Khmernote Media
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ ខណៈមេឃកំពុងភ្លៀង មានរថយន្ត HILUX Revo ពាក់ស្លាកលេខរដ្ឋ06 ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុកខឿនបង្កាន់ដៃស្ពានដែកបាឡេពេញទំហឹង បណ្ដាលឲ្យបាក់កាឡេកង់មុខនិងខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ និងរថយន្តផ្ទុះពោងសុវត្ថិភាពទើបមិនបណ្ដាលឲ្យអ្នកបើកបររងរបួសអ្វីឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅ ចំណុចលើស្ពានដែកបាឡេ (ផ្នែកខាងកើត) ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក HILUX REVO ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ06 2-0223 ជារបស់ក្រសួងការពារជាតិ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរឡើងស្ពានបាឡេដែក

    August 24, 2021
  • រៀនធ្វើម្ហូប

    “បាយឆាត្រីខកំប៉ុង” ជាម្ហូបសាមញ្ញមួយតែមានរសជាតិឆ្ងាញ់ ដែលវាសាកសមបំផុតក្នុងរដូវកាលកូវីដ-១៩ នេះតែម្តងជាពិសេសមិនថាបងៗបុរស រឺក៏ស្ត្រីនោះទេអាចរៀនធ្វើម្ហូបមួយនេះដើម្បីបរិភោគក្នុងគ្រួសារ រឺក៏ខ្ចប់យកទៅបរិភោគនៅកន្លែងធ្វើការ។ ដើម្បីជ្រាបច្បាស់សូមអានការណែនាំនៅខាងក្រោម៖ *គ្រឿងផ្សំ បាយស ២០០ក្រាម សាច់ត្រីខកំប៉ុង ១កំប៉ុង ទឹកត្រីខកំប៉ុង ៣ស្លាបព្រាបាយ ប្រេងឆា ២ស្លាបព្រាបាយ ខ្ទឹមចិញ្ច្រាំ ៣គ្រាប់ ខ្ទឹមក្រហមហាន់ល្អិតៗ ៦គ្រាប់ ម្ទេសខ្មាំងហាន់ល្អិតៗ ១០គ្រាប់ ម្ស៉ៅស៊ុប ½ ស្លាបព្រាតែ អំបិល ½ ស្លាបព្រាតែ ស្ករស ១ស្លាបព្រាតែ ស្លឹកខ្ទឹមហាន់ល្អិត ២ដើម ជីវ៉ាន់សុយ ១ដើម

    August 24, 2021
  • កូវីដ-១៩

    នៅថ្ងៃទី24 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 466នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 512នាក់ និងមានអ្នកបាត់បង់ជីវិត 13នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 90,107នាក់, ករណីជាសះស្បើយសរុប 86,130នាក់ និងស្លាប់សរុប 1,821នាក់៕

    August 24, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩៣នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០៩នាក់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ករណីទី១ ដល់ទី៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៩ ដល់ទី៥១ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី៥២ ដល់ទី៥៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង។ ចំពោះករណីទី៥៤ មានប្រភពចម្លងបន្តពីអ្នកដំណើរមកពីខេត្តបាត់ដំបង និងករណីទី៥៥ ដល់ទី៩៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយទេ។ អ្នកជាសះស្បើយទាំង២០៩នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក

    August 24, 2021
  • ព័ត៌មានជាតិ

    កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានធ្វើការចុះយកសំណាកប្រជាពលរដ្ឋដែលរស់នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា លទ្ធផលករណីកូវីដ-១៩ បំប្លែងថ្មី Delta នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ៩១៤នាក់។ ក្រុមគ្រូពេទ្យបានអំពាវនាវ សូមប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឫបានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    August 24, 2021
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២ ដែលមានរយៈពេលសរុប ២១ថ្ងៃ មានដូចខាងក្រោម៖​ + ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសកល សម្រាក០១ថ្ងៃ + ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក០១ថ្ងៃ + ថ្ងៃទី ០៨ មីនា ទិវាអន្តរជាតិនារី សម្រាក០១ថ្ងៃ + ថ្ងៃទី ១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

    August 24, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេចបិទខ្ទប់ផ្សារចក្រី ក្នុងភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលជាទីតាំងមានជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” នៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត៕

    August 24, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឲ្យដឹងថា នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់។ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនក៏ប្រទះឃើញមានករណីនេះកើតមានពិតប្រាកដមែន។ ភ្លាមនោះកម្លាំងល្បាតធ្វើការបង្ក្រាបបានជាក់ស្តែង នៅចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១២៖៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ

    August 24, 2021
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១។ ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាកម្រិតខ្លាំង ទន្ទឹមនោះក៏សង្ឃឹមននឹងអាចកើតអាចនៅជ្រលងសម្ពាបទាប ITCZ សារជាថ្មីផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    August 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា ថ្លែងក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ជំនួយរដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ដរាបណាជំងឺវីរុសកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ឯកឧត្តម បានបញ្ជាក់ថា ចិនតែងតែចាត់ទុកការលំបាករបស់ប្រជាជនកម្ពុជា ជាការលំបាករបស់ប្រជាជនចិន ក្នុងនាមជាមិត្តដែកថែប ចិននៅតែជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាជាបន្តបន្ទាប់

    August 23, 2021