- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញសហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរដែនដី បានធ្វើសកម្មភាពស្តារប្រឡាយមេជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ខណៈដែលសកម្មភាពស្តារប្រឡាយមេទាំងនេះនឹងបញ្ចប់នៅបំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។ ប្រឡាយទឹកដែលក្រុមការងារបានអនុវត្តរួចរាល់និងកំពុងអនុវត្តការងារស្តារនៅពេលនេះ រួមមានប្រឡាយមេទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានជិត១០០ភាគរយហើយ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខណ្ឌមានជ័យទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ។ ប្រឡាយមេទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជ័យ
August 26, 2021 - កូវីដ-១៩
នៅថ្ងៃទី26 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 423នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 291នាក់ និងមានអ្នកបាត់បង់ជីវិត 6នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 90,958នាក់, ករណីជាសះស្បើយសរុប 86,993នាក់ និងស្លាប់សរុប 1,841នាក់៕
August 26, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានទាន់ពេលវេលា ក្រសួងបើកទូលាយចែកចាយឧបករណ៍តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឪសថស្ថាន ឪសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័ស២ប្រភេទដូចខាងក្រោម៖ ១- ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិនៅប្រទេសកូរ៉េ ១ប្រអប់ មាន២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ៣,៧ ដុល្លារអាមេរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ) ២- ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen Antigen Test
August 26, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងទៅ ដែលខកខានមិនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ អាចទៅទទួលការចាក់វ៉ាក់សាំងបានចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី នៅតាមមន្ទីពេទ្យបង្អែកចំនួន ០៨ ទីតាំងរួមមាន៖ ១.មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ២.មន្ទីរពេទ្យបង្អែកចតុមុខ ៣.មន្ទីរពេទ្យបង្អែកដង្កោ ៤.មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ៥.មន្ទីរពេទ្យបង្អែកច្បារអំពៅ ៦.មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៧.មន្ទីរពេទ្យបង្អែកព្រែកព្នៅ ៨.មន្ទីរពេទ្យបង្អែកសម្ដេចឳ-សម្ដេចម៉ែ សូមបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អញ្ជើញមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ និងសូមមាតាបិតា និងអាណាព្យាបាលទាំងអស់នៅរាជធានីភ្នំពេញនាំបុត្រធីតា និងសាច់ញាតិរបស់ខ្លួន ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ទៅទទួលវ៉ាក់សាំងដោយឥតគិតថ្លៃ
August 26, 2021 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តសម្រេចបន្តកំណត់ជា និងបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាទី នាថ្ងៃទី២៥ ខែសីហា រហូត ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូទនិគម ខេត្តសៀមរាប ជា”តំបន់លឿងទុំ”៕
August 26, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ក្រសួងបានធ្វើការណែនាំជូនសាធារណជនទាំងអស់ឲ្យបានជ្រាបអំពីប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលអាចប្រើសម្រាប់ចាក់ជាដូសជំរុញ និងគម្លាតរយៈពេលសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដែលមាន៤ចំនុចដូចខាងក្រោម៖
August 26, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យមើលថែទាំជំងឺកូវីដ-១៩ តាមផ្ទះ រួមនិងក្រុមការងារសង្កាត់បានចុះដល់ទីតាំង វាយតម្លៃអំពីទីតាំង លំឋាន បន្ទប់ស្នាក់នៅ ទើបអនុញ្ញាតជូនឲ្យស្នើសុំព្យាបាលនៅផ្ទះបាន។ ទីតាំងថ្មីស្តីអំពីវិជ្ជមានកូវីដ-១៩ ក្រុមគ្រូពេទ្យចុះពិនិត្យយកសំណាកលើកទី១ នៅម៉ោង ១៩៖៣០នាទីនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំងយាន្តដ្ឋាន រីរិទ្ធ ផ្ទះលេខ៩៩៩ ផ្លូវបេតុង ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យធីតា បានចុះពិនិត្យយកសំណាកអ្នកពាក់ព័ន្ធសរុបចំនួន ១៨នាក់ ស្រី ០៥នាក់
August 25, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានធ្វើការប្រកាសជូនដំណឹងដល់បងប្អូនអាជីវករទាំងអស់នៅអគារ D2 ដែលបានពាក់ព័ន្ធផ្ទាល់ឬប្រយោលជាមួយបុគ្គលិករបស់បងប្អូនអាជីវករតូបលេខ:១៧៤+១៧៨ អគារD2 សូមបងប្អូនរួសរាន់អញ្ជើញទៅយកសំណាក រួមទាំងបងប្អូនកម្មករលីសែង អ្នករត់កង់បី ម៉ូតូឌុបនិងបងប្អូនអាជីវករនៅសង្ខាងមាត់ច្រកចេញចូលផ្សារទី៤។ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក ក៏បានបញ្ជាក់ផងដែរថា ប្រសិនបងប្អូនអាជីវករ កម្មករលីសែង អ្នករត់កង់បី និងម៉ូតូឌុប ណាដែលមិនទៅយកសំណាកទេ គណៈកម្មការគ្រប់គ្រងផ្សារមិនអនុញ្ញាតឱ្យបងប្អូនប្រកបអាជីវកម្មនោះទេ៕
August 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការចាក់ដូសជំរុញដូចគ្នាឬខុសគ្នា អាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។ យោងតាមសេចក្តីប្រកាស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឱ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ទុកគោល នយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។ គិតរហូតមកដល់ពេលបច្ចុប្បន្ន, យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត
August 25, 2021 - រៀនធ្វើម្ហូប
ចេកអាំងដូងខ្ចី នេះដែរក៏មានការពេញនិយមទទួលទានផងដែរព្រោះអោយតែបានទៅដើរលេងប្រទេសថៃគឺមិនដែលខកខានក្នុងការទទួលទានឡើយដោយសារតែទឹកជ្រលក់ស្ករដូងមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងៗ ចង់ធ្វើអោយអ្នកផ្ទះទទួលទាន មិនដឹងគេមានគន្លឹះត្រង់ណាបានជាឈ្ងុយឆ្ងាញ់ ថ្ងៃនេះដែរយើងមានរូបមន្តចេកអ៊ាំងដូងខ្ចីមកបង្ហាញវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ 1. ចេកណាមវ៉ា ១ស្និត 2. ក្បាលខ្ទិះថៃ ១ប្រអប់ 3. ស្ករស ½ ចានចង្កឹះ 4. ស្ករត្នោត ២ស្លាបព្រាបាយ 5. សាច់ដូងខ្ចីហាន់ជាសរសៃៗ ½ ចានចង្កឹះ 6. អំបិលម៉ត់ ១ស្លាបព្រាតែ 7. ប័រ ២ស្លាបព្រាបាយ *វិធីធ្វើ • ចាក់ក្បាលខ្ទិះចូលក្នុងឆ្នាំង តាមដោយស្ករស ស្ករត្នោត
August 25, 2021









