- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា «ផ្សារព្រះដាក់»ត្រូវបានអនុញ្ញាតឱ្យដំណើរការវិញហើយ តែត្រូវគោរពតាមគោលការណ៍សុវត្ថិភាព និងរៀបចំលក់ដូរតាមគន្លងថ្មី ដោយធ្វើការឆ្លាស់វេនគ្នា និងរក្សាគម្លាតរវាងរានលក់នីមួយៗ ដើម្បីបញ្ចៀសហានិភ័យនៃការផ្ទុះឆ្លងថ្មីនៅក្នុងផ្សារម្តងទៀត។ ដោយមានការទទូចស្នើសុំពីសំណាក់បងប្អូនអាជីវករដែលមិនទាន់អាចទៅលក់ដូរគ្រប់ៗគ្នានៅក្នុុងផ្សារចាស់វិញបាន ដោយហេតុតែកន្លែងមានកំណត់ រដ្ឋបាលស្រុកបានសម្រេចបន្តដំណើរការ«ផ្សារក្រមួនព្រះដាក់»ជាបណ្តោះអាសន្នមួយរយៈពេលទៀត ដើម្បីរំលែកអ្នកលក់ខ្លះចេញមកផ្នែកខាងក្រៅ ក៏ដូចជាបន្តផ្តល់ជម្រើសដែលមានសុវត្ថិភាពជូនដល់ពុកម៉ែបងប្អូននៅក្នុងឃុំព្រះដាក់ ក្នុងការស្វែងរកទិញរបស់របរដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ខ្លួន ទម្រាំដល់មានការប្រាកដក្នុងចិត្តថា ហានិភ័យនៃការឆ្លងនៅក្នុងសហគមន៍អាចគ្រប់គ្រងបានទាំងស្រុង៕
August 18, 2021 - ព័ត៌មានជាតិ
យោងតាមការនៅលើគណនីហ្វេសប៊ុក ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា មន្ទីរព័ត៌មានខេត្តសៀមរាប សូមគោរពឯកឧត្តម សូមរាយការណ៍ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលលួចបង្កប់ដឹកសត្វតុកកែ ជិតមួយពាន់ក្បាល ដែលសមត្ថកិច្ចថា អំពើល្មើសច្បាប់ ! លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលលួចបង្កប់ដឹកសត្វតុកកែ ដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ
August 18, 2021 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយជូនដល់សាធារណជនស្តីពី សន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យ UV ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅចន្លោះម៉ោង ១០ព្រឹក ដល់ម៉ោង ០២ រសៀល។ ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះនឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ៕
August 17, 2021 - ព័ត៌មានជាតិ
យោងតាមផេក កាកបាទក្រហមកម្ពុជា-Cambodian Red Cross បានឲ្យដឹងថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។ ផ្លែមៀនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោន នឹងចែកចាយជូនខាងក្រោម៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ ទី១៖
August 17, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ សាលាខណ្ឌទួលគោក នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ បានទទួលដំណឹងថា មានអ្នកពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ដែលស្ថិតនៅលើផ្លូវ223 ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពេលនេះ សមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យ ធ្វើការយកសំណាកប្រជាពលរដ្ឋនៅជុំវិញទីតាំងខាងលើ៕
August 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារតាមលិខិតជូនឯកឧត្តម មីង អោងលាំង មេដឹកនាំមីយ៉ាន់ម៉ា បានបញ្ជាក់ថា ថវិកា ២០ម៉ឺនដុល្លារ កម្ពុជាឧបត្ថម្ភនេះ គឺជាបន្ថែមពីលើប្រាក់ ១០ម៉ឺនដុល្លារ ដែលកម្ពុជាបានផ្តល់ទៅមីយ៉ាន់ម៉ា តាមរយៈអាស៊ាន។ ក្នុងសារលិខិតនោះបានបញ្ជាក់ថា គ្រឿងបរិក្ខារដែលឧត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដាំរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន
August 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមប្រភពពីខុទ្ទកាល័យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន ដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ
August 17, 2021 - ព័ត៌មានជាតិ
ប្រទេសកម្ពុជានៅតែស្ថិតនៅលំដាប់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនាមជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស (២ដូស) បន្ទាប់ពីប្រទេសសិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ reportingasean.net កាលពីពេលថ្មីៗនេះ។ គេហទំព័រនេះបានបញ្ជាក់ផងដែរថា ប្រទេសសិង្ហបុរីដែលជាប្រទេសឈានមុខគេក្នុងការចាក់វ៉ាក់សាំង បានផ្តល់វ៉ាក់សាំងពេញលេញដល់ប្រជាជនខ្លួន បានប្រមាណជិតពីរភាគបី នៃប្រជាជនសរុបហើយ ខណៈប្រទេសកម្ពុជាវិញ បានចាក់វ៉ាក់សាំងគ្រប់ដូសដល់ប្រជាជនច្រើនជាង ៤១ភាគរយ កាលពីប៉ុន្មានថ្ងៃមុននេះ។ ចំណែកឯប្រទេសហ្វីលីពីន ក៏កំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ដែរ ចាប់ពីដើមខែកក្កដាមក ខណៈប្រទេសថៃ ក៏ដូចគ្នា បើទោះបីចំនួនប្រជាជនដែលទទួលបានវ៉ាក់សាំងគ្រប់ដូស នៅមានកម្រិតទាបជាង ១០ភាគរយ ក៏ដោយ។ ចំពោះប្រទេសវៀតណាមវិញ នៅតែស្ថិតនៅលំដាប់ក្រោមគេដដែល»។ គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ប្រជាជនកម្ពុជាចំនួន ៨
August 17, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង០៩ និង២០នាទីព្រឹកថ្ងៃអង្គារ៏ ទី១៧ ខែសីហា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះមកផ្សព្វផ្សាយ រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ មកយកសំណាកប្រជាពលរដ្ឋជាអាជីវករ លក់ដូរនៅផ្សារបឹងទំពន់ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយ អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ដែលបានចូលមកទិញសម្ភារៈក្នងផ្សារ ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ សូមរងចាំព័ត៌មានលំអិតពេលក្រោយ!
August 17, 2021 - កូវីដ-១៩
នៅថ្ងៃទី17 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 556នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 716នាក់ និងមានអ្នកបាត់បង់ជីវិត 14នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 86,597នាក់, ករណីជាសះស្បើយសរុប 81,918នាក់ និងស្លាប់សរុប 1,718នាក់៕
August 17, 2021









