- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងរយៈពេល ៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ បានចំនួនជាង១លាន៥សែននាក់ ស្មើនឹងជាង៧៨.០០ភាគរយ ធៀបនឹងគោលដៅជិត ២លាននាក់។ យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែសីហា មានកុមារនិងយុវវ័យអាយុចាប់ពី១២ ឆ្នាំរហូតដល់អាយុក្រោម ១៨ឆ្នាំ ចំនួន ១.៥៥៣.៧៦២នាក់ ស្រី៧៧២.០៩៧នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំង
September 1, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការបន្តការបិទខ្ទប់ផ្សារសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលទីតាំងមានការពាក់ព័ន្ធ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេច បន្តការបិទខ្ទប់ផ្សារសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល២(ពីរ)សប្តាហ៍គិតចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ រហូតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០
September 1, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. រាជធានីភ្នំពេញបានចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានចំនួន ៤ ទីតាំង ក្នុងនោះបានរកឃើញ ដេប៉ូចំនួន២ ទីតាំងលក់ប្រេងមិនអនុលោមជូនអតិថិជន ដោយបានធ្វើការពិន័យអន្តរការណ៍ចំពោះអំពើល្មើសរបស់ម្ចាស់ដេប៉ូទាំង ២ ទីតាំងផងដែរ។ នៅថ្ងៃដដែលនេះ មន្រ្តីជំនាញសាខាក.ប.ប. រាជធានីភ្នំពេញ ក៏បានធ្វើការស្ទាក់ចាប់អាល់កុលក្លែងក្លាយឬមេតាណុលចំនួន ១ ០២០
September 1, 2021 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប សម្រេចធ្វើការបិទខ្ទប់ភូមិសាស្ត្រភូមិប្រឡាយ និងភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ជា “តំបន់ក្រហម” ជាបណ្ដោះអាសន្ន រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាទី នាថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖
September 1, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅមុននេះបន្តិចបានឲ្យដឹងថា ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកកម្មករ និងកម្មការនីនៃរោងចក្រជីអេធី (GAT) ផ្លូវលេខ៣៧១ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយលទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០៨នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៧នាក់។ អ្នកវិជ្ជមានកូវីដទាំង ០៨នាក់ ខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta បន្តទៀត។ សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើ ហើយសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕
September 1, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវណអតីតព្រះរាជវាំងក្រុងអង្គរធំ ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការបិទចុះឡើងទស្សនាជាបណ្ដោះអាសន្ន ដើម្បីសិក្សាលើចំណុចប្រឈមនានា ដើម្បីលើកគម្រោងធ្វើការជួសជុលបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញថា បច្ចុប្បន្នប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវេណអតីតព្រះរាជវាំងក្រុងអង្គរធំ កំពុងមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងប្រឈមហានិភ័យខ្ពស់ ដោយសារកត្តាអាយុកាល និងធម្មជាតិ។ ក្នុងលិខិតដដែលបានបន្ដថា ដោយសង្កេតឃើញពីបញ្ហាចំពោះមុខនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បាននឹងកំពុងសិក្សាលើចំណុចប្រឈមនានា ដើម្បីលើកគម្រោងសម្រាប់ការងារជួសជុលបន្ទាន់ ក្នុងន័យដើម្បីសម្រួលការងារនេះ ក៏ដូចជាដើម្បីជៀសវាងគ្រោះថ្នាក់ ជាយថាហេតុ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ អាជ្ញាធរជាតិអប្សរានឹងធ្វើការបិទឡើងចុះទស្សនាប្រាសាទអតីតភិមានអាកាសតាមច្រកផ្នែកខាងលិចជាបណ្ដោះអាសន្ន
September 1, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០០នាក់ និងអ្នកជាសះស្បេីយចំនួន ៨៥នាក់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមលទ្ធតេស្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ (NIPH) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ១០០នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
August 31, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យពីរ ស្តីពីការបង្កើតសង្កាត់ចំនួន ០២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។ ក្នុងអនុក្រឹត្យចំនួនពីរផ្សេងគ្នា បានគូសបញ្ជាក់ថា សង្កាត់ដែលទើបនឹងបានបង្កើតថ្មីនោះរួមមាន៖ ១.សង្កាត់អូរជ្រៅ កាត់ភូមិចំនួន៧ភូមិពីសង្កាត់ប៉ោយប៉ែត រួមមាន ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរជ្រៅត្រូវស្ថិតក្នុងភូមិព្រៃព្រិច។ និង២. សង្កាត់អូរឬស្សី កាត់ភូមិចំនួន៥ពីសង្កាត់ផ្សារកណ្តាល
August 31, 2021 - កូវីដ-១៩
នៅថ្ងៃទី31 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 439នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 343នាក់ និងមានអ្នកបាត់បង់ជីវិត 11នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 93,055នាក់, ករណីជាសះស្បើយសរុប 88,786នាក់ និងស្លាប់សរុប 1,903នាក់៕
August 31, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លានដូសដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១នេះ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា បើគិតទាំងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលនឹងមកដល់ ២លានដូសដែលទទួលបាននាពេលនេះ គឺ កម្ពុជាមានវ៉ាក់សាំងសរុបចំនួន ២៧លានដូសហើយ គិតត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ទៀតថា នៅខែកញ្ញាខាងមុខនេះ
August 31, 2021









