Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី03 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 491នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 397នាក់ និងមានអ្នកបាត់បង់ជីវិត 09នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 94,417នាក់, ករណីជាសះស្បើយសរុប 89,897នាក់ និងស្លាប់សរុប 1,937នាក់៕

    September 3, 2021
  • ព័ត៌មានជាតិ

    នៅថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ចុះពិនិត្យទីតាំងជាក់ស្តែងឃ្លាំងទុកចោល មិនមានសកម្មភាពអាជីវកម្ម រោងចក្រម្សៅមី និងរោងសម្ងួតដំឡួងមី ស្ថិតនៅភូមិអូរល្វា

    September 3, 2021
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះលោកវេជ្ជបណ្ឌិត អ៊ុង សូវៀតប្រធានមន្ទីរសុខាភិបាលខេត្ត ស្ទឹងត្រែង មានប្រសាសន៍ថា ថ្ងៃនេះក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តរហ័សទៅលើបុរសម្នាក់ឈ្មោះ លឹម សំនឿន ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចល័តត្រពាំងគ្រៀល មានផ្ទុករោគកូវីដ១៩ ។ លោកវេជ្ជបណ្ឌិតបានបន្តថា បុរសរូបនេះគាត់ជាពលករមកពីប្រទេសថៃ កាលពីសប្តាហ៍ទី៤ ខែសីហា ហើយអាជ្ញាធរដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្តទើបរកឃើញរោគសញ្ញាពេលធ្វើតេស្តចុងក្រោយនេះ។ លោកវេជ្ជបណ្ឌិតបន្តថា ជាមួយគ្នានេះ គ្រូពេទ្យបានផ្ញើសំណាកអ្នកជំងឺទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របានរកឃើញរោគសញ្ញាDelta ចំនួន០៨ នាក់បន្ថែមទៀត ដែលធ្វើឱ្យខេត្តស្ទឹងត្រែងមានអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទ Delta ឡើងដល់១១២នាក់

    September 3, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថានភាពអ្នកជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានថយចុះយ៉ាងច្រើន ខណៈបន្ទាប់រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ ការពារយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់គ្រងរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលបាននិងកំពុងព្យាបាល នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានឲ្យដឹងថា សព្វថ្ងៃនេះមណ្ឌលថែទាំនិងព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺបានថយចុះ គឺមានអ្នកជំងឺព្យាបាលជាងបីពាន់នាក់ឥឡូវនេះ នៅសល់តែជាងមួយពាន់នាក់ប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាបានថយចុះ ដោយមានកត្តាចំនួន២ គឺទី១ . ប្រជាជនបានចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋយើងបានសហការបានល្អប្រសើរ គោរពនូវវិធានការ

    September 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានករណីជនខិលខូចមួយក្រុម បានធាក់ទ្វារ បន្ទប់ជួល របស់កម្មករពីរនាក់ប្តីប្រពន្ធ ទាំងកណ្តាលយប់ ដោយចោទថាជាអ្នកលក់គ្រឿងញៀន និងជំរិតទារប្រាក់ ពលរដ្ឋ នៅចំណុច ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីហេតុការ នេះកើតឡើង ក៏មានព័ត៌មានជាច្រើនបានចុះទៅកន្លែងកើតហេតុ និងបានផ្សព្វផ្សាយថា ក្រុមជនខិលខូចទាំងនោះ គឺជាក្រុមបង្ក្រាបគ្រឿងញៀន ខ្លះផ្សាយថា ជាមន្ត្រីកងរាជអាវុធហត្ថ និងរៀបរាប់ថា ក្រុមជនខិលខូចទាំងនោះ មានគ្នា៥នាក់ ក្នុងនោះមានម្នាក់

    September 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែង សម្អាតអនាម័យ បរិស្ថាននៅក្នុងសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយសិស្សានុសិស្ស ខកខានមិនបានចូលរៀនយូរណាស់ហើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ។ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំបើកសាលារៀនឱ្យដំណើរការឡើងវិញ ក្រោយពីបានស្រាកស្រាន្តពីជំងឺកូវីដ-១៩ ឯកឧត្តម ឃួង

    September 2, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈប្រមាណ៦០ភាគរយ និងសាលារៀនឯកជនជិត១០០ ភាគរយក្នុងខេត្តសៀមរាប នឹងត្រូវអនុញ្ញាតឱ្យបើកដំណើការឡើងវិញ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីពិនិត្យឃើញថា តំបន់ទាំងនោះមានហានិភ័យទាប ពីការឆ្លងរីករាលជំងឺកូវីដ១៩។ លោកលី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះថា អនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា មន្ទីរអបរំយុវជន និងកីឡាខេត្តសៀមរាប គ្រោងនឹងអនុញ្ញាតឱ្យបើកដំណើការឡើងវិញ គ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិត ប្រមាណ៦០ភាគរយនៃសាលារៀនសរុប និងគ្រឹះស្ថានសិក្សា ឯកជនប្រមាណជិត១០០ភាគ ដំណើការឡើងវិញក្នុងពេលឆាប់ខាងមុខនេះ។ លោកបន្តថា

    September 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកប្រជាពលរដ្ឋ នៅផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ០១នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៨២នាក់ អ្នកវិជ្ជមានកូវីដខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មីពីមន្ទីរពិសោធន៍។ សូមប្រជាពលរដ្ឋទាំងអស់ដែលពាក់ព័ន្ធនឹងទីតាំងខាងលើសូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ៕ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    September 2, 2021
  • ព័ត៌មានជាតិ

    ខេត្តខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឲ្យដឹងថា ក្រោយពីមានការរកឃើញករណីវិជ្ជមានកូវីដ-១៩ លើអាជីវករជាច្រើននាក់ ដែលលក់ដូរនៅក្នុងផ្សារបានលុង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្ដីសម្រេចលេខ ០៨២/២១ ស.ស.រ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការបិទខ្ទប់ជាបណ្ដោះអាសន្ន ផ្សារបានលុង ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពក្រុងបានលុង បានសហការជាមួយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ចុះយកសំណាកធ្វើតេស្ដរហ័សលើអាជីវករដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលទាំងអស់ នៅបរិវេណផ្សារបានលុង

    September 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយពី ផ្នែក សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានឲ្យដឹងថា យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លក្ខខណ្ឌបច្ចេកទេស ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានកិត្តិយសសូមជូនដំណឹងដល់មន្ទីរពេទ្យ និង គ្រឹះស្ថានផ្តល់សេវាសុខាភិបាល សាធារណៈ និងឯកជនទាំងអស់ឱ្យបានជ្រាបថា៖ ១. មុនការបញ្ជូនអ្នកជំងឺទាំងអស់មកកាន់ផ្នែកសង្រ្គោះបន្ទាន់យើងខ្ញុំ សូមមេត្តាផ្តល់ព័ត៌មានអំពីស្ថានភាពអ្នកជំងឺ និងព័ត៌មានចាំបាច់ដែលដែលទាក់ទង់និងការបញ្ជូនអ្នកជំងឺ តាមរយលេខទូរសព្ទ៖ 023 211 878, 088 4888 111 ២. ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជូនអ្នកជំងឺ ឯកសារពាក់ព័ន្ធ ៣. ត្រូវផ្តល់លទ្ធផលតេស្តរហ័សកូវីដ-១៩មកជាមួយ បើបានធ្វើរួច ៤. ត្រូវបញ្ជូនអ្នកជំងឺតាមមធ្យោបាយសមស្រប ប្រកបដោយ

    September 2, 2021