- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិកចំនួន ១លាន៦ម៉ឺន១០០ដូស (១,០៦០,១០០) បានដឹកមកកម្ពុជារួចរាល់ហើយ ដោយជំនួយលើកទី១ ទទួលបានចំនួន ៤៥០,៥០០ដូស និងលើកទី២នេះ ចំនួន ៦០៩,៦០០ដូស។ យោងតាមការស្រាវជ្រាវ ដោយឯកឧត្តមបណ្ឌិត ហេង សុខគង់ (ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក) បានឲ្យដឹងថា វ៉ាក់សាំង Johnson & Johnson មានប្រសិទ្ធភាព៦៦.៣% ប្រឆាំងនឹងការឆ្លងនៃវីរុសកូវីដ-១៩(ក្រោយការចាក់បាន ១៤ថ្ងៃរួច) និងមានប្រសិទ្ធភាពខ្ពស់មិនឲ្យអ្នកឆ្លងវីរុសកូវីដ-១៩ ចូលមន្ទីរពេទ្យ ឬស្លាប់ (ក្រោយការចាក់រួចបានរយៈពេល៤សប្តាហ៍)។ ចំពោះវ៉ាក់សាំងកូវីដ១៩
August 2, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់រថយន្ត ៨៨គ្រឿង និងម៉ូតូ២១៦គ្រឿង ដែលបានល្មើសនឹងបម្រាមគោចរ កាលពីយប់ថ្ងៃទី១ សីហា ឆ្នាំ២០២១។ អ្នកដែលល្មើសបម្រាមគោចរ នឹងត្រូវផាកពិន័យ ម៉ូតូ ២០ ម៉ឺនរៀល ចំណែក រថយន្ត ១ លានរៀល ដោយគ្មានការលើកលែងឡើយ។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ ភ្លឺ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕
August 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន៦០៩,៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ ០០៖៤០នាទីអាធ្រាត្រចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លាន៦ម៉ឺន១០០ដូស (១,០៦០,១០០) ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដោយជំនួយលើកទី១ ទទួលបានរួចហើយចំនួន ៤៥០,៥០០ដូស និងលើកទី២នេះ ចំនួន
August 2, 2021 - កូវីដ-១៩
នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការប្រកាសរកឃើញករណីកូវីដវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី B.1.617.2 (Delta) ចំនួន១០៩ករណី នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ រូបតំណាង ដោយក្នុងនោះនៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងរីវុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន១៣នាក់ ក្នុងនោះពលករមកពីប្រទេសថៃ ៩នាក់ និង៤នាក់ជាករណីឆ្លងក្នុងសហគមន៍ ។ ចំណែកនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានរកឃើញ អ្នកឆ្លងកូវីដ១៩ បំប្លែងថ្មី Delta
August 2, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានឲ្យដឹងថា យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានធ្វើការយកសំណាកប្រជាពលរដ្ឋ ដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទ (Delta) ថ្មី។ គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីកូវីដវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី B.1.617.2 (Delta) ចំនួន១០៩ករណី នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៥ករណី ត្រូវបានរកឃើញនៅ មន្ទីរពេទ្យកាល់ម៉ែត្រលើអ្នកជំងឺខាងរោគស្រ្តី, បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, អ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី ១ នាក់ និងពលករមកពីថៃ ១នាក់។
August 2, 2021 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសដែលលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់ជូនបណ្តាញសារព័ត៌មាន បានឲ្យដឹងថា៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី (Delta) ចំនួន១០៩ករណី បន្ថែមទៀត នៅចន្លោះថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្នុងនោះក៏មានរាជធានីភ្នំពេញផងដែរ។សម្រាប់ថ្ងៃទី ៣១ កក្កដា ២០២១ រកឃើញលើពលករមកពីថៃ មណ្ឌលព្យាបាល សែនសុខ រាជធានីភ្នំពេញ ទីតាំងនៅរាជធានីភ្នំពេញ ,សម្រាប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន
August 1, 2021 - ព័ត៌មានជាតិ
ខេត្តកំពុងចាម៖ លោក ឡោ ចាន់លី អភិបាលនៃគណ:អភិបាលស្រុកព្រៃឈរ និងជាប្រធានអនុគណ:កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានអោយដឹងថានៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមការងាររបស់លោកបានចុះសិក្សាស្រាវជ្រាវរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ប្រភេទថ្មី (Delta) ឈ្មោះ ង៉ែត ស៊ីថា ត្រូវជាជីតា និងចៅឈ្មោះ លី សារ៉ាវត្តី នៅភូមិសេនសិនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ១៥នាក់ ។ ក្រុមការងារបានបញ្ចូនអ្នកប៉ះពាល់ផ្ទាល់ទាំង១៥នាក់ ទៅយកធ្វើសំណាកម៉ាស៊ីនធំ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក។ អភិបាលស្រុកព្រៃឈរបានបញ្ជាក់ថា ក្រុមគ្រួសារ និងអ្នកវិជ្ជមានកូវិដ១៩ បំប្លែងថ្មី ដែលតា
August 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានដឹកនាំមន្ត្រីជំនាញ មាន លោកនាយរងការិយាល័យ ចុះទៅធ្វើការស្រាវជ្រាវលើករណីអគ្គិភ័យឆាបឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ» ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១នេះ ដោយនៅក្នុងហេតុការណ៍មួយនេះ បានបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងរថយន្តក្រុង ២៣គ្រឿង ត្រូវអគ្គិភ័យឆេះបំផ្លាញ សរុបគិតជាទឹកប្រាក់ ១,៥លានដុល្លារ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
August 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្ត្រីអនាថាមានផ្ទៃពោះគ្រប់ខែម្នាក់ អាយុជាង៣០ឆ្នាំ បែកទឹកភ្លោះជិតឆ្លងទន្លេ នៅមុខសាលាទានមួយកន្លែង ត្រូវបានអ្នកធ្វើដំណើរឃើញ ក៏រាយការណ៍ប្រាប់វិទ្យុABC ជួយហៅឡានពេទ្យមកដឹកទៅមន្ទីរពេទ្យផង និងដឹងដល់ក្រុមអ្នកសារព័ត៌មានយើងចុះទៅរកគេឲ្យជួយទំរាំបាន គឺមានតែសុំបងប្រុសចិត្តល្អម្នាក់បើកម៉ូតូរ៉ឺម៉កទៅដឹកសាច់គោ ជួយដឹកទៅមណ្ឌលសុខភាព សង្គ្រោះអាយុជីវិតបានទាន់ពេលវេលាចៀសផុតពីគ្រោះថ្នាក់ សូមអរគុណក្រុមគ្រូពេទ្យសម្ដេចឪព្រែកថ្មី បានទទួលយកចិត្តទុកដាក់ជួយសម្រាលកូនឲ្យស្ត្រីខាងលើបានដោយជោកជ័យ ទាំងម្តាយ និងទារក មានសុខភាពល្អទៀតផង ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង០៣:២០នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចមុខសាលាឆទានមួយកន្លែងទល់មុខវត្តចំពុះក្អែក ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ប្រភពពីអ្នកជិតខាងបានប្រាប់ឲ្យដឹងថា ស្ត្រីអនាថារូបនោះបានចេញពីផ្ទះមកស្នាក់នៅសាលាឆទាននៅចំណុចកើតហេតុខាងលើជិត១ឆ្នាំហើយ រូបនាងជាមនុស្សផឹកស្រា និងប្រើប្រាស់គ្រឿងញៀនទៀតផង ។
August 1, 2021 - កូវីដ-១៩
នៅថ្ងៃទី01 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 671នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 758នាក់ និងមានអ្នកបាត់បង់ជីវិត 23នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 77,914នាក់, ករណីជាសះស្បើយសរុប 70,754នាក់ និងស្លាប់សរុប 1,420នាក់៕
August 1, 2021









