Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី07 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 522នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 700នាក់ និងមានអ្នកបាត់បង់ជីវិត 11នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 81,335នាក់, ករណីជាសះស្បើយសរុប 74,745នាក់ និងស្លាប់សរុប 1,537នាក់៕

    August 7, 2021
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្ត្រាលហ្សេនីកា) ដូសជម្រុញ ឬដូសទី៣។ នៅក្នុងលិខិតនោះបានឲ្យដឹងថា យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្ត្រាហ្សេនីកា) ដូសជម្រុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) ដល់មន្ត្រីរាជការនៅខេត្តចំនួន០៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ

    August 7, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ Scoopy មួយគ្រឿងចូលគោលដៅអនុវត្តបម្រាមគោចរ របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ហើយសមត្ថកិច្ចហៅឲ្យឈប់ តែមិនព្រមឈប់ទេ បែរជាជិះត្រលប់ក្រោយ ហើយបន្ថែមល្បឿនយ៉ាងលឿន ទើបសមត្ថកិច្ចចេញម៉ូតូប្រដេញតាមឃាត់ឲ្យឈប់ ក៏នៅតែមិនព្រមឈប់ដែរ ទើបសមត្ថកិច្ចប្រដេញតាមរហូតទាល់តែជិះទៅបុកទ្វារផ្ទះរបស់ខ្លួន បណ្ដាលឲ្យដួល ហើយសមត្ថកិច្ចក៏ធ្វើការចាប់ឃាត់ខ្លួន និងណែនាំអោយត្រលប់ទៅកន្លែងគោលដៅវិញ តែបុរសម្នាក់នោះនៅតែមិនព្រមសហការជាមួយសមត្ថកិច្ចទៀត និងបានប្រកែកវែកញែកតឹង សរសៃក ដាក់សមត្ថកិច្ចវិញ ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង សមត្ថកិច្ចសុំគោលការណ៍យកម៉ូតូរបស់បុរសម្នាក់នោះត្រលប់មកកន្លែងគោលដៅវិញ ចំណែកបុរសម្នាក់នោះ មិនព្រមសហការជាមួយសមត្ថកិច្ចទេ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១០៖៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចមុខផ្ទះរបស់យុវជនដែលជិះរត់គេចនោះ ស្ថិតនៅខាងមុខសាលាកសិកម្មចំការដូង ផ្លូវបេតុង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    August 7, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមភាពធូរស្រាលនៃការរីករាលដាលជម្ងឺកូវីដ១៩ នៅសាធារណៈរដ្ឋឥណ្ឌា ក្រសួងសុខាភិបាលសូមប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជាចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក។ សេចក្តីប្រកាសនេះនឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង ២៣ និង៥៩នាទីថ្ងៃទី០៦ (០០ និង០១នាទី ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១ តទៅ៕

    August 7, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា​ បើមិនមានការប្រែ ប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ទេ វិថីតេជោ តំបន់ពយតាមូង នឹងត្រូវបានរៀបចំ ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។ ក្នុងឱកាស អញ្ជើញដឹកនាំមន្រ្តីជំនាញ ពាក់ព័ន្ធចុះត្រួត ពិនិត្យទីតាំងត្រៀមរៀបចំពិធី បុណ្យសមុទ្រនៅតាមបណ្តោយវិថីតេជោ តភ្ជាប់ពីវិថី ២ធ្នូ មកចុងផ្លូវ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នៅដំណាច់ឆ្នាំខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួល

    August 6, 2021
  • ព័ត៌មានជាតិ

    លោកគ្រូ ហៀក វណ្ណៈ នៅព្រឹកនេះបានថ្លែងអំណរគុណដល់លោក យូ សុខខេង នាយកសាលា ពន្លកខ្មែរ ដែលបានយកជំនួយនិងថវិកាមួយចំនួនជូនលោកនិងក្រុមគ្រួសារដែលកំពុងព្យាបាលជំងឺនៅវិទ្យាល័យ ព្រហ្មនិមិត្ត ក្រុងប៉ោយប៉ែត។ លោកគ្រូ ហៀក វណ្ណៈ ជាមន្ត្រីចូលនិវត្តន៍និងជាគ្រូនៅអតីតវិទ្យាល័យ ប៉ោយប៉ែតក្រុង គាត់បង្រៀនកម្រិតអនុវិទ្យាល័យ។ បើតាមលោកឆន ឈឺន ជាមិត្តរួមការងារជាមួយលោកគ្រូបានអោយ ដឹងថាលោកគ្រូ ហៀក វណ្ណៈ ហៅ លោកគ្រូ តា គឺជាគ្រូគណិតវិទ្យា ដ៏ស្លូត និងមាន សីលធម៌ខ្ពស់ គាត់តែងតែ បង្រៀន គ្រូៗ និងសិស្សជំនាន់ក្រោយនូវបទពិសោធន៍ល្អៗ

    August 6, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានសម្រេចបិទផ្សារតាយ៉ាវ ស្ថិតនៅក្នុង ឃុំប្ញស្សីក្រោក នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីមន្ត្រីសុខាភិបាល និងអាជ្ញាធរ បានចុះទៅយកសំណាកធ្វើតេស្តរហ័ស រកឃើញអាជីវករចំនួន១៦នាក់ វិជ្ជមានជំងឺកូវីដ១៩ នោះ។ អភិបាលស្រុកមង្គលបូរី លោករ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា អាជ្ញាធរបានបិទខ្ទប់ ផ្សារតាយ៉ាវនេះ នៅម៉ោង៥៖០០ទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ហើយក្រុមមន្ត្រី សុខាភិបាលបានធ្វើការយកសំណាកធ្វើតេស្តរហ័ស លើអាជីវករលក់ដូរនៅផ្សារនេះ ចំនួន ៣២៦នាក់ ដោយបានរកឃើញវិជ្ជមានជំងឺកូវីដ១៩

    August 6, 2021
  • កូវីដ-១៩

    ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ​ និងសាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៣១៨នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងពលករ វិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្រ្តីជនជាតិខ្មែរ ចំនួន ១៨៥នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

    August 6, 2021
  • កូវីដ-១៩

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០០នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ ករណីទី១ ដល់ទី១៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី១៥ ដល់ទី១៩ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី ករណីទី២០ ដល់ទី២៤ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក និងករណីទី២៥ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក។ ក្នុងនោះ ករណីទី២៦ ដល់ទី៣២ ជាករណីឆ្លងបន្តពីសពឈ្មោះ លីវ សារ៉ែន និងករណីទី៣៣

    August 6, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅថ្ងៃទី៤ ខែសីហា ក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ៣១នាក់ (ស្រី១៦នាក់) និងលើអាជីវករលក់នំបញ្ចុះស្រុកនៅក្នុងផ្សារតូចទួលសង្កែរាជធានីភ្នំពេញ ១នាក់ (ប្រុស) ហើយនៅថ្ងៃទី៥ ខែសីហា ប្រទេសកម្ពុជា បានរកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន ០២នាក់ (ស្រី០២នាក់) ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន២៤នាក់ (ស្រី១០នាក់) និងពលករមកពីប្រទេសថៃចំនួន ០៩នាក់ (ស្រី៦នាក់) ដែលមានលំអិតដូចខាងក្រោម៖ គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា

    August 6, 2021