ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរទីក្រុងហូជីមិញ សម្រេចបន្តបិទខ្ទប់ក្រុងរយៈពេល ១ខែបន្ថែមទៀត ចាប់ពីថ្ងៃនេះទៅ, ពលរដ្ឋខ្មែរនៅវៀតណាមមានករណីបន្ទាន់អាចទាក់ទងលេខទូរស័ព្ទ២ខ្សែនេះបាន

    BY Khmernote Media August 15, 2021
    អាជ្ញាធរទីក្រុងហូជីមិញ សម្រេចបន្តបិទខ្ទប់ក្រុងរយៈពេល ១ខែបន្ថែមទៀត ចាប់ពីថ្ងៃនេះទៅ, ពលរដ្ឋខ្មែរនៅវៀតណាមមានករណីបន្ទាន់អាចទាក់ទងលេខទូរស័ព្ទ២ខ្សែនេះបាន

    ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋ សិក្ខាកាមនគរបាលជាតិ សិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញ មេត្តាជ្រាបថា យោងគេហទំព័រសារព័ត៌មាន thanhnien.vn ចុះផ្សាយនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម Phan Van Mai អនុលេខាបក្សអចិន្ត្រៃយ៍ទីក្រុងហូជីមិញ បានថ្លែងថា

    ដើម្បីសម្រេចទិសដៅប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងគ្រប់គ្រងស្ថានការណ៍ឲ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមបទបញ្ជារបស់រដ្ឋាភិបាលវៀតណាម អាជ្ញាធរទីក្រុងហូជីមិញ បានសម្រេចបន្តអនុវត្តបទបញ្ជាលេខ ១៦ ស្តីពីការរក្សាគម្លាតសង្គម (បិទខ្ទប់ក្រុង) រយៈពេល ១ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះ សំដៅទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ១៩ ដើម្បីការពារជីវិត សុខមាលភាពរបស់ប្រជាជន និងកាត់បន្ថយការស្លាប់ជាអតិបរមា។

    ក្នុងករណីបន្ទាន់សូមទាក់ទងលេខទូរស័ព្ទ (+84) 2838292751 ឬ លោក ព្រីង សុខ កុងស៊ុល ០៣៩ ៩៥៥៦៣៧៧ ឬ អាសយដ្ឋាអ៊ីម៉ែល camcg.hcm@mfaic.gov.kh៕

    Share This Post: