាមួយឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសូមធ្វើការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ប្រសិនបើដឹងពីដំណើររបស់បុគ្គលខាងលើ ឬ បានប្រទះឃើញបុគ្គលខាងលើ ឬ ស្គាល់អ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ។ ដោយមូលហេតុ ឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ នៅពេលចូលទៅទទួលសេវាព្យាបាលរបួសនៅមន្ទីរពេទ្យ ព្រះអង្គឌួង កាលពីថ្ងៃទី ២៥

    July 28, 2021
  • កូវីដ-១៩

    នៅថ្ងៃទី28 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 766នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 967នាក់ និងមានអ្នកបាត់បង់ជីវិត 15នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 75,152នាក់, ករណីជាសះស្បើយសរុប 67,692នាក់ និងស្លាប់សរុប 1,339នាក់៕

    July 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់ដើររើសអេតចាយបែកគំនិត ជិះម៉ូតូសង់កូរ៉េកញ្ចាស់មកលួចម៉ូតូសណ្ដោងរ៉ឺម៉ក នៅមុខផ្ទះបោកអ៊ុតបានសម្រេច ហើយជិះគេចខ្លួនមិនរួច ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ឃាត់ខ្លួនបាន នាំមកកន្លែងកើតហេតុវិញ រងចាំប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្ទះលេខ១២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ ជនសង្ស័យឈ្មោះ ភ័ត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ អ្នករើសអេតចាយមានទីលំនៅម្ដុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា ម៉ូតូសណ្តោងរ៉ឺម៉ក ដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចនោះ គឺជារបស់ម្ចាស់ហាង បោកគក់សម្លៀកបំពាក់យីហោ សៀហ័របោកអ៊ុត ដែលម៉ូតូសណ្តោងរម៉កនោះគឺ សំរាប់ដឹកពងទាយកទៅលក់ ព្រោះ ហាងនោះ

    July 28, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានធ្វើការបង្ហាញរបាយការណ៍ប្រចាំថ្ងៃស្តីអំពី÷កូវីដ-១៩ នៅសង្កាត់ស្ទឹងមានជ័យទី១ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ ដោយរកឃើញករណីវិជ្ជមាន សរុប១១នាក់ ស្នើសុំព្យាបាល នៅផ្ទះ ម្នាក់។ ខាងក្រោមជាទីតាំងត្រូវបានហុំពទ្ធ័ធ្វើចត្តាឡីស័ក៖ + ទីតាំងចាស់៖ ស្ថិតនៅផ្ទះលេខ11Fក្រុមទី៦ ភូមិ ទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញអ្នកផ្ទុកវិជ្ជមាន សរុប១ នាក់ ។ + ទីតាំងចាស់៖ ស្ថិតនៅផ្ទះលេខ១២៩ក្រុមទី២ ភូមិ មានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញអ្នកផ្ទុកវិជ្ជមាន សរុប២នាក់ ។ +

    July 28, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយយុវជនម្នាក់ ជិះម៉ូតូPCX(មិនចាំស្លាកលេខ) ក្នុងល្បឿនលឿន ទៅបុកកូនម៉ូតូកង់បីរបស់បុរសម្នាក់(ជាប្រធានគណៈកម្មការទូកង វត្តចាក់អង្រែក្រោម) បណ្ដាលឲ្យរងរបួសធ្ងន់ ដេកដួលនៅកន្លែងកើតហេតុ ហើយភាគីខាងម៉ូតូ PCX បានជិះរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម ទាក់ទងរថយន្តគិលានសង្គ្រោះ គ្លីនិកឯកជន មកដឹកជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩៖២៥នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវបេតុង(ច្រកលោកតាដេីមពោធិ៍) ទល់មុខអតីតផ្ទះតាម៉ុង ភូមិទួលរកា ១ សង្កាត់ចាក់អងែ្រក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ គឹម សុវណ្ណ (ហៅ កុងវេង) ភេទប្រុស អាយុ៧០ឆ្នាំជាង

    July 28, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានធ្វើការបង្ហាញពីទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ១២-១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ ដូសទី១៖ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដូសទី២៖ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១

    July 28, 2021
  • កូវីដ-១៩

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៩៥នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១៧៦នាក់ ពលលរវិលត្រឡប់ពីប្រទេសថៃ ចំនួន ១៩នាក់ និងករណីជាសះស្បើយចំនួន ៤៥នាក់ ដែលមានរាយនាមដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    July 28, 2021