Khmernote Media
  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្រោយពីច្បាប់ដែលដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០១៥ ត្រូវធ្វើវិសោធនកម្មរហូតដល់ចំនួន៤៨មាត្រា ក្នុងចំណោម៩២មាត្រា នៃច្បាប់ទាំងមូល។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្រោយបញ្ចប់ការពិភាក្សាសួរដេញដោលអស់រយៈពេល១៩លើក លើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធយល់ឃើញថា វិសោធនកម្មច្បាប់នេះ គួរតែស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ថ្មីពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយសារត្រូវកែប្រែខ្លឹមសារ ព្រមទាំងមានមាត្រាខ្លះត្រូវកែសម្រួលថ្មី និងមានបន្ថែមថ្មី។ ការឯកភាពលើសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំពោះការបង្កើតច្បាប់ឡើងវិញជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែសីហា

    August 5, 2021
  • ព័ត៌មានជាតិ

    លោកសាស្ត្រាចារ្យ ស្រី បណ្ដូល សហស្ថាបនិករបស់អង្គការ ហ្វាពន្លឺសិល្បៈ (Phare Ponleu Selpak) បានទទួលមរណភាពនៅល្ងាចថ្ងៃទ ៤ ខែសីហា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។ មហាជន និងអ្នកគាំទ្រ អង្គការ ហ្វាពន្លឺសិល្បៈ ទាំងអស់បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ស្ថាបនិករូបនេះ។ តាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អង្គការនេះបានឲ្យដឹងថា លោកសាស្ត្រាចារ្យ ស្រី បណ្ដូល បានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ កូវីដ-១៩ ដោយលោកបានតស៊ូយ៉ាងស្វិតស្វាញ ដោយមានការគាំទ្រពីសំណាក់ភរិយារបស់លោកនៅក្បែរជានិច្ច។ ស្ថានភាពរបស់លោកហាក់ដូចជាប្រសើរឡើងច្រើននៅរសៀលថ្ងៃទី៤ ខែសីហា ប៉ុន្តែគួរឱ្យស្តាយនៅល្ងាច ថ្ងៃដដែលសុខភាពរបស់លោកមានការធ្លាក់ចុះវិញយ៉ាងឆាប់រហ័ស។ យើងទាំងអស់គ្នាពិតជាមានការតក់ស្លុតនិងសោកស្តាយយ៉ាងខ្លាំង។ ដួងចិត្ត និងការអធិស្ឋានរបស់យើងគឺនៅជាមួយគ្រួសាររបស់លោក

    August 5, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល ៖ សេចក្ដីរាយការណ៍ព័ត៌មាន​បឋមបានឲ្យដឹងថា​ នាព្រលប់​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បញ្ជា​កម្លាំង​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ក្រុង​តា​ខ្មៅ រួម​ទាំង​មានការ​ចូលរួម​ពី​ប៉ុស្តិ៍​រដ្ឋបាល​តា​ខ្មៅ បាន​ចេញ​ប្រតិបត្តិការ​ឡោម​ព័ន្ធ​ទីតាំង​ហាង​បើក​លក់​គ្រឿង​ស្រវឹង ផឹកស៊ី យីហោ គោលដៅ​ចាស់ ដែល​បំពាន​ទៅ​នឹង​វិធាន​រដ្ឋបាល ។ សូមបញ្ជាក់ថា​ ភោជនីយដ្ឋាន​យីហោ “គោលដៅ​ចាស់” ​មាន​ទីតាំង​ស្ថិត​នៅ​ខាងកេីតផ្សារកាច់ជ្រុង ផ្លូវលេខ១១៣ ស្ថិតក្នុងភូមិ​តាខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​លួច​បើក​ឲ្យ​ភ្ញៀវ​ចូល​ផឹកស៊ី បំពាន​ទៅ​នឹង​វិធាន​រដ្ឋបាល ស្រប​ពេល​ដែល​សមត្ថកិច្ច អាជ្ញាធរ ក្រុម​គ្រូពេទ្យ

    August 4, 2021
  • ព័ត៌មានជាតិ

    ព័ត៌មានបឋម៖ យោងតាមហ្វេសបុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់នៅលើគណនីហ្វេសបុករបស់ឯកឧត្តមនាល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា៖ “មន្ទីរពេទ្យ Royal Phnom Penh បានទទួលសិទ្ធិអនុញ្ញាតអោយនាំចូល និងគ្រប់គ្រង វ៉ាក់សាំង PfizerBiontech ហេីយ និង Moderna ពីសហរដ្ឋ អាមេរិក ដល់អ្នកដែលអាចមានលទ្ធភាពនឹង ត្រូវការប្រភេទវាក់សាំងទាំងនេះ។ ត្រូវបង់ប្រាក់សម្រាប់វ៉ាក់សាំងទាំងនេះ”។ គួរបញ្ជាក់ផងដែរថា អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក បានធ្លាប់និយាយថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna

    August 4, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩០នាក់ និងមានអ្នកជាសះស្បើយ ២០៨នាក់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមកលទ្ធផលតេស្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ថ្មី ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករ វិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្រ្តីជនជាតិ ស្ត្រីជនជាតិខ្មែរ ចំនួន ១៩០នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖

    August 4, 2021
  • កូវីដ-១៩

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេក្ដីប្រកាសជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសួង ស្រុកក្រូចឆ្មារ ស្រុកអូររាំងឳ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ជ្រាបថា៖ ករណីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ​ យោងលទ្ធផល តេស្តរហ័សកូវីដ-១៩ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១០៦នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ

    August 4, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលបានឱ្យដឹងថា អាការៈអ្នកឆ្លងកូវីដ១៩ប្រភេទដែលតា គឺមិនខុសពីអ្នកជំងឺ កូវីដ១៩ផ្សេងទៀតនោះទេ បើទោះបីជាវីរុសប្រភេទនេះឆ្លងលឿនក៏ដោយ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកទទួល​​គ្រប់គ្រង​លើការព្យាបាលអ្នកជំងឺកូវីដ១៩ បានឱ្យដឹងថា ទោះបីវីរុសបំប្លែងថ្មីដែលតា មានលទ្ធភាព​​ឆ្លងលឿន ជាងវីរុសបំប្លែងថ្មីប្រភេទផ្សេងទៀតក៏ដោយ ក៏អាការៈរបស់អ្នកជំងឺ មិនខុសពីស្ថានភាពរបស់​​អ្នកជំងឺផ្សេងទៀតនោះទេ គ្រាន់តែនៅក្នុងការសម្រាកព្យាបាលត្រូវប្រើរយៈពេលយូរជាង​​ការព្យាបាលវីរុស ធម្មតា។ ឯកឧត្តមបន្តថា ចំពោះអ្នកជំងឺកូវីដ-១៩ប្រភេទដែលតា គឺក្រសួងបានដាក់ឱ្យពួកគាត់ សម្រាកព្យា​​បាលនៅ​​ដាច់ដោយឡែក ពីអ្នកជំងឺកូវីដ-១៩ប្រភេទផ្សេង ដើម្បីកាត់ផ្តាច់ការចម្លង​​រាលដាលនៃមេរោគដ៏​កាចសាហាវមួយនេះ។ ឯកឧត្តមបញ្ជាក់ទៀតថា សម្រាប់ការព្យាបាលអ្នកជំងឺប្រភេទដែលតា គឺដូចទៅនឹងការព្យាល​​បាលអ្នកជំងឺកូវីដ១៩ធម្មតា ក៏ប៉ុន្តែដោយសារ ភាពសាហាវនៃការចម្លងរបស់វីរុសនេះ ដូច្នេះក្រសួង​​សុខាភិបាល

    August 4, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កាលបរិច្ឆេទនៃការមកដល់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Asra Zeneca ដែលជំនួយរបស់ចក្រភពអង់គ្លេសផ្ដល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដែលមុននេះគ្រោងនឹងមកដល់កម្ពុជានាល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ត្រូវបានពន្យារពេល ទៅដល់រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១វិញ ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលការមកដល់នៃវ៉ាក់សាំងនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គួរបញ្ជាក់ដែរថា នៅក្នុងសន្និសីទសារព័ត៌មាននិងការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព កាលពីថ្ងៃទី០១

    August 4, 2021
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានចេញលិខិតស្តីអំពីការមិនគិតថ្លៃធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។ យោងតាមលិខិតបានឲ្យដឹងថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៕

    August 4, 2021
  • កូវីដ-១៩

    នៅថ្ងៃទី04 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 583នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 658នាក់ និងមានអ្នកបាត់បង់ជីវិត 17នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 79,634នាក់, ករណីជាសះស្បើយសរុប 72,803នាក់ និងស្លាប់សរុប 1,488នាក់៕

    August 4, 2021