Khmernote Media
  • កូវីដ-១៩

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៦៥នាក់ និងមានអ្នកជាសះស្បើយ ០៩នាក់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត យោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១​និងពលករ វិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្រ្តីជនជាតិខ្មែរ ចំនួន ១៦៥នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

    August 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ព័ត៌មានពី រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានធ្វើការចុះយកសំណាកបងប្អូនអាជីវករលក់ដូរនៅផ្សាសិនជូរីផ្លាហ្សា ដែលមានទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវសហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កាកាប​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ ក្រោយមានការសង្ស័យមានករណីកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta។ ក្រោយប្រតិបត្តិការចុះយកសំណាកអាជីវកររួច នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ឲ្យដឹងថា ពុំមានករណី វិជ្ជមាន វីរុសកូវីដ-១៩ នៅផ្សារសិនជូរីផ្លាហ្សា សម្រាប់ការចុះធ្វើតេស្ដលើប្រជាពលរដ្ឋសរុបចំនួន ១៦២នាក់ ​កាលពីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ នោះទេ៕

    August 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ព័ត៌មានបឋមពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានចេញប្រតិបត្តិការ ស្វែងរកបុគ្គលសង្ស័យឆ្លង វីរុសកូវីដ-១៩ នៅ ​ផ្សារដើមគ ​ក្រោយពីមានអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ម្នាក់បានទៅទីតាំងខាងនេះ។ ចំពោះលទ្ធផលនៃការ នឹងផ្សាយជូននៅពេលក្រោយទៀត!

    August 3, 2021
  • កូវីដ-១៩

    នៅថ្ងៃទី03 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 577នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 628នាក់ និងមានអ្នកបាត់បង់ជីវិត 29នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 79,051នាក់, ករណីជាសះស្បើយសរុប 72,145នាក់ និងស្លាប់សរុប 1,471នាក់៕

    August 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ព័ត៌មានបឋមពី រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានកំពុងតែចុះយកសំណាកបងប្អូនអាជីវករនៅផ្សាសិនជូរីផ្លាហ្សា មានទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវសហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កាកាប​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ ក្រោយមានការសង្ស័យមានករណីកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta។ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ!

    August 3, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំង Oxford AstraZeneca ជាការបរិច្ចាគរបស់ចក្រភពអង់គ្លេសចំនួន ៤១៥.០០០ដូស ក្នុងក្របខណ្ឌទ្វេភាគី ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកមកដល់កម្ពុជានៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។ សូមជម្រាបថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    August 3, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើតនិងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម។ ជាមួយគ្នានោះខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ – បណ្ដាខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និងបណ្ដាខេត្តដទៃទៀតអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ

    August 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមាន ១ នាក់ នៅក្នុងប្រតិបត្តិការ ចុះធ្វើតេស្តលើបុគ្គលិក​ និង​សន្តិសុខ​នៅផ្សារទំនើប ឡាក់គី សាខារង្វង់មូលតាព្រហ្ម គល់ស្ពានជ្រោយចង្វារ សរុប​ចំនួន​ ៣៤​នាក់ កាលពីថ្ងៃទី ២ សីហា ក្រោយពីមាន អ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែង ថ្មី Delta បានចូលទៅទីតាំងនេះកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ទៀតថា ករណីរកឃើញវិជ្ជមាននេះ តែត្រូវរង់ចាំលទ្ធផលវិភាគពីមន្ទីរពិសោធន៍ថា ជាប្រភេទអ្វីសិន។ ករណីនេះស្ថិតនៅក្នុងការសង្ស័យនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅផ្សារទំនើប

    August 3, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើប LEXUS NX200t ដាច់ជា២កំណាត់ និងស្លាប់អ្នកបើកបរកៀបជាប់ក្នុងរថយន្ត បន្ទាប់ពីបើកបរក្នុងល្បឿនលឿន រេចង្កូតទៅបុកបង្គោលខ្សែភ្លើង និងបន្តទៅបុករះជញ្ជាំងខាងមុខហាងកាហ្វេបាក់បែកខ្ទេចខ្ចីរាយប៉ាយពេញលើរថយន្តដែលដាច់ជា២កំណាត់ខូចខាតខ្ទេចទាំងស្រុង និងបណ្ដាលឲ្យបុរសដែលជាអ្នកបើកបរ បានស្លាប់ចោលប្រពន្ធដែលទើបរៀបការយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៣:០៥នាទីជិតភ្លឺ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចហាងកាហ្វេយីហោ “The Week Cafe” លេីផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្តខាងលើម៉ាកឡិសស៊ីស (LEXUS NX200t) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-1056

    August 3, 2021
  • ព័ត៌មានជាតិ

    នៅយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានចុះធ្វើការយកសំណាកប្រជាពលរដ្ឋ ដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទថ្មី ( Delta ) នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះផងដែរ ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ៨ នាក់ (ស្រី ៥) នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យដែលជាប់ពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta កាលពីយប់ថ្ងៃទី ២ សីហា។

    August 3, 2021