សង្គម

ទឹកចិត្តគ្រូបង្រៀន! គ្រូគណិតម្នាក់ទោះបីខ្លួនកើតកូវីដ ក៏នៅឆ្លៀតបង្រៀនសិស្សតាមអនឡាញចេញពីកន្លែងព្យាបាលកូវីដ

BY
Khmernote Media
August 6, 2021

ខេត្តបន្ទាយមានជ័យ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបភាពរបស់ទឹកចិត្តគ្រូបង្រៀនម្នាក់ ទោះបីជារូបលោកកំពុងតែមានវិជ្ជមាន និងកំពុងតែព្យាបាលជំងឺកូវីដ១៩ ក៏ដោយ ក៏រូបលោកតែឆ្លៀតខិតខំបង្រៀនកូនសិស្សតាមអនឡាញដែរ។

តាមរយៈម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhoeun Charly Hailin បានឲ្យដឹងថា ទោះបីជាកើតកូវីដ១៩ (កម្រិតស្រាល) ក៏លោកគ្រូ នៅតែឆ្លៀតបង្រៀនតាមអនឡាញពីកន្លែងព្យាបាលដែរ (បើមិនបង្រៀនគាត់អផ្សុក)។ លោកគ្រូ ហៀក វណ្ណៈ (ហៅ លោកគ្រូ តា) គឺជាគ្រូ (គណិតវិទ្យា)ដ៏ស្លូត និងមានសីលធម៌ខ្ពស់ គាត់តែងតែបង្រៀន គ្រូ ប្អូនៗ ក្មួយៗ ជំនាន់ក្រោយនូវបទពិសោធន៍ល្អៗ ទាក់ទង នឹងការបង្រៀន និងបំណិនជីវិតជាច្រើន។ លើសពីនេះគាត់បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនក្នុងក្រុងប៉ោយប៉ែត រីឯអតីតសិស្សរបស់គាត់បានចាំនូវពាក្យស្លោក និងទ្រឹស្តីគាត់ជាច្រើន៕

Share This Post: