Khmernote Media
  • ព័ត៌មានជាតិ

    ព្រះវិហារ៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់សុខាភិបាល បញ្ជាក់ថា ក្នុងពេលតែមួយ ល្បឿននៃការឆ្លងរីរុសបំប្លែងថ្មីដែលតា អាចចម្លងមនុស្សពី១០ទៅ១៥នាក់ បើធៀបទៅនឹងវីរុសកូវីដ-១៩ ដែលទាមទារឱ្យប្រជាពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាពពីការឆ្លងជំងឺដ៏កាចសាហាវនេះ។ ក្នុងឱកាសយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតាលោកយាយ អាយុ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្នុងខេត្តព្រះវិហារ លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមក ប្រភេទវីរុសបំប្លែងថ្មីប្រភេទអាល់ហ្វាបាននិងកំពុងតែចរាចរណ៍ សឹងតែគ្រប់រាជធានីខេត្តទៅហើយ។ លោកជំទាវបន្តថា លទ្ធភាពរបស់ វីរុសកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា អាចចម្លងទៅមនុស្សចាប់ពី១០ទៅ១៥នាក់ក្នុងពេលតែមួយ ខណៈអាល់ហ្វា ល្បឿននៃការឆ្លងត្រឹមពី៥ទៅ៦នាក់ក្នុងរយៈពេលដូចគ្នា

    July 31, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កំលាំងល្បាតគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សជួបជុំពិសារគ្រឿងស្រវឹងចំនួន០៨នាក់ ស្រី០១នាក់ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ដែលធ្វើការជួបជុំពិសាគ្រឿងស្រវឹង មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ បច្ចុប្បន្នបានបញ្ជូនមនុស្ស និងម៉ូតូ០៤គ្រឿង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី។

    July 31, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ព័ត៌មានបឋម យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ខណៈពេលនេះមានអគ្គិភ័យមួយកំពុងតែឆេះរថយន្តក្នុងចំណតរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលមានទីតាំងស្ថិតនៅខាងកើតគល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពេលនេះរថយន្តពន្លត់អគ្គិភ័យជាច្រើនកំពុងជួយអន្តរាគមន៍ពន្លត់អគ្គិភ័យយ៉ាងសកម្ម ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    July 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថាតាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( ស៊ីណូវ៉ាក់)ចំនួន ១លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ ស្អែកនេះ។ គិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន បានប្រមាណជាង ៧លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជាង ៧១%ធៀបនឹងគោលដៅចំនួន ១០ លាន នាក់។

    July 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា នឹងអញ្ជើញប្រារព្ធក្នុងបរិវេណវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ឆ្នាំ ដោយអាព្យាបាលទាំងអស់ត្រូវដឹង មុននាំកូនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចមាន ផលរំខានក្រោយចាក់វ៉ាក់សាំង ករណីហាមចាប់វ៉ាក់សាំង និងករណីត្រូវប្រុងប្រយ័ត្នមានដូចខាងក្រោ​ម៖ ផលរំខានក្រោយចាក់វ៉ាក់សាំង៖ -ជាទូទៅការចាក់វ៉ាក់សាំងនេះមិនមានផលរំខានអ្វីទេ -ក្នុងករណីខ្លះ មានផលរំខានបន្តិចបន្តួច ដូចជា ឈឺក្បាល ក្ដៅខ្លួន ល្ហិតល្ហៃ

    July 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាស ស្ដីពីការដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ និងកម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ ក្នុងភូមិសាស្ត្រខេត្តរួមមាន​៖ បាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំ កោះកុង ព្រះសីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី

    July 30, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៦និង៣០ នាទីនៅចំណុចភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង

    July 30, 2021
  • កូវីដ-១៩

    នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 668នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 812នាក់ និងមានអ្នកបាត់បង់ជីវិត 25នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 76,585នាក់, ករណីជាសះស្បើយសរុប 69,198នាក់ និងស្លាប់សរុប 1,375នាក់៕

    July 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ចំពោះបុគ្គលណាមួយយល់ឃើញថា បុគ្គល ឬអង្គភាពសារព័ត៌មានបានផ្សាយបំពានប៉ះពាល់ដល់ជីវិតឯកជនរបស់ខ្លួន ធ្វើឱ្យខ្លួនខាតបង់ ធ្វើឱ្យខ្លួនមានការអាម៉ាស គឺអាចប្តឹងទៅប្រព័ន្ធតុលាការផ្ទាល់ដោយខ្លួនឯង ពីព្រោះនេះមិនមែនជាសេរីភាពសារព័ត៌មានទេ ហើយក៏មិនស្ថិតក្រោមកិច្ចអន្តរាគមន៍របស់ក្រសួងព័ត៌មានដែរ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសបើកវេទិកាពិភាក្សាសារព័ត៌មានក្រោមប្រធានបទ “ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក” ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom Meeting។ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ក្រមសីលធម៌ គឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន បើរក្សាតម្លៃបាន

    July 30, 2021
  • ព័ត៌មានជាតិ

    វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។ វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន

    July 30, 2021