- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកកម្មករចំនួន ១៩៧នាក់ ដែលពាក់ពន្ធ័និងករណីបំប្លែងថ្មី Delta នៅការដ្ឋានសាងសង់រោងកុន ផ្សារទំនើបជីបម៉ុងសែនសុខ ដែលមានទីតាំងស្ថិតនៅ ផ្លូវម៉ុងរិទ្ធី សង្កាត់ភ្នំពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្មករចំនួន ០៤នាក់ តេស្តរកឃើញវិជ្ជមានកូវីដ១៩។ អាជ្ញាធរសំណូមពរដល់ប្រជាពលរដ្ឋដែលពាក់ពន្ធ័ជាមួយកម្មករនៅទីតាំងខាង តាមដានសុខភាពរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព!! សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!
August 22, 2021 - កូវីដ-១៩
នៅថ្ងៃទី22 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 496នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 575នាក់ និងមានអ្នកបាត់បង់ជីវិត 14នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 89,231នាក់, ករណីជាសះស្បើយសរុប 85,081នាក់ និងស្លាប់សរុប 1,792នាក់៕
August 22, 2021 - រៀនធ្វើម្ហូប
បុកបង្គាស្រស់ជាម្ហូបមួយប្រភេទដែលមានរសជាតិឆ្ងាញ់ ជាពិសេសអ្នកចូលចិត្តម្ហូបឆៅ ហីរឆ្ងាញ់ ហើយបងប្អូនទាំងអស់គ្នាអាចរៀនធ្វើខ្លួនឯងបានយ៉ាងងាយស្រួលដោយគ្រាន់តែមានគ្រឿងផ្សំដូចខាងក្រោម៖ *គ្រឿងផ្សំ o បង្គាស្រស់ ៥០០ក្រាម o ទឹកប្រហុកថៃ ១ចានចង្កឹះ o ទឹកត្រី ២ស្លាបព្រាបាយ o ខ្ទឹមស ៥គ្រាប់ o ស្ករត្នោត ១កូនចានតូច o គ្រាប់កន្ធំថេត ១កូនចាន o ប៉េងប៉ោះ តាមចំណូលចិត្ត o ប៊ីចេង ១ស្លាបព្រាបាយ o ក្រូចឆ្មា ២ផ្លែ o ម្ទេសស្រស់
August 21, 2021 - រៀនធ្វើម្ហូប
ថ្ងៃនេះដែរក្រុមការងារ Food Mention ដោយខ្មែរណូត បាននាំយកមុខម្ហូបថ្មីមួយដែលមានឈ្មោះថា “ត្រីចំហុយក្រូចឆ្មា” ដែលជាមុខម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់ ហើយអាចរៀនធ្វើនៅផ្ទះបានយ៉ាងងាយស្រួល៖ តោះសូមមើលតាមវិធីណែនាំដូចខាងក្រោម៖ *គ្រឿងផ្សំ ត្រីឆ្ពុង 1ក្បាល (ប្រើត្រីទីឡាបយ៉ាឬត្រីអ្វីក៏បានតាមចំណូលចិត្ត) ទឹកត្រី 2ស្លាបព្រាបាយ ក្រូចឆ្មា 3-4ស្លាបព្រាបាយ ស្ករស 1ស្លាបព្រាបាយ ម្ទេសចិញ្ច្រាំម៉ត់ 2ស្លាបព្រាបាយ ខ្ទឹមសចិញ្ច្រាំម៉ត់ 2ស្លាបព្រាបាយ ជីវ៉ាន់ស៊ុយ 1ដើម គល់ស្លឹកគ្រៃ ½ ដើម *វិធីធ្វើ ធ្វើត្រីហើយសំអាតត្រីលាងជាមួយអំបិលអោយស្អាត រួចយកឬសជីវ៉ាន់ស៊ុយនិងគល់ស្លឹកគ្រៃដំរួចញាត់ចូក្នុងពោះត្រី រួចយកទៅចំហុយប្រើរយះពេលប្រមាណជា20-30នាទី លាយទឹកត្រី ក្រូចឆ្មា
August 21, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅនិងពាក់ព័ន្ធទីតាំងបុរីពិភពថ្មីគួស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមូលហេតុ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ។ សូមបងប្អូនដែលពាក់ព័ន្ធនឹងទីតាំងខាងលើ មេត្តាតាមដានសុខភាពរបស់ខ្លួនដើម្បីសុវត្ថិភាព។ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! អនុវត្តវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា សូមអរគុណ ៕ ប្រភព៖
August 21, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការប្រកាសព័ត៌មានពី រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩២នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះក្នុងនោះរួមមាន៖ – អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ០៩នាក់ មានប្រភពចម្លងចេញពីផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប – អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៧១នាក់ មានប្រភពចម្លងចេញពីផ្សារពួក ក្នុងឃុំពួក ស្រុកពួក – អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ជាអ្នកដំណើរមកពីខេត្តកំពង់ឆ្នាំង – អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន
August 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីជូនដំណឹង ឲ្យបានជ្រាបថា សាធារណជន អាចមកទទួលយក ឬបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ជារៀងរាល់ថ្ងៃចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង៨ព្រឹក ដល់ ៦ល្ងាច ដោយមិនកំណត់លក្ខខណ្ឌ។ ដើម្បីបញ្ជាទិញសូមចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ / ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧ ។
August 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា តាមកម្មវិធីដែលបានគ្រោងទុក នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូហ្វាម ចំនួន ៥០០,០០០ ដូស ជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ជូនក្រសួងការពារជាតិកម្ពុជា។ សូមជម្រាបថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុប១៨.៧លានដូស ក្នុងនោះ៣.២លានដូសជាជំនួយឥតសំណង និង១៥.៥លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា។
August 21, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ព្រឹកនេះវេលាម៉ោង ១០ និង០០ នាទី ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកប្រជាពលរដ្ឋ ដែលរស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលមានព្រំប្រទល់ជាប់គ្នា។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ព័ន្ធទីតាំងខាងលើ មេត្តាតាមដានសុខភាពរបស់ខ្លួនរយៈពេល២១ថ្ងៃ ដើម្បីសុវត្ថិភាព ហើយសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕
August 21, 2021 - កូវីដ-១៩
នៅថ្ងៃទី21 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 493នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 655នាក់ និងមានអ្នកបាត់បង់ជីវិត 16នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 88,735នាក់, ករណីជាសះស្បើយសរុប 84,506នាក់ និងស្លាប់សរុប 1,778នាក់៕
August 21, 2021









