- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់របស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ និងខេត្តតាកែវ នៅតែបន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ០៦ទីតាំង បន្ថែមទៀត ដែលប្រកបអាជីវកម្មមិនសុចរិត ពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដែលកំណត់ដោយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
August 20, 2021 - កូវីដ-១៩
នៅថ្ងៃទី20 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 519នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 553នាក់ និងមានអ្នកបាត់បង់ជីវិត 15នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 88,242នាក់, ករណីជាសះស្បើយសរុប 83,851នាក់ និងស្លាប់សរុប 1,762នាក់៕
August 20, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរចំនួន០៣នាក់ ម្តាយនិងកូនបានបាត់បង់ជីវិតដោយជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១ ក្នុងទឹកដីថៃ ស្ថិតនៅភូមិណាង៉ាម ឃុំតាប់ប្រាយ៉ា ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ។ ប្រភពពីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ ជនរងគ្រោះទាំង០៣នាក់ម្តាយនិងកូន មាន៖១-ឈ្មោះ ជួន ចាន់កុងអាយុ២៤ឆ្នាំ ជាម្តាយនិងកូន០២នាក់ទៀត១-ឈ្មោះហេង បូណា ភេទស្រីអាយុ០៣ឆ្នាំ,២- ឈ្មោះ ហេង សេងមុន្នី អាយុ០២ខែ ទាំង០៣នាក់ម្តាយនិងកូន មានស្រុកកំណើតរស់នៅភូមិសាមគ្គី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រភពដដែលបានបញ្ជាក់ថា៖ មូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើករថយន្តឈ្នួលជាជាតិថៃ បើករថយន្តមានល្បឿនលឿន រថយន្តបានរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកស្លាប់អ្នករួមដំណើរជាជនខ្មែរ០៣នាក់ម្តាយនិងកូន
August 20, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ខណៈពេលដែលមន្ត្រី ក.ប.ប. ប្រចាំសាខាខេត្តបន្ទាយមានជ័យបានកំពុងចុះប្រតិបត្តិការឃ្លាំពិនិត្យទីផ្សារក៏ប្រទះឃើញសកម្មភាពឈ្មួញកំពុងតែជញ្ជូនទំនិញចេញពីមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន។ ដោយមានការសង្ស័យ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ និងយកគំរូអាល់កុលមួយចំនួនមកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច។ តាមលទ្ធផលនៃការវិភាគបានបង្ហាញថាអាល់កុលនោះគឺជាអាល់កុលក្លែងក្លាយ (មេតាណុល) បន្ទាប់មកមន្ត្រីជំនាញក៏បានដកហូតយកអាល់កុលចំនួន ៩៦០លីត្រ មករក្សាទុក ដើម្បីដោះស្រាយទៅតាមនីតិវិធី ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
August 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៦ និង២០នាទីព្រឹក ថៃ្ងព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះលេខ៤E ផ្លូវ៤០៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ – ម្ចាស់ទីតាំងឈ្មោះ:Chen You Bing ភេទ ប្រុស អាយុ ៥១ ឆាំ្ន ។
August 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឡើងផ្លោះរបងចូលលួចសំភារៈក្នុងសាលាភាសាចិនមួយកន្លែង ឈ្មោះ”ចុងហ្វា” ស្ថិតនៅផ្ទះលេខ១៣៤២ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន២លើកហើយគេចខ្លួនបាត់មួយថ្ងៃក្រោយមកក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាបាន ក៏តាមឃាត់ខ្លួនយកមកសួរនាំតែម្ដង។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងវេលាម៉ោង០២:៣០នាទីរំលងអធ្រាត្រថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវលំមួយកន្លែង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ចាន់ សុភ័ក្រ ហៅ ”ជា” ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
August 20, 2021 - កូវីដ-១៩
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រពលរដ្ឋ និងសាធារណៈជនឲ្យបានជ្រាបថានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៥៣នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ៣១៤នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
August 19, 2021 - ព័ត៌មានជាតិ
រាជធានភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងឱកាសបន្តនាំយកអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះថា រាល់ការចាក់វ៉ាក់សាំង និងគ្រប់ប្រភេទនៃវ៉ាក់សាំង គឺតែងតែមានប្រតិកម្មឆ្លើយតបតិចឬច្រើន ហើយការដែលមានប្រតិកម្មនេះ ក៏អាស្រ័យទៅលើប្រភេទនៃវ៉ាក់សាំងនីមួយៗផងដែរ។ លោកជំទាវបានពន្យល់បន្ថែមថា
August 19, 2021 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ មន្ទីរពេទ្យខេត្តស្ទឹងត្រែង បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ដែលជាអ្នកជំងឺមានផ្ទុកកូវីដ-១៩ ប្រភេទថ្មី (Delta) ដែលបានសម្រាកព្យាបាល នៅមណ្ឌលចត្តាឡីស័កកម្រិត២ សាលាគរុកោសល្យភូមិភាគស្ទឹងត្រែង បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានសម្រាកព្យាបាលអស់រយៈពេល ២២ថ្ងៃ។ អ្នកជំងឺទាំង២នាក់នេះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្ទឹងត្រែង អនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះផងដែរ នឹងបានណែនាំអោយធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព និងអនុវត្តវិធានការណ៍សុខាភិបាល ៣ការពារ និង៣កុំ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា
August 19, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ធ្វើការយកសំណាក អាជីវករផ្សារ៧មករា (ទល់មុខផ្សារទួលគោក) ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ករណីពាក់ព័ន្ធអ្នកជំងឺម្នាក់បានទៅទិញម្ហូបនៅផ្សារ៧មករា អ្នកជំងឺខាងលេី ជាប្រភេទកូវីដ-១៩ បំប្លែងថ្មី អាល់ហ្វា (ALPHA)។ យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងមុននេះបន្តិចថា សូមអបអរសាទរ! អាជីវករដែលលក់ដូរនៅផ្សារ៧មករា បន្ទាប់ពីយកសំណាក គឺអវិជ្ជមានទាំងអស់សរុប252នាក់៕
August 19, 2021









